ជិត-ក្បែរ

ជិត-ក្បែរ

ជិត-ក្បែរ ជិតជិតជាងក្បែរមែនទេ?
ក្បែរជិតជាងជិត?

ខ្ញុំនិយាយនេះ មិនមែនជាការសិក្សាស្រាវជ្រាវអ្វីទេ គ្រាន់តែជាការត្រិះរិះពិចារណាអំពីពាក្យដែលខ្ញុំគិតថា មានភាពខុសគ្នា ហើយមានលក្ខណៈគួរឱ្យចង់សិក្សា ហើយក៏គួរឱ្យចង់លើកយកមកនិយាយលេងដែរ។ ពិសេសជាសំណួរថា៖ ជិតនិងក្បែរមួយណាជិតជាង?

ខ្ញុំថាក្បែរជិតជាងជិត ចុះប្រិយមិត្រអ្នកអានវិញគិតយ៉ាងម៉េចដែរ?

ឥឡូវ យើងសាកមើលលើលំដាប់នៃឆ្កែដោយរាប់ចេញពីឆ្កែប្រផេះ បន្ទាប់មកឆ្កែក្រហម បន្ទាប់មកទៀតទន្សាយ បន្ទាប់ពីទន្សាយគឺឆ្មា ហើយចុងក្រោយកណ្ដុរ។ 
១.ឆ្កែនៅជាប់គ្នា ហើយទន្សាយនៅជិតឆ្កែទាំងពីរ ចំណែក ឆ្មានៅជិតឆ្កែទាំងពីរដែរ។/?ឆ្មានៅក្បែរឆ្កែទាំងពីរដែរ។ ២.ទន្សាយនៅក្បែរឆ្កែទាំងពីរ ចំណែកឆ្មាក៏នៅជិតទន្សាយដែរ។/ឆ្មាក៏នៅក្បែរទន្សាយដែរ។

ដូចខ្ញុំបាននិយាយខាងលើហើយថា នេះមិនមែនជាការសិក្សានោះទេ គឺជាគំនិតក្នុងការពិចារណាប៉ុណ្ណោះ។ ហើយខ្លួនខ្ញុំផ្ទាល់ក៏មិនមានចម្លើយដែរ។ 

សូមរកចម្លើយដោយខ្លួនឯង ហើយបើមានសូមជួយប្រាប់ខ្ញុំផង។ ខ្ញុំសង្ឃឹមថា នឹងទទួលចម្លើយពីប្រិយមិត្រអ្នកអាន។

ញ៉.ផល្លី សុផេន
១២ កុម្ភៈ ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ