ព្រាប ចាន់ម៉ារ៉ា-ពាក្យប្រើប្រាស់ចំពោះសំណង់បុរាណនិងក្បាច់លម្អ-២០១២

ពាក្យប្រើចំពោះសំណង់បុរាណនិងក្បាច់លម្អ

ក្របមុខ
 
ព្រាប ចាន់ម៉ារ៉ា ឆ្នាំ២០១២ ពាក្យប្រើចំពោះសំណង់បុរាណនិងក្បាច់លម្អ។

នៅក្នុងស្នាដៃដែលលោកចង់បង្ហាញ គឺដោតសំខាន់លើការប្រើប្រាស់ពាក្យដែលទាក់ទងនឹងសំណង់និងក្បាច់លម្អផ្សេងដែលជនជាតិខ្មែរយើងប្រើ ប៉ុន្តែយើងមិនបានចាប់អារម្មណ៍ទេ ព្រោះតែយើងច្រើនបងប្រែពាក្យតាមអ្នកស្រាវជ្រាវបរទេសមកវិញ ដោយមិនគិតអំពីន័យឬការប្រើប្រាស់របស់អ្នកម្ចាស់ស្រុកឡើយ។ ហើយលោកក៏មានបង្ហាញខ្លះដែលអំពីក្បាច់លម្អ ប៉ុន្តែមិនលំអិតទេ ព្រោះលោកយល់ថាមានការស្រាវជ្រាវលំអិតដោយឡែករួចទៅហើយ(ច័ន្ទ វិត្ថារិន្ទ ក្បាច់ខ្មែរ វិទ្យាស្ថានរៃយំ)។
ពាក្យដែលលោកពន្យល់នីមួយៗតែងតែមានរូបភាពអមជានិច្ច ពោល គឺងាយនឹងយល់ណាស់ចំពោះយើងដែលជាអ្នកមិនមែនបុរាណវិទូឬអ្នកបុរាណវិទ្យា។
នៅក្នុងស្នាដៃនេះ ខ្ញុំបានរៀននិងដឹងអំពីភាពខុសគ្នារវាងប្រាសាទ/គុក/គភ៌(ទំព័រ២៧ដល់២៩)។

ចំណែកពាក្យក្ដី/កុដិជាពាក្យតែមួយដែលក្តីក្លាយមកពីពាក្យកុដិ។ ពេលដែលខ្ញុំអានសៀវភៅនេះរួមមក ខ្ញុំក៏យល់ពាក្យថាលោកម្ចាស់រស់នៅក្ដីណានៅក្នុងចម្រៀងមង្គលការបទកងសោយ(អើយ...សូមអញ្ជើញជីដូនជីតារស់នៅក្តីណា...)។ ដំបូងឡើយ ខ្ញុំគិតថាពាក្យក្តីមានន័យថាបញ្ហា?។ ចំណែកក្នុងវចនានុក្រមខ្មែរ គ្រា៥ លោកមិនបានប្រាប់ពីប្រភពពាក្យទេ។
ជាចុងក្រោយ ប្រសិនបើអ្នកទាំងអស់គ្នាចង់យល់អត្ថន័យច្បាស់សូមមើលសៀវភៅផ្ទាល់ចុះ។

    ដោយ ញ៉.ផល្លី សុផេន
    ១១ មេសា ២០១៩

    Comments

    Popular posts from this blog

    ឈឺ ចុក ចាប់ ផ្សា ក្រហាយ

    តាត្រសក់ផ្អែម - ស្ដេចកន

    សង្គមភាសា-ការប្រើប្រាស់ពាក្យ