ឡុង សៀម-ស្ថាននាមវិទ្យាខ្មែរ-១៩៩៧
ស្ថាននាមវិទ្យាខ្មែរ
| ក្របមុខ |
- បណ្ឌិត ឡុង-សៀម_១៩៩៧_ពុទ្ធសាសនបណ្ឌិត្យ_ស្ថាននាមវិទ្យាខ្មែរ/Toponymie Khmère
- នៅក្នុងសៀវភៅនេះមានជាង២៥០ទំព័រ ហើយនឹងនិយាយអំពីការបកប្រែដោយ បណ្ឌិត ហ៊ាន សុខុម, ឈុន ផល្លី, យៀង វីរបុត្រ(អ្នកចារពាក្យជាអក្សរបុរាណ) ហើយមានលោក វង់ សុធារ៉ា ជាអ្នកកែអក្ខរាវិរុទ្ធនិងអ្នកចារអក្សរបុរាណដែរ។ ហើយសៀវភៅនេះក៏និយាយអំពីប្រវត្តិរូបសង្ខេបលោកដែរ។
- អំពីសិលាចារឹកនៃប្រទេសកម្ពុជា៖ សិលាចារឹកខ្មែរមានចាប់ពីសតវត្សទី៦ដល់ចុងសតវត្សទី១៤ ហើយសរសេរជាភាសាខ្មែរ សំស្ក្រឹត បាលី ឬក៏ពីភាសាចូលគ្នាតែម្ដង ប៉ុន្តែមិនមែនជាការបកប្រែទេ។ សិលាចារឹកដែលចាស់ជាងគេ គឺវ៉ូកាញ់(៦១១)។
- ចំពោះអ្នកដែលសិក្សាអំពីសិលាចារឹកមានអ្នកប្រាជ្ញជាច្រើនពិសេសបារាំង ចំណែកខ្មែរមានបណ្ឌិតឡុងសៀមជាដើម។
- នៅក្នុងសៀវភៅនេះ គឺជាការសិក្សាលើស្ថាននាមខ្មែរ ដែលមានវិសាលភាពទៅលើមុខវិជ្ជាផ្សេងៗជាច្រើនទៀតដូចជាប្រវត្តិសាស្ត្រ ប្រភពពាក្យជាដើម។
- មិនត្រឹមតែប៉ុណ្ណោះនោះទេ ការសិក្សារបស់សៀវភៅក៏បានបង្ហាញឲ្យយើងដឹងពីរបៀបនៃការដាក់ឈ្មោះ និងការទទួលឥទ្ធិពលពីខាងក្រៅ(មានសាសនាព្រាហ្មណ៍) ហើយក៏បានបើកផ្លូវឲ្យគេឃើញពីឈ្មោះនៃសត្វ រុក្ខជាតិជាដើមទៀតផង។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺការបែងចែករដ្ឋបាលដែលយើងអាចដឹងបានតាមរយៈបច្ចេកសព្ទ(ពាក្យបច្ចេកទេស)។
- បើតាមការបង្ហាញនៅក្នុងសៀវភៅនេះ យើងឃើញថា៖ ប្រទេស › ប្រមាណ/ប្រមាន › វិស័យ › ស្រុក(ពាក្យស្រុកក៏មានន័យដូចប្រទេសដែរ) › ចំនត/ចំនាត់(ភូមិថ្មី ហើយតូច) , អន្រាយ(ភូមិសម្រាប់វត្តអារាម, ភូមិ(ជារបស់ដែលមានម្ចាស់កាន់កាប់)។ ហើយក្នុងនេះលោកក៏បានឈ្លៀតពន្យល់លើពាក្យស្រុកផងដែរ គឺ(ជ្រក/ច្រុក ហើយក្លាយចជាឆហើយជាស ដូចករណីឆី/ស៊ី ឆ្ទិង/ស្ទឹង)។
- ចំណែកពាក្យដែលទាក់ទងនឹងទឹក/ជលមាន(ទន្លេ ច្ទិង ចន្ហូរ(ចង្ហូរ) ប្រលាយ បិង(បឹង) ត្រវង(ត្រពាំង) លង្លង/អន្លង់។ ដោយឡែកពាក្យស្ដុកមិនទាន់ដឹងថាន័យអ្វីច្បាស់នោះទេ តែអាចមានន័យថារឹង ព្រៃ។
- ពាក្យដែលទាក់ទងនឹងដី(ធរណីនាម)មាន(វ្នំ(ភ្នំ) បវ៌ត គិរី វ្នុរ(ទីទួល ហើយក្លាយមកជាផ្នូរ ចោក(ថូ កំភាច ជាពាក្យសំស្ក្រឹត ហើយគេប្រើសម្រាប់ទីប្រជុំជន) ត្បល(តំបល ហើយមានន័យថាទីប្រជុំជន បន្ទាប់មកយើងបានខ្ចីពីសៀមមកវិញទៅជា តំបន់) ត្កោល(ថ្កល)មានន័យថាទួលដែលមកពីពាក្យកោល(កល់) ថលា/ស្ថលាមានន័យថាទួលខ្ពស់ដែលគេអាចចាត់ទុកថាជាវេវចននឹងគោក កំវង(ក្លាយមកពីក្វុងដែលមានន័យថាខ្ពស់)ហើយមកដល់សព្វថ្ងៃយើងប្រើជាកំពង់ ជរោយ(ជ្រោយ) ល៌ំ(រលំដែលមានន័យពេញថាដីច្រាំងបាក់)។
- ពាក្យដែលមានទំនាក់ទំនងនឹងទីតាំងភូមិសាស្ត្រមាន(វ្រៃ(ព្រៃ) ចំការ ស្រេ(ស្រែ) គ្អាង(មកពីភាសាមនដែលមានន័យថាលំនៅ) ទំនប៑(ទំនប់) ច្បារ(សួនច្បារដែលមានន័យថាកន្លែងសម្រាក)។
ឃ្លាមួយដែលនិយាយអំពីប្រភពស្រុកមួយដែលមានសេដ្ឋកិច្ចល្អ |
| ផ្នែកមួយនៅទំព័រក្រោយ |
- វេយ្យាករណ៍នៃស្ថាននាមខ្មែរ
- ស្ថានមានទោល ជាស្ថានមានដែលមានធ្នាក់ដូច(ស្រេ អាយ ផ្លេរ គឺស្រែនៅឯផ្លេ, ស្រុក អាយ កងកេ គឺស្រុកនៅឯកងកេ)
- ស្ថាននាមសមាស ជាស្ថាននាមដែលគេមិនប្រើធ្នាក់ដូច(ឆ្ទិង លោក លេ គឺស្ទឹងលោកលេ, វ្រៃ គ្មុំ គឺព្រៃឃ្មុំ)
- ស្ថាននាមដែលមានសំខ្យា(លេខ) ដូចជា(ស្រុក ត្វង ម្វាយ ដេម គឺស្រុកដូងមួយដើម, ស្រុក វ្រះ ប្រំវ្យល គឺស្រុកព្រះប្រាំពីរ)។
- ស្ថាននាមដែលកើតឡើងដោយប្រើផ្នត់ដូចជា(ស្រុក តំបល គឺស្រុកទួល)។
- ស្ថាននាមដែលមានប្រភពពីសំស្ក្រឹតមានដូចជា(ស្រុកជយក្សេត្រ ស្រុកមូលទេស)។
- ឥឡូវ យើងនឹងប្រៀបធៀបពាក្យមួយចំនួនដែលយើងគួរគប្បីយល់ខ្លះៗចំពោះអ្នកដែលមិនរៀនសិលាចារឹក។
- ជាចុងក្រោយនៃការបញ្ចប់សេចក្តីសង្ខេបក្នុងសៀវភៅនេះ គឺចង់បង្ហាញត្រឹមតែលំៗប៉ុណ្ណោះ គឺមិនមានអ្វីជាការស៊ីជម្រៅឡើយ បើសិនជាចង់ស៊ីជម្រៅមានតែទៅអានដោយផ្ទាល់ទេ។
ដោយ ញ៉.ផល្លី សុផេន
១៧ មិថុនា ២០១៩
Comments
Post a Comment