ក្រដាស-កណ្ដាស់

ក្រដាស-កណ្ដាស់

ពាក្យដែលងាយច្រឡំ
* ពាក្យទាំងពីរនេះ ជាពាក្យដែលមានការបញ្ចេញសំឡេងដូចគ្នាឬក៏រលឿនឹងគ្នាចំពោះតំបន់ខ្លះ។ ដោយសារតែមានការបញ្ចេញសំឡេងដូច្នេះហើយបានជាមានការសរសេរដូចគ្នាឬក៏ច្រឡំគ្នា។ ដោយសារមើលឃើញដូច្នេះ យើងក៏លើកយកមកជាការរំឭកស្មារតី។

៙ កណ្ដាស់ កិ. ឈ្លក់ខ្យល់ដោយឆួល។ (ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ វចនានុក្រមខ្មែរ ទំព័រ១១)។

៙ ក្រដាស ន. សន្លឹកស្ដើងៗ ធ្វើពីវត្ថុផ្សេងៗ គឺចំបើង, កំណាត់សំពត់, សំបកឈើ ឬ សាច់ឈើជាដើម សម្រាប់ប្រើបោះពុម្ពអក្សរ, សរសេរ, វេចខ្ចប់របស់ទាំងឡាយ។ល។ (ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ វចនានុក្រមខ្មែរ ទំព័រ៧៣)។

*បញ្ជាក់៖ ក្រដាស ជាពាក្យកម្ចីពីភាសាផ្សេង(យើងនឹងរកពេលក្រោយ)

ដោយ ញ៉ ផល្លី សុផេន
០៤ តុលា ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ