សទ្ទតា-ប៑ /ɓ/

សទ្ទតា-ប៑ /ɓ/

ចំពោះសទ្ទតានេះ នៅក្នុងភាសាខ្មែរយើងមានរបៀបកត់ពីររៀប គឺ ប ប៊។ សូមកុំច្រឡំនឹងសទ្ទតា ប/ɓ/ ដែលកត់ត្រាពាក្យកម្ចីពីភាសាបាលីសំស្ក្រឹតមានសំឡេង ប៉ /p/។ ដូច្នេះ សូមលោកអ្នកបែងចែកឱ្យដាច់ចេញពីគ្នារវាងអក្សរនិងសូរ ហើយនៅទីនេះ យើងនិយាយអំពីសទ្ទតានៃសូរ មិនមែនអក្សរដែលកត់ត្រាសូរទេ។

សទ្ទតា ប៑ មានទីបន្លឺត្រង់បបូរមាត់ទាំងពី ហើយមានខ្យល់ចូលពីក្រៅនៃបរិយាកាសទៅក្នុងបំពង់មាត់វិញ។ ហើយបើសិនជាយើងយោងទៅលើតារាងសូរវិទ្យាអន្តរជាតិជាឃោសៈ ចំណែកអក្សរខ្មែរយើងនៅក្រុមពួក អ។

តទៅនេះ យើងនឹងសិក្សាអំពីសទ្ទតានេះ ក្នុងបរិបទដែលមាននៅក្នុងភាសាខ្មែរយើង។
៙ បរិបទជាព្យញ្ជនៈមុខ បាយ[ɓa:j] បី[ɓej] បំពេញ[ɓɒmpeɲ]
៙ បរិបទជាព្យញ្ជនៈកណ្ដាល ក្បែរ[kɓaɛ] ស្បែក[sɓaɜc] ច្បិច[cɓɘc]
នៅក្នុងបរិបទខាងលើ សទ្ទតា ប មិនមានអ្វីប្រែប្រួលនោះទេ ហើយសទ្ទតានេះ មិនមានការកត់សូរនៅក្នុងបរិបទជាព្យញ្ជនៈក្រោយទេ។

ចំពោះ ព្យញ្ជនៈខ្មែរយើងមានរូបជា ប មែន ប៉ុន្តែមិនមែនជាសទ្ទតា ɓ ទេ។
ប្រទេស[prɒteh] បរិវេណ[paʔrɘβe:n] រាប[riɜp] យើងឃើញថា មានសទ្ទតាផ្សេងទៅវិញ។

ញ៉.ផល្លី សុផេន
១១ ធ្នូ ២០១៩

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ