ចំណងឈ្នាប់_ឈ្នាប់_សន្ធានសព្ទ_និបាត_អាយតនិបាត_និបាតសព្ទ

ចំណងឈ្នាប់_ឈ្នាប់_សន្ធានសព្ទ_និបាត_អាយតនិបាត_និបាតសព្ទ

មានពាក្យផ្សេងពីនេះ ប៉ុន្តែពាក្យនេះ គេប្រើទូលាយជាងគេ
តើអ្វីទៅជាចំណងឈ្នាប់ឬឈ្នាប់? ហើយវាមានលក្ខណៈខុសគ្នានឹងធ្នាក់ឬចំណងធ្នាក់យ៉ាងដូចម្ដេចទៅ?

ដូចដែលយើងធ្លាប់ដឹងហើយថា មានអ្នកសិក្សាមួយចំនួនធំបានបង្ហាញពីភាពស្មុគ្រស្មាញ ភាពមិនដាច់ស្រេច ការយល់ច្រឡំ រវាងឈ្នាប់និងធ្នាក់ មិនត្រឹមតែប៉ុណ្ណោះទេ គេថែមទាំងបានបន្ទាប់បន្ថោកដោយមិនចង់រៀនឬក៏មិនចង់យកចិត្តទៅគិតអំពីភាសាខ្មែរតែម្ដង។ ដោយយល់ឃើញដូច្នេះហើយបានជាយើងចង់រិះរកវិធីឬក៏ភាពខុសគ្នាឲ្យបានរវាងឈ្នាប់និងធ្នាក់។ កន្លងមកយើងក៏បានធ្វើការសិក្សាមួយរួចមកហើយស្ដីអំពីធ្នាក់ឬចំណងធ្នាក់ ហើយនៅក្នុងខណៈនេះ យើងនឹងសាកល្បងសិក្សាមើលពីលក្ខណៈនៃឈ្នាប់វិញម្ដង។ ហើយយើងក៏សង្ឃឹមថា ការសិក្សានេះនឹងជួយដល់ការត្រិះរិះពិចារណាលើវេយ្យាករណ៍ខ្មែរយើង ដើម្បីធ្វើយ៉ាងណាឲ្យទាន់សម័យ ស្រួលរៀន។

និយមន័យ
ឈ្នាប់ឬចំណងឈ្នាប់ ជាពាក្យសម្រាប់សម្គាល់ទំនាក់ទំនងឬភ្ជាប់ល្បះទៅនឹងពាក្យ ល្បះទៅនឹងឃ្លា ល្បះទៅនឹងល្បះ នៅក្នុងមួយប្រយោគ។

ឧទាហរណ៍
១. សីហានិយាយនឹងខ្ញុំ។
២. សីហានិយាយនឹងគ្រូបង្រៀនរបស់គាត់។
៣. សីហានិយាយនឹងបារាំងដែលទើបនឹងមកដល់ភូមិគាត់។

អត្ថបទអានបន្ថែម
៙ រ៉ាយ ប៊ុក ១៩៥៥ ខេមរវេយ្យាករណ៍ សម្រាប់ថ្នាក់ មជ្ឈិមដ្ឋាន ឧត្តមដ្ឋាន នឹងទី៦ទំនើប បណ្ណាគារ គីម គី ទំព័រ១៩៩ដល់១២២។ លោកប្រើពាក្យសន្ធានសព្ទ គឺជាពាក្យសម្រាប់ភ្ជាប់ប្រយោគពីមួយទៅមួយ ឬផ្នែកប្រយោគពីមួយទៅមួយ។ ឧទាហរណ៍៖ គេមិនអាចជឿងក្មេងបានទេបើក្មេងនោះធ្លាប់កុហកម្ដងហើយ។ ថ្ងៃនេះនឹងថ្ងៃស្អែកជាពេលបុណ្យ។ ហើយលោកចែកជាពីរ(សន្ធានសព្ទ និងសន្ធានសព្ទិកវចនៈជាសំណុំពាក្យដែលមានកិច្ចបំពេញជាសន្ធានសព្ទដូចជា ដូចគ្នានឹង ទាល់តែ ...។ 
៙ ឌឹក គាម ១៩៥៧ វេយ្យាករណ៍ដោយរូបភាព សំរាប់ឧត្តមដ្ឋាន បណ្ណាគារ សេងងូន ហួត ទំព័រ៧៧ដល់១១៣ ១៣៧ដល់១៤៣។ លោកប្រើពាក្យអាយតនិបាតសព្ទ និបាត។
៙ ​សៀន ខ័នឌី ១៩៥៧ វេយ្យាករណ៍ខ្មែរទំនើប សម្រាប់គ្រប់ថ្នាក់ បោះពុម្ពលើកទី២ ដោយបណ្ណាគារ តិច ហុង ទំព័រ១៨១ដល់១៩៨ ២០៥។
៙ សូ មុយឃៀង ២០១៦ សម្ព័ន្ធវិទ្យា (ឯកសារផ្ទៃក្នុងសម្រាប់បង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ទំព័រ៧៧ដល់៨០។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ