ឃោស-អឃោសៈ
ឃោស-អឃោសៈ
តើភាសាខ្មែរមានឃោសៈ អឃោសៈ ដែរឬទេ?
តើឃោសៈ អឃោសៈ នោះជាអ្វី?
កន្លងមក មានអ្នកសិក្សាច្រើនបានយល់ឃើញខុសគ្នាអំពីឃោសៈ អឃោសៈ ហើយនិយាយរឿងខុសគ្នាទៅទៀតអំពីឃោសៈ អឃោសៈ នេះ។
១. ឃោសៈ អឃោសៈ ក្នុងការសិក្សាអំពីសូរនៃភាសាខ្មែរ។
២. ឃោសៈ អឃោសៈ ក្នុងការសិក្សាអក្សរ(ព្យញ្ជនៈ ស្រៈ)កត់សូរភាសាខ្មែរ។
៣. ឃោសៈ អឃោសៈ មានការច្រឡំ ចែកមិនដាច់រវាងសូរនិងអក្សរ។
ទាំងបីករណីខាងលើនេះហើយ ដែលនាំឲ្យការសិក្សានោះមិនដូចគ្នា។
ចំពោះយើងវិញ យើងនឹងបែងចែកពីភាពខុសគ្នារវាង សូរ អក្សរ ដាច់ចេញពីគ្នាស្រលះតែម្ដង ហើយបញ្ញត្តិដែលយើងប្រើមិនដូចគ្នាទេ គឺ សូរឃោសៈអឃោសៈ យើងប្រើចំពោះតែសូរនៃភាសា ចំណែកមូលភេទអ/អ៊ យើងប្រើចំពោះតែក្រុមអក្សរខ្មែរដែលកត់ត្រាសូរភាសាខ្មែរ។
ព្យញ្ជនៈ
កខង៉ ចឆញ៉ ដឋណ តថន៉ បប៉ផម៉ យ៉រ៉ល៉វ៉ សហឡអ (មូលភេទអ)
គឃង ជឈញ ឌឍណ ទធន ប៊ពភម យរលវ ស៊ហ៊អ៊ (មូលភេទអ៊)
ព្យញ្ជនៈខ្មែរដែលមានពណ៌ខៀវ ជាក្រុមមូលភេទអ ហើយប្រកបសូរនឹងស្រៈដែលស្ថិននៅក្នុងក្រុមអដូចគ្នា។[ ា] ជា(អា/អ៊ា) ដោយសារ ក ស្ថិននៅក្នុងមូលភេទអ ដូច្នេះយើងរើសយកសូរអរបស់ស្រៈអាដែលជាក្រុមមូលភេទអដូចគ្នា។ ប៉ុន្តែ បើសិនជាយើងចង់យកស្រអ៊ាដែលស្ថិតនៅក្នុងក្រុមមូលភេទអ៊ យើងត្រូវយកក្រុមព្យញ្ជនៈដែលជាមូលភេទអ៊ដូចគ្នា។ មូលភេទអ៊មានពណ៌ក្រហម។
សូរ
[k/ក៑]ក/គ [kh/ខ៑]ខ/ឃ [c/ច៑]ច/ជ [ch/ឆ៑]ឆ/ឈ [t/ត៑]ត/ទ [th/ឋ៑]ឋ/ឍ/ថ/ធ [p/ព៑]ប៉/ព [ph/ផ៑]ផ/ភ [s/ស៑]ស/ស៊ [h/ហ៑]ហ/ហ៊ [ʔ/អ៑]អ/អ៊ (អឃោសៈ)
[ŋ/ង៑]ង៉/ង [ɲ/ញ៑]ញ៉/ញ [ɗ/ដ៑]ដ/ឌ [n/ន៑]ណ/ន/ន៉ [ɓ/ប៑]ប/ប៊ [m/ម៑]ម៉/ម [j/យ៑]យ៉/យ [r/រ៑]រ៉/រ [l/ល៑]ល៉/ល/ឡ [β̝/វ៑]វ៉/វ (ឃោសៈ)
បណ្ដាសូរភាសាខ្មែរ មានសូរឃោសៈ អឃោសៈ ដែលយើងតាងពណ៌ខៀវជាអឃោសៈ ពណ៌ក្រហមជាឃោសៈ។ ដែលយើងអាចថាជាសូរឃោសៈ អឃោសៈ បានគឺអាស្រ័យទៅលើភាពញ័រនៃខ្សែសំឡេងនៅដើមបំពង់ក ដោយយើងអាចយកដៃរបស់យើងទៅប៉ះនឹងផ្នែកខាងក្រៅនៃបំពង់ក នោះយើងនឹងទទួលដឹងថាមានភាពញ័រឬមិនមានភាពញ័រ បើសិនជាមានភាពញ័រ ជាឃោសៈ។ ដោយសារវិធីនេះ យើងពិបាកនឹងដឹងច្បាស់ណាស់ ដូច្នេះយើងមានវិធីមួយទៀតដែលស្រួលជាងនេះទៅទៀត គឺយកដៃទាំងពីររបស់យើងបិទត្រចៀកឲ្យជិត រួចបញ្ចេញសំឡេងព្យញ្ជនៈណាមួយ បើសិនជាឮសំឡេងនៅនឹងត្រចៀក ជាឃោសៈ បើមិនឮជាអឃោសៈ។
ចំពោះស្រៈទាំងអស់ ជាសូរឃោសៈ ទោះបីជាស្រៈដែលមានរូបផ្សេងៗក្នុងភាសាខ្មែរ ក៏ជាសូរឃោសៈដែរ។
ញ៉.ផល្លី សុផេន
០៥ ធ្នូ ២០១៩

Comments
Post a Comment