ការប្រកបនឹង ុរ/ ុល
ការប្រកបនឹង ុរ/ ុល
នៅក្នុងអត្ថបទនេះ យើងនឹងនិយាយគ្នាអំពីសំណេរ ស្រៈ អុ អ៊ុ ប្រកបនឹងព្យញ្ជនៈ រ ល ដោយយើងមើលពីលក្ខណៈខុសគ្នា ដូចគ្នារបស់វា។
សូមបញ្ជាក់សិក្សាតែក្នុងបរិបទពាក្យខ្មែរប៉ុណ្ណោះ។
បើយើងយោងទៅលើពាក្យដែលមាននៅក្នុងវចនានុក្រមខ្មែរបោះពុម្ពឆ្នាំ១៩៦៧ មានលក្ខណៈសំណេរដូចតទៅ។
ទិដ្ឋភាពសំណេរ៖
១. សំណេរមានដែលមានតែ រ (កុរ សម្បុរ)
២. សំណេរដែលមានតែ ល (ងងុល សុល)
៣. សំណេរដែលអាចសរសេរនឹង រ ឬនឹង ល មួយណាក៏បាន (ត្បុរឬត្បុល ស្ញុរឬស្ញុល)
ទិដ្ឋភាពសំណូរ៖
១. សំណេរដែលមានការប្រកបនឹង ល សំណូរត្រូវគ្នានឹងសំណេរ។ ( ជុល[cʊl] ឡុល[lol] ) ក៏ប៉ុន្តែ មានកន្លែងខ្លះមិនមានការបញ្ចេញសំឡេង ល នៅខាងចុងដែរ ជុល[cʊl/ co:]
២. សំណេរដែលមានការប្រកបនឹង រ សំណូរមានពីរទិដ្ឋភាព
២.១. បញ្ចេញសំឡេង រ ជា ល
២.២. បញ្ចេញសំឡេង ុ ជា ោ ហើយមិនបញ្ចេញព្យញ្ជនៈ រ ទេ។ (កុរ[kol/kao] ខ្នុរ[kʰnol/kʰnao])។
ទិដ្ឋភាពរួម៖
សំណេរនឹង រ ភាគច្រើនជាក្រុម អ (មានតែមួយពាក្យ ពុរ ក្ពុរ)
សំណេរនឹង ល ភាគច្រើនជាក្រុម អ៊
ញ៉.ផល្លី សុផេន
១៤ ធ្នូ ២០១៩
ពាក្យបន្ថែម

Comments
Post a Comment