ស្រៈកប់តួ-អ/អ៊, អ់/អ៊់

ស្រៈកប់តួ-អ/អ៊, អ់/អ៊់

ស្រៈកប់តួ-អ/អ៊, អ់/អ៊់
ស្រៈ-ស្រៈនិស្ស័យ-ស្រៈកប់តួ
អ/អ៊ [ɒ, ɔ]

មុននឹងយើងនិយាយអំពីស្រៈនៅក្នុងភាសាខ្មែរ យើងសូមបញ្ជាក់នូវចំណុចខ្លះៗដែលចាំបាច់ថានឹងនិយាយមិនបាន ព្រោះអត្ថបទនេះយើងមិនចង់ធ្វើឱ្យវែងនោះទេ បើសិនជាមានចំណុចណាដែលយើងមិននិយាយបាន យើងនឹងមិននិយាយទេ។

ជាដំបូង យើងសូមបែងចែកសំណេរនិងសំណូរចេញពីគ្នាសិន ហើយនឹងការប្រើប្រាសពាក្យដើម្បីពិពណ៌នាអំពីសូរវិទ្យា។
សំណេរ ជាប្រព័ន្ធដែលគេប្រើអក្សរដើម្បីកត់ត្រាសំណូររបស់ភាសាដែលគេបញ្ចេញមក ហើយសំណេរមានភាពរឹង ពោលគឺមិនមានការប្រែប្រួលនោះទេ ទោះបីជាគេសំណូរមានការប្រែប្រួលខ្លះៗក៏ដោយ។ ចំណែក សំណូរ ជាការបញ្ចេញសូរសំឡេង របស់ភាសា ហើយសំណូរនោះមានការប្រែប្រួល ឬខុសគ្នាទៅតាមមនុស្សម្នាក់ៗ ភេទ វ័យ ជាដើម ពោលគឺសំណូរមានភាពទន់។ សូមបញ្ជាក់ថា៖ ស្រៈគ្មានឃោសៈអឃោសៈនោះទេ គឺឃោសៈទាំងអស់តាមសូរវិទ្យា។ តទៅនេះ យើងនឹងនិយាយអំពីសូរសំឡេងនៃស្រៈកប់តួក្នុងភាសាខ្មែរយើង គឺអ-អ៊នោះឯង។ មកដល់ត្រង់នេះ មានសំណួរមួយចោទឡើងថា តើស្រៈកប់តួ និងព្យញ្ជនៈអដូចមានសំឡេងដូចគ្នាឬអត់? បើយើងមិនបានពិចារណាឱ្យបានវែងឆ្ងាយនោះទេ យើងនឹងយល់ថា មានលក្ខណៈតែមួយ មិនមានអ្វីដែលខុសគ្នានោះទេ។ ចំពោះ យើងពិតជាមានលក្ខណៈខុសគ្នា ខុសគ្នាត្រង់ថា មួយជាព្យញ្ជនៈចន្លោះខ្សែសំឡេង មួយជាស្រៈបើកក្រោយ ដោយសារតែវាមានតំបន់/ទីបន្លឺក្បែរគ្នាបែបនេះហើយ បានជាយើងយល់ថា មានលក្ខណៈតែមួយឬខុសគ្នាតែបន្តិច។ ដើម្បីជាពស្តុតាង យើងនឹងបង្ហាញពីភាពខុសគ្នានោះ គង[kɔ:ŋ] កង[kɒ:ŋ] អង[ʔɔ:ŋ] គក[kɔ:k] កក[kɒ:ʔ] ក្អក[kᵊʔɒ:ʔ]។ ចំពោះ អ៊មិនមានបញ្ហាអ្វីនឹងច្រឡំនោះទេ អ្វីដែលច្រឡំ គឺអនិង!(សញ្ហាដែលប្រាប់ថាស្រៈអកប់តួ) ប៉ុន្តែបើសិនជាយើងមើលទៅលើពាក្យកកនិងក្អក នោះយើងនឹងឃើញថា វត្តមាននៃសទ្ទតអ៑មានសូរមួយកើតឡើង គឺព្យញ្ជនៈចន្លោះខ្សែសំឡេង បើសិនជាយើងដកសទ្ទតាអ៑ចេញពីពាក្យក្អក នោះយើងនឹងបានពាក្យកក ដែលសូរសំឡេងមិនដូចគ្នាទាល់តែសោះ ដូច្នេះចំណុចតែមួយយ៉ាងដែលយើងបានលើកឡើងនេះ ជាពស្តុតាងដែលបញ្ជាក់ថា ស្រៈ! និងព្យញ្ជនៈអ ពិតជាខុសគ្នាមែនហើយ ដូច្នេះមិនមានអ្វីនឹងនិយាយច្រើននោះទេនាំឱ្យតែក្នុងអត្ថបទនេះមានលក្ខណៈវែងអន្លាយអត់អំពើ។ ឥឡូវ យើងសូមងាកមកនិយាយពីនានាភាពនៃសូរសំឡេងរបស់សទ្ទតាស្រៈ! ក្នុងពាក្យ៖ កក[kɒ:ʔ] កក់[kɒʔ] ចង់[cɒŋ] ដល់[ɗɒl] បន់[ɓɒn:] ហល់[hɒl] យើងឃើញថា ទោះបីជាស្រៈ!ស្ថិតនៅក្នុងបរិបទណាក៏ដោយក៏មិនមានការប្រែប្រួលសំណេរខ្លាំងដែរ លើកលែងតែវែងខ្លីប៉ុណ្ណោះ ដូច្នេះចំពោះស្រៈ!មិនជាមានអ្វីដែលត្រូវនឹងនិយាយច្រើនដែរ។ យើងសូមបន្តទៅស្រៈអ៊វិញម្ដង ហើយយើងនឹងពិនិត្យនៅក្នុងពាក្យ៖ ប្រពន្ធ[prɒpɔn] ជន[cɔn] ជល់[cʊl] ពស់[pɔh]មាននានាសូរច្រើន[pʊɜh] ដូច្នេះ យើងឃើញថា ស្រៈកប់តួអ៊មានបម្រែបម្រួលច្រើនទៅតាមបរិបទដែលវាអាស្រ័យ ហើយមានការប្រែប្រួលច្រើនតែជាមួយនឹងលក្ខណៈខ្លី។

ចុងក្រោយ ព្យញ្ជនៈអ និងស្រៈកប់តួអ មិនដូចគ្នាទេ ហើយស្រៈកប់តួអមិនមានការប្រែប្រួលណាមួយដែលគួរឱ្យកត់សម្គាល់ដូចស្រៈកប់តួអ៊ឡើយ។

ញ៉.ផល្លី សុផេន
១៨ មីនា ២០២០

Comments