វាំង-ពាំង-បាំង
វាំង-ពាំង-បាំង
![]() |
| សិក្សាប្រៀបធៀបពាក្យ ; វាំង-ពាំង-បាំង |
- ហេតុអ្វីបានជាមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត? ដោយសារមានលក្ខណៈពិសេសមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ និងសិក្សាឈ្វេងយល់។
- តើអ្វីជាលក្ខណៈពិសេសដែលគួរឱ្យឈ្វេងយល់? យើងនឹងបកស្រាយម្ដងមួយៗដូចខាងក្រោមនេះ។
១- ជាដំបូង យើងសូមបង្ហាញចេញពីវចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យជាមុនសិន៖
១- ជាដំបូង យើងសូមបង្ហាញចេញពីវចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យជាមុនសិន៖
![]() |
| វចនានុក្រមខ្មែរ-វាំង-ទំព័រ១២២១ |
បើយើងសង្កេតតាមអំណោយន័យដែលវចនានុក្រមបានផ្ដល់ឱ្យ យើងឃើញថាពាក្យតាំងបីមានលក្ខណៈផ្សេងគ្នា គឺបាំង រាងខ័ណ្ឌរបស់មួយដោយអ្វីមួយ ចំណែកពាំងក៏រាំងដូចគ្នាដែរ តែនៅខាងមុខប៉ុណ្ណោះ រីឯវាំងដែលមានថ្នាក់ពាក្យជាកិ.ដូចជាបាត់ន័យហើយ ដោយសារការប្រើប្រាស់មិនឃើញមាននាបច្ចុប្បន្ន(តាមការសង្កេតមិនមានការស្រាវជ្រាវទេ) តែពាក្យរវាំងនៅមានប្រើ។ តែទោះបីជាយ៉ាងណាក៏មានលក្ខណៈរួមមួយ គឺរាំងអ្វីមួយដូចគ្នា។
២- បើយើងមើលទៅលើសៀវភៅបញ្ហាវចនស័ព្ទវិទ្យាខ្មែរ ឡុង-សៀម ទំព័រ៧៤ បម្រែបម្រួលសេម៉ង់ទិច ពាក្យវាំងជាពាក្យដើម ហើយផ្លាស់ វជាព/ប។ ដែលនាំឱ្យបានពាក្យថ្មីពីរដែលជាពាក្យភ្លោះគឺ ពាំងនិងបាំង តែយើងមិនអាចអះអាងថាពាក្យណាកើតមុនឬក៏ពាក្យណាមួយកើតចេញពីពាក្យណាមួយដែរ។ បើសិនជាយើងយោងទៅលើសៀវភៅអាចទាញសន្និដ្ឋានថា វាំង>ពាំង>បាំង។
៣- A lexicon of Khmer phonology ពៅសៅវរស យើងឃើញថាលោកចាត់ទុកពាក្យទាំងបីជាពាក្យឫសតែម្ដង ដោយមិនឃើញមានចេញឬមានទំនាក់ទំនងគ្នាអ្វីឡើយ។
ចំពោះយើង យើងយល់ឃើញថាពាក្យទាំងបីមានទំនាក់ទំនងគ្នា ហើយពាក្យបាំង/ពាំងវិវត្តចេញពីពាក្យវាំង ដោយយើងយោងទៅលើលក្ខណៈន័យនៃពាក្យទាំងបីនៅរក្សាន័យរួមមួយដូចគ្នា គឺរាំង។
ញ៉.ផល្លី-សុផេន
២៩ ឧសភា ២០២២




Comments
Post a Comment