លិច-លេច
លិច-លេច
៙ ស្រង់ចេញពីវចនានុក្រមខ្មែរ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥១១/គ.ស.១៩៦៧ ផ្សាយឡើងវិញ ១៩៨៩ ទំព័រ១១០៥, ១១១៨។
៙ លិច១ កិ. លិបចុះបាត់ទៅ, ចូលកប់បាត់ទៅ ក្នុងទឹកជាដើម : ទូកលិច, សន្ទូងលិចទឹក, បន្លាមុតលិច។ អស្ដង្គត : ព្រះអាទិត្យលិច (ថ្ងៃលិច) ។ ព.ប្រ. វិនាស, ខូច, អន្តរាយ; បាត់ឈ្មោះ; លង់គំនិត : លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួនឬបាត់ឈ្មោះ ។ គុ. ដែលធ្ងន់មិនអណ្ដែតទឹក : ឈើមួយកំណាត់នេះលិចទឹក, មួយកំណាត់ន៎ុះអណ្ដែត ។ ដែលទាបឬជ្រៅតែងតែលិចទឹក : ដីលិចទឹក, ព្រៃលិចទឹក ។ លិចកញ្ជង់ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច : មនុស្សលិចកញ្ជង់។លិចកញ្ជង់លង់កញ្ជើ (ព. សា.) ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់ ។ លិចកណ្ដេងដី វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្ដេង ។ លិចក្បាលទ្រទូងដៃ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង : ទឹកជ្រៅលិចក្បាលទ្រទូងដៃ ។ លិចក្រជាំ វិនាសទ្រព្យធនអាប់កេរ្តិ៍ឈ្មោះ ។ លិចតែម្ដង! ខូចតែម្ដង;! លិចទៅ!, ខូចទៅ! (ពាក្យឧទាន)។ លិចលង់ វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក។ លិចលង់ផុងកៃ(ព.សា.)វិនាសអន្តរាយផុងលង់រើខ្លួនពុំរួច។ លិចអណ្ដែតឬលិចៗអណ្ដែតៗឬក៏ លិចអណ្ដែតៗ លិច ខាតហើយចំណេញៗហើយខាតទៅវិញ ឬបង់ហើយបានៗហើយបង់ទៅវិញ។ អាលិច! អាខូច! (ពាក្យជេរលេង)។ល។
៙ លិច២ (ឡិច) ន. ឈ្មោះទិសដែលព្រះអាទិត្យអស្ដង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម : ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច។ ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិស ឬ ល្ងង់មិនស្គាល់ទិស (សរសេរក្លាយជា ឡិច តាមសំនៀងនិយាយក៏បាន)។
៙ លេច១ កិ. ចេញពីទីកំបាំង : ស្រាប់តែឃើញលេចប្លឺមពីក្នុងព្រៃមក។ ជ្រាបហូរចេញ : ទឹកលេចពីភ្លឺស្រែ។ លៀនចេញឬទុលចេញ : គ្រាប់ឈើដុះលេចពន្លកពីក្នុងដី។ ធ្លាយឬលាន់ចេញ, ផ្សាយចេញ : លេចសម្ដី, លេចដំណឹង។ បង្ហាញមុខឬចេញមុខឲ្យឃើញ : ចុះទើបនឹងលេចមុខមកពីណាហ្នឹង? (ព.ស្ន.)។ ដើរលេចវាលចូលព្រៃ លេចព្រៃចូលវាល ដើរផុតពីទីវាលចូលក្នុងព្រៃ ចេញពីព្រៃចូលក្នុងវាលទៀត។ លេចឮ លេចដំណឹងឮដល។ល។ ព.ទ.បុ. លេចទឹកលេចត្រី ការកំបាំងតែហើបចេញ ឮដល់មនុស្សម្នាក់ហើយ ច្រើនតែលេចឮតទៅទៀត(ស្រដៀងគ្នានឹង ក្អែកមួយជាក្អែកដប់ ដែរ)។
៙ លេច២ គុ. ដែលមិនគត់ : ក្អមលេច, ផ្ទះលេច, ការុងលេច។ ព.ប្រ. មាត់លេច មាត់រអិលចេះតែធ្លាយសម្ដីចេញទៅទប់មិនទាន់ : មនុស្សមាត់លេច (និយាយថា មាត់ដាច ក៏បាន)។
៙ លេច៣ ន. ឈ្មោះដំបៅមួយប្រភេទ កើតនៅបាតជើងឬកែងជើងលៀនសាច់រឹងចេញមក : កើតដំបៅលេច។
ដោយ ញ៉ ផល្លី សុផេន
០៣ តុលា ២០១៩

Comments
Post a Comment