បក្ស-ក្រុម
បក្ស-ក្រុម
- តាមពិតទៅ យើងជាខ្មែរដែលនិយាយខ្មែរ ដឹងច្បាស់អំពីការប្រើប្រាស់ពាក្យទាំងពីរនេះហើយ តែអ្វីដែលយើងចង់បង្ហាញ គឺអំពីលក្ខណៈខុសនិងស្រដៀងឬក៏ដូចគ្នាតែប៉ប៉ុណ្ណោះ។
- វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ;
![]() |
| វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៨៦ |
![]() |
| វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៨៧ |
![]() | |
| វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៦០៣ |
បើយើងពិនិត្យទៅលើសេចក្ដីរបស់វចនានុក្រម យើងឃើញថាពាក្យទាំងពីរសុទ្ធតែមានប្រភពចេញពីភាសា សំ.បា.ទាំងអស់។ ដូចពាក្យ ក្រុម ក្លាយមកពីក្រម ដែលន័យដើម គឺលំដាប់។ ចំពោះសេចក្ដីពន្យល់ក៏ឃើញថាមានលំដាប់អីចឹងដែរ តែមានស្ដែងឱ្យឃើញថាក្រុមមនុស្សដែលមានតំណែងតាមឋានានុក្រមឬលំដាប់ តែគ្មានរចនាសម្ព័ន្ធនៅក្នុងក្រុមនោះច្បាស់លាស់ទេ។ រីឯ បក្សឬបក្ខ ក៏ជាក្រុមមនុស្សដែរ តែបានស្ដែងចេញនូវរចនាសម្ព័ន្ធច្បាស់លាស់ក្នុងក្រុម ហើយមានឋានានុក្រមឬលំដាប់ត្រឹមត្រូវ។




Comments
Post a Comment