សូរវិទ្យាអាគូស្ទិក
សូរវិទ្យាអាគូស្ទិក
កន្លងមកមានអ្នកសិក្សាជាច្រើនហើយដូចជា៖ លោកកេង វ៉ាន់សាក់ ១៩៦៦ វេយ្យាករណ៍ខ្មែរសង្ខេបភាគ១ សូរស័ទ្ទខ្មែរ, លោកព្រុំ ម៉ល់ ២០១៣ មូលដ្ឋាននៃ សូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន, លោកឃួន សុខម្ភូ ក៏មានការសិក្សាតាមបែបសូរវិទ្យាអាគូស្ទិកនេះដែរ តែលោកមិនបានពន្យល់អំពីសូរវិទ្យាអាគូស្ទិកទេ គ្រាន់តែយកមកពន្យល់លើសទ្ទតា(សទ្ទៈ)ខ្មែរប៉ុណ្ណោះ ទោះបីជាយ៉ាងណាក៏ដោយក៏លោកបានផ្ដល់ជាអំណោយន័យស្ដីពីសូរ គឺជាធាតុ ដែលនាំឱ្យធ្វើវិភាគភាសាបន្លឺ ដែលម្យ៉ាង កើតមកពីការរៀបចំគ្រឿងប្រដាប់សំលេងនិងចលនា ដែលបណ្ដោយតាម ឬខាឃាំងខ្យល់ចេញចូល ម្យ៉ាងទៀត ដែលកើតមកពីសភាពឮ។ ហើយនៅក្នុងសៀវភៅនោះដែរ លោកក៏មានការប្រើពាក្យសូរសំលេងជំនួយផងដែរ។

តទៅនេះយើងនឹងពន្យល់ដោយភ្ជាប់នឹងរូបភាពដើម្បីជាការងាយយល់ជាងមានតែការបកស្រាយដោយសំណេរ៖
ប្រភពសូរទាំងបួនមានសូរខុសគ្នា។ សូរដែកឆក់មានលក្ខណៈស្មើ។ សូរខ្លុយមានលក្ខណៈស្មើ តែដាច់ៗ។ សូរសំឡេងមនុស្សមានលក្ខណៈឡើងចុះ ខ្ពស់ទាប ខ្ពស់ឡើង។ ឯសូរវ្យោលិនមានលក្ខណៈខ្ពស់ ខ្ពស់ឡើង ខ្ពស់ ទាប ទាបចុះ ទាបចុះឡើង ខ្ពស់វិញ ជាដើម។ ហើយរូបដែលមានរាងជារលកដូចជាទឹករលកនោះជាសូរដែលចេញពីប្រភពសូរ ហើយសូរនីមួយៗនោះមាននៅក្នុងបរិយាកាស បើសិនជាវាដាលមកប៉ះនឹងត្រចៀកយើង នោះយើងនឹងឮ ហើយដឹងថាជាសូរអ្វីបាន ហើយការដឹងអំពីសូរដែលយើងបានឮនោះ គឺសូរ។ លក្ខណនៃសូរនីមួយដែលយើងបានឮមានលក្ខណៈខុសគ្នាទៅតាមប្រភពដែលយើងឃើញដូចរូបជារលកខុសៗគ្នានោះ គឺល្បី។ ហើយបសិនជាវាមិនមានការប្រែប្រួលអ្វីទេយើងហៅថា ល្បីសុទ្ធ។ ប៉ុន្តែបើសិនជាមានការឆ្លងកាត់នៃរយៈពេល នៃបរិយាកាស ឬក៏មានបាតុកម្ម(ជាអ្វីដែលមកប្រឆាំងខ្ទាស់នឹងសូរដើម)ណាមួយ ដែលធ្វើឱ្យយើងឮខុសពីលក្ខណៈដើម យើងហៅថា ល្បីមិនសុទ្ធ។ រលកសូរ ជាសូរដែលចេញពីប្រភពសូរ ហើយដាលក្នុងបរិយាកាស ហើយអាចទៅប៉ះនឹងអ្វីដែលវាទៅដល់ ដូចជារលកនៃទឹករលកដែលយើងគប់ដុំដី ហើយវាបង្កើតជារលកចេញពីដុំដីដែលជាប្រភពមកប៉ះនឹងច្រាំងឬក៏មិនប៉ះនឹងអ្វី ហើយរលកចុះខ្សោយទៅៗរហូតដល់បាត់។

គោលបំណងនៃការសិក្សាសូរវិទ្យាអាគូស្ទិក គឺដើម្បីនឹងមើលឱ្យកាន់តែសុក្រឹត្រឡើងនៃស្រៈ ព្យញ្ជនៈ ប៉ុណ្ណោះ គ្មានអ្វីផ្សេងឡើង។ យើងក៏ដឹងផងដែរថាចំពោះមុខវិជ្ជាបែបវិទ្យាសាស្ត្រដូចយ៉ាងរូបវិទ្យានេះ មិនជាស្រួលក្នុងការយល់នោះទេ គឺវាទាមឱ្យយើងមានមូលដ្ឋានខ្លះៗទាក់ទងនឹងមុខវិជ្ជានេះ។
អ្វីជាសូរវិទ្យាអាគូស្ទិក? តាមន័យត្រង់ គឺជាវិទ្យាដែលសិក្សាអំពីសូរដែលមាន។ បើតាមន័យក្នុងភាសាវិទ្យា ជាវិទ្យាដែលសិក្សាអំពីសំឡេងរបស់សូរ(ព្យញ្ជនៈនិងស្រៈ) ដោយចង់ដឹងអំពី របៀបនៃសំឡេងនីមួយៗមានលក្ខណៈខុសគ្នាឬដូចគ្នាយ៉ាងដូចម្ដេចខ្លះ ព្រមដោយលក្ខណៈរបស់ សំឡេងនីមួយៗនោះផងដែរ។
ដូច( https://www.researchgate.net/figure/Spectrogram-and-acoustic-waveform-of-the-da-refuse-showing-negative-voice-onset-time_fig9_330513124 ) នៅក្នុងសូរ/da/ដែលមាននៅក្នុងរូបបង្ហាញក្បែរ
នេះ គឺបង្ហាញពីព្យញ្ជនៈ/d/និងស្រៈ/a/ដែលមាន កម្ពស់ខុសគ្នាឆ្ងាយ ហើយអ្វីដែលពិសេសនោះគឺ ព្យញ្ជនៈស្ទើរតែមិនដឹងផង ចំណែកស្រៈយើង ឃើញថាមានកម្ពស់ខ្ពស់ខ្លាំង ដូច្នេះហើយបាន ជាគេថា ព្យញ្ជនៈមិនមានសំឡេង គឺត្រឹមតែជា កន្លែងនៃការបិទបំពង់មាត់ឬអាចថាជាទី កម្រិតនៃប្រវែងបំពងមាត់ទៅប្រភពខ្យល់ (សួត) ហើយការដែលយើងឮបានដោយសារតែ ស្រៈប៉ុណ្ណោះ។ ចំពោះសូរដែលខុសគ្នានោះ គឺវា អាស្រ័យលើចលនានៃទីតាំងអណ្ដាតខ្ពស់ទាប មុខក្រោយ ប៉ុណ្ណោះ។ ដូចអ្វីដែលយើងបង្ហាញ ហើយថាសូរវិទ្យាអាគូស្ទិក គឺជួយឱ្យយើងដឹង ពីលក្ខណៈនៃសំឡេងមួយៗល្អិតជាងដូចដែល យើងឃើញនៅក្នុងរូបស្រាប់។

ដើម្បីជាជំនួយដល់ការយល់អំពីសូរវិទ្យាអាគូស្ទិក ខ្ញុំនឹងបង្ហាញអំពីលក្ខណៈនៃរបៀបបន្លឺបន្តិច ព្រោះវា ជាមូលដ្នានក្នុងការយល់អំពីសំឡេងផងដែរ។
អ្វីទៅជាលក្ខណៈបន្លឺសំឡេង? ជាការបិទបំពង់មាត់ដែលរាប់ចេញពីប្រភពខ្យល់(សួត)មកដល់បបូរមាត់ ហើយបើកបំពង់មាត់ដើម្បីឱ្យខ្យល់ចេញមកខាងក្រៅ។ បើសិនជាយើងយកផ្នែក ណាមួយនៃអណ្ដាតទៅប៉ះនឹងផ្នែកណាមួយនៃផ្នែកខាងលើបំពង់មាត់(បបូរមាត់លើ ធ្មេញលើ ក្រអូម ជាដើម) កាលដែលយើងបិទនោះជាប្រវែងនៃការផ្ទុកខ្យល់។ ជាឧទាហរណ៍ : សំឡេង/ka/ គឺការខ្ទប់ក្នុង បំពង់មាត់ត្រង់គល់អណ្ដាតនឹងក្រអូបក្រោយ/k/ រីឯ/a/អណ្ដាតទាបហើយខាងមុខ ចំណែកបំពង់មាត់ បើកធំ ហើយប្រឈយបបូរមាត់ទៅខាងមុខ(ស្រួច) បើយើងគឺពីទីតាំងខ្ទប់របស់/k/ទៅដល់ប្រភពខ្យល់ មានប្រវែងមួយខ្លីជាងប្រវែងខ្ទប់របស់/p/ដែល/p/នៅនឹងបបូរមាត់ទាំងពីរ ដូច្នេះការផ្ទុកខ្យល់របស់ សំឡេង/ka/-/pa/ មានភាពខុសគ្នា ដែលនាំឱ្យមានសម្ពាធខ្យល់ខុសគ្នាដែរ គឺសំឡេង/ka/មានឆាប់កើន សម្ពាធជាងសំឡេង/pa/។
ជាចុងក្រោយ សូរវិទ្យាអាគូស្ទិកជាជំនួយមួយក្នុងការរៀបរាប់ឬជាពស្តុតាំងបង្ហាញអំពីសូរវិទ្យាបន្លឺក្នុង ភាសាប៉ុណ្ណោះ។
ញ៉.ផល្លី-សុផេន
០៣ សីហា ២០២០
សូរវិទ្យាបន្លឺ : ( https://learning-khmer-study-khmer.blogspot.com/2019/11/blog-post_14.html )
ឯកសារបន្ថែម
តារាងសូរវិទ្យាស្រៈក្នុងប្រអប់មាត់, សូរវិទ្យា-សទ្ទតាវិទ្យា, ឯកសារណែនាំស្ដីអំពីសូរវិទ្យា, ទម្រង់សូរវិទ្យាខ្មែរសូរវិទ្យាបន្លឺ : ( https://learning-khmer-study-khmer.blogspot.com/2019/11/blog-post_14.html )
សូរ (សូ) ន. (សំ.ក្ល.; សំ. ស្វរ ‹សព្ទ, សំឡេង; ផ្លាស់ជើង វ ក្រោមតួ ស ជា ជាស្រៈ ូ › សូរ; បា. សរ) សព្ទ, សំឡេង; សំឡេងលាន់ឮ ; សូរភ្លេង, សូរផ្គរ, សូរកាំភ្លើង, ឥតសូរ។ សូរសព្ទ សូរសំឡេងឬសំឡេងក្លៀវក្លា, សំឡេងខ្លាំង ។ (វចនានុក្រម ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១៣៩១)។ ចំណែកលោក ធន់ ហ៊ិន មិនមានអ្វីខុសពីវចនានុក្រមដែរ តែមានបន្ថែមត្រង់ថា៖ សូរនិងស្នូរ ស្ដែងន័យដូចគ្នា ហើយលោកបានយល់ឃើញថា៖ សូរមានន័យដោយឡែករបស់វា ហើយខុសពីសំឡេង។ (ធន់ ហ៊ិន ២០១៩ វេយ្យាករណ៍ជួនណាត ទំព័រ ២៧-៣០)
សំឡេង ន. សព្ទជាតិដែលមកប៉ះសោតប្បសាទឱ្យឮ, សូរសព្ទឬសម្ដីដែលលាន់ឮ ; សំឡេងក្រអួន សំឡេងណែនធ្ងន់រំពង ។ សំឡេងក្រអៅ ឬ-ក្រឳ សំឡេងលាន់ឮវ៉ៅគ្រលួច។ សំឡេងង៉េវ សំឡេងខ្សេវស្ដួចតូចឆ្មារ ។ សំឡេងស្អា សំឡេងគគ្រាតមិនស្អាត ។ល។ (វចនានុក្រម ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១៤២៨)។ ដូចគ្នាផងដែរនូវអំណោយពាក្យសំឡេងដែលលោកធន់ ហ៊ិនបានឱ្យ គឺអ្វីដែលបន្លឺចេញពីក្នុងមាត់មនុស្សឬសត្វ ធ្វើឱ្យគេឮដល់ត្រចៀក។ ឧទាហរណ៍៖ សំឡេងពូសយ, សំឡេងកុមារសារ៉ាត, សំឡេងមីងសាន, សំឡេងមាន់រងាវ, សំឡេងគោរោទិ៍, សំឡេងចចាត, សំឡេងសារិកាកែវ, សំឡេងទារកយំ, សំឡេងក្អែកបូល, សំឡេងមាន់រងាវ, សំឡេងកង្កែបយំ, សំឡេងរៃយំ ។ល។ សំឡេងពីធម្មជាតិរបស់មនុស្សម្នាក់ៗកម្រដូចគ្នាណាស់ ក៏ប៉ុន្តែគេអាចធ្វើត្រាប់សំឡេងគ្នាបាន ហើយគេអាចបត់បែនសំឡេងបាន ពោលគឺ មនុស្សមា្នក់អាចបត់បែនសំឡេងរបស់ខ្លួនឱ្យឮខុសៗគ្នា ជា២, ជា៣ ឬច្រើនជាងនេះបាន។ មនុស្សប្រុសស្រីអាចធ្វើត្រាប់សំឡេងគ្នាបាន។ និយាយរួម សំឡេងគឺជាឯកតាតូចបំផុតនៃភាសានិយាយ ដែលមានន័យត្រូវនឹងភាសាបារាំងថាហ្វូណែម phoméme ។
កេង វ៉ាន់សាក់
សូរ = Sons សភាពលឺ(ឮ) ៖ សូរខ្យល់- សូរម៉ាស៊ីន- សូរសំលេង- សូរសំរែក- សូរថ្លង់- សូរពីរោះ _ល_។
ស្នូរ Qualité du son សភាព-លក្ខណៈ នៃសូរ ដែលមានបីប្រភេទ គឺ៉
សំនូរ = Sonorité គឺ លក្ខណៈខ្ទរខ្ទារនៃសូរ។ សំលេងមានសំនូរ ជាសំលេងញ័រខ្ទរខ្ទារ។ -មានសំនូរ Sonore -គ្មានសំនូរ Sourde។
សំលេង La Viox គឺសូរបន្លឺចេញមកតាមមាត់ ៖ សំលេងច្រៀង- សំលេងភាសានីយាយស្ដី។ ដូចនេះ សំលេង ពុំមែនដូចគ្នានឹងសូរទួទៅនោះទេ។
ចំពោះលោក សូរជាអ្វីដែលយើងឮទូទៅ ចំណែកសំលេងជាអ្វីដែលយើងឮក្នុងលក្ខណៈជាភាសា។
ព្រុំ ម៉ល់
សូរ កើតឡើងដោយធម្មជាតិ ឬស្នាដៃមនុស្ស សត្វ សុទ្ធតែចេញពីការប៉ះទង្គិចគ្នារវាងកម្លាំងអ្វីមួយ (ការបក់បោក ការជ្រុះ ទំនាញ គំនោះ បន្លុំ ...)។ ការប៉ះទង្គិចបណ្ដាលឱ្យវត្ថុនោះមានលំញ័រ(ធ្វើឱ្យវាញ័រ)។
លំញ័រ (‹ ញ័រ)/Vibrations គឺជារប៊ត់ទៅមកៗយ៉ាងឆាប់ ពីចំណុចA1 ទៅA2 និងពីA2 មកA1 វិញ ដោយឆ្លងកាត់តាមA0 (A0ជាចំណុចនៅនឹងមួយកន្លែង កាលណាគ្មានការកម្រើក)។
វេលា (période) ឬវដ្ដ(Cycle) លំញ័រជាការកម្រើក ជាចលនា ដូច្នេះហើយ វាត្រូវស៊ីពេលដែលគេហៅថាវេលាឬវដ្ដ។ វេលា/វដ្ដជាពេលដែលលំញ័រចំណាយ ដើម្បីទៅមកពីចំណុចA1 ទៅA2 និងពីA2 មកA1 វិញ។
រលក (ondes) លំញ័របង្កើតជារលកដែលចាកចេញពីចំណុចកំណើតទៅតាមអាកាសគ្រប់ទិសទី(ដូចរលកលើទឹកដែលមានរង្វង់ធំទៅៗជុំវិញកន្លែងដែលយើងបោះដុំថ្មក្នុងទឹកដូច្នេះដែរ)ដោយមានល្បឿន៣៤០ម៉. ក្នុង១វិនាទី។ កាលណា រលកនោះទៅប៉ះនឹងក្រដាសត្រចៀកយើង វាក៏ក្លាយទៅជាសូរដែលត្រចៀកស្ដាប់ឮ។ (ដើម្បីជាការប្រៀបធៀប គួរកត់សម្គាល់ថាពន្លឺមានល្បឿន៣០០,០០០ គ.ម. ក្នុង១វិនាទី)។
លំញាប់(‹ ញាប់)(fréquence) និងហឺត្ស(hertz) ជាចំនួនវេលា/វដ្ដក្នុង១វិនាទី។ កាលណាលំញ័រមានល្បឿនរហ័ស វាមានលំញាប់ខ្ពស់។ កាលណាល្បឿនវាយឺត លំញាប់ក៏ត្រូវទាបទៅដែរ។ គេរាប់លំញាប់ដោយប្រើខ្នាតមួយឈ្មោះថា ហឹត្សដែលគេច្រើនស្គាល់តាមអក្សរថា Hertz/Hz នៃអក្ខរក្រមឡាតាំង។ ហឺត្សជាខ្នាតសម្គាល់លំញ័រដែលមានលំញាប់១០០ហឺត្ស។ កាលណាលំញ័រមានលំញាប់ខ្ពស់ សូរវាស្រួយ/ឆ្មារ/គ្រលួច ហើយ កាលណាវាមានលំញាប់ទាបសូរវាធំ/គ្រលរ។ លំញាប់(ខ្ពស់ ឬ ទាប) គឺអាស្រ័យនឹងវត្ថុលំញ័រ(ធាតុនៃវត្ថុ/រាងវត្ថុ/មាឌវា/តំណឹងវា ...) ឧទាហរណ៍ ; ខ្សែមួយមានលំញ័ររហ័សឬយឺត (មានលំញាប់ទាបឬខ្ពស់) ទៅតាមស្ថានភាពនៃទំនាញ(ថាតើគេទាញអោយតឹងខ្លាំង ឬ ទាញមិនខ្លាំង)។ បើខ្សែពីរធ្វើពីវត្ថុខុសគ្នា ឬ មានទំហំខុសគ្នា ខ្សែទាំងពីរនោះមានលំញ័រខុសគ្នា ទោះជាគេទាញវាអោយតឹងដូចគ្នាក៏ដោយ។
កម្ពស់ (hauteur) កម្ពស់ជាគុណភាពអញ្ញថាហេតុនៃសូរ (ផ្ទុយពីយថាហេតុ)។ កម្ពស់ និង លំញាប់ ដើរស្របគ្នា ៖ កាលណាសូរមានលំញាប់ខ្ពស់ វាក៏មានកម្ពស់ខ្ពស់ដែរ ហើយ បើសូរមានលំញាប់ទាប វាក៏មានកម្ពស់ទាបទៅតាមនោះដែរ ប៉ុន្តែ គេថាកម្ពស់ជាគុណភាពអញ្ញថាហេតុ ពីព្រោះកម្ពស់និងលំញាប់មិនឡើង ឬ មិនចុះស្របគ្នាជាប្រក្រតីទេ។ ត្រចៀកចាប់ឮសូរទៅតាមមាត្រដ្ឋានឡូហ្ការីត(échelle logarithmique) គឺថា ត្រចៀកអាចឮសូរ ប្លែកគ្នាពីចន្លោះមួយទៅចន្លោះមួយ។ បើនៅក្នុងចន្លោះដដែលត្រចៀកក៏ឮសូរដដែលដែរ ទោះសូរនោះប្ដូរលំញាប់ក៏ដោយ(យើងនឹងអាចឮសូរផ្សេង លុះណាមានការឆ្លងផុតពីចន្លោះ១ទៅចន្លោះ១) ប៉ុន្តែ កម្ពស់ក៏ដូចលំញ័រដែរ បណ្ដាលអោយសូរមានភាពគ្រលួចឬគ្រលរទៅតាមកម្រិតកម្ពស់នោះ។ ក្នុងការសិក្សាពីសូរសៀងនៃការនិយាយស្ដី(សូរសៀងវិទ្យា) គេតែងនិយាយពីកម្ពស់នៃសូរ(la hauteur du son) ដែលប្លែកពីប្រពលភាព(intensité)នៃសូរ។
ល្បើង (‹ ឡើង) amplitude គឺជាចំណុចខ្ពស់បង្អស់ដែលលំញ័រឡើងទៅដល់ គឺកម្ពស់A0A1 ឬA0A2 (រូបតាមទី១) ឬ ed/e`d`(រូបតាងទី២)។ ល្បើងខ្ពស់ឬទាប វាអាស្រ័យនឹងកម្លាំងដែលបានប្រព្រឹត្តទៅលើវត្ថុលំញ័រ។
ប្រពលភាព (intensité) គឺជាមាឌ(volume) នៃសូរដែលស្របទៅតាមល្បើង។ ប្រពលភាពមានកម្រិតខ្លាំងកាលណាល្បើងមានកម្រិតខ្ពស់។ វាមានកម្រិតខ្សោយ កាលណាល្បើងមានកម្រិតទាប។ ប្រពលភាពនិងល្បើងមានដំណើរការស្របគ្នា (ធំឬតូច ខ្ពស់ឬទាបទៅតាមគ្នា)។
ល្ប៊ឺ(‹ លឺ/ឮ) (timbre) ជាគុណភាព ដែលបណ្ដាលអោយសូរពីផ្សេងគ្នាមានភាពខុសគ្នា ទោះសូរទាំងពីរនោះមានកម្ពស់ និងប្រពលភាពស្មើគ្នាក៏ដោយ ពីព្រោះវត្ថុលំញ័រទាំងពីរដែលបានបង្កើតសូរនោះ មានធាតុ(ធ្វើពីដែក, ពីស្ពាន់, ពីឈើ ...) ខុសគ្នា និង មានកម្ទរខុសគ្នា (កម្ទរ ‹ ខ្ទរ)។
សូរទោល និង សូរល្បាយ ; សូរទោលកើតចេញពីលំញ័រស្មើមិនផ្លាស់ប្ដូរ ដែលមានលំញាប់តែមួយ។ សូរល្បាយកើតចេញពីលំញ័ររួមគ្នា ដែលមានលំញាប់ជាច្រើនលាយគ្នា។ សូរដែលត្រចៀកយើងឮច្រើនតែជាសូរល្បាយ ពីព្រោះកាលណាវត្ថុណាមួយមានលំញ័រ ចំណែកនៃវត្ថុនោះក៏មានលំញ័រផងដែរ ដូច្នេះហើយ វាតែងតែមានលំញាប់ជាច្រើនលាយគ្នា ហើយ យើងបានដឹងថាលំញាប់មួយបែបជាលក្ខណៈនៃរលកមួយបែប ឬ នៃសូរមួយបែប។ បើមានលំញាប់ច្រើនបែបលាយគ្នា គឺវាមានសូរច្រើនបែប(លាយគ្នា)ដែរ។ ចំណែក ដែលជាភាពពាក់កណ្ដាលនៃវត្ថុលំញ័រ មានលំញ័រ២ដងលើសវត្ថុលំញ័រទាំងមូល។ ចំណែក ដែលជាចំណែកមួយភាពបី
មានលំញ័រ៣ដងលើសវត្ថុលំញ័រមូល-ល-។
គម្ទរនៃសូរ វត្ថុដែលមានល្ប៊ឺត (‹ យឺត ; ដែលយឺតដូចកៅស៊ូ) ហើយ ដែលនៅតាមផ្លូវរលករបស់សូរណាមួយតែងតែញ័រក្រោមឥទ្ធិពលនៃរលកសូរនោះ។ លំញ័ររបស់វត្ថុដែលយឺតនោះមានលំញាប់ដូចលំញាប់របស់សូរមេដែលមានឥទ្ធិពលលើវត្ថុល្ប៊ឺតដែរ ; គឺនេះហើយ ដែលជាបាតុភូតគម្ទរ (phénomène de résonance)។ វត្ថុដែលមានលំញ័របែបនេះហៅថា វត្ថុគម្ទរ/គម្ទរករ(Résonateur)។
លំញាប់បំប៉ន (formant) ដោយសារគម្ទរករ គេអាចបំប៉នលំញាប់ណាមួយក្នុងសូរល្បាយ តាមចំណង់ ពីព្រោះលំញ័រពីរដែលមានលំញាប់ដូចគ្នា បញ្ចូលកម្លាំងគ្នាអោយទៅជាលំញ័រមួយថ្មីដែលខ្លាំងពីរដងលើសលំញ័រទាំងពីរដាច់គ្នា។ ឧបករណ៍ធ្វើសម្រាប់បំប៉ននៃសូរល្បាយហៅថាតម្រង។ លំញាប់ ដែលបានប្ដូរសណ្ឋានហើយ ដែលផ្ដល់លក្ខណៈល្ប៊ឺបែបណាដល់សូរ ហៅថាលំញាប់បំប៉ន។ សូរនីមួយៗនៃភាសា (សូរល្បាយនីមួយៗ) មានលំញាប់បំប៉នពីរ ; -សូរមួយបណ្ដាលមកពីគ្រសនី/le pharynx ដែលមានមុខងារជាគម្ទរករ។ -សូរមួយទៀតបណ្ដាលមកពីមាត់ដែលមានមុខងារជាគម្ទរករ។ បើតាមលោក ដឺលាត្រ/Delattre លំញាប់បំប៉នទាំងពីរនៃស្រៈបារាំងមានដូចតទៅ ;
សំឡេង ន. សព្ទជាតិដែលមកប៉ះសោតប្បសាទឱ្យឮ, សូរសព្ទឬសម្ដីដែលលាន់ឮ ; សំឡេងក្រអួន សំឡេងណែនធ្ងន់រំពង ។ សំឡេងក្រអៅ ឬ-ក្រឳ សំឡេងលាន់ឮវ៉ៅគ្រលួច។ សំឡេងង៉េវ សំឡេងខ្សេវស្ដួចតូចឆ្មារ ។ សំឡេងស្អា សំឡេងគគ្រាតមិនស្អាត ។ល។ (វចនានុក្រម ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១៤២៨)។ ដូចគ្នាផងដែរនូវអំណោយពាក្យសំឡេងដែលលោកធន់ ហ៊ិនបានឱ្យ គឺអ្វីដែលបន្លឺចេញពីក្នុងមាត់មនុស្សឬសត្វ ធ្វើឱ្យគេឮដល់ត្រចៀក។ ឧទាហរណ៍៖ សំឡេងពូសយ, សំឡេងកុមារសារ៉ាត, សំឡេងមីងសាន, សំឡេងមាន់រងាវ, សំឡេងគោរោទិ៍, សំឡេងចចាត, សំឡេងសារិកាកែវ, សំឡេងទារកយំ, សំឡេងក្អែកបូល, សំឡេងមាន់រងាវ, សំឡេងកង្កែបយំ, សំឡេងរៃយំ ។ល។ សំឡេងពីធម្មជាតិរបស់មនុស្សម្នាក់ៗកម្រដូចគ្នាណាស់ ក៏ប៉ុន្តែគេអាចធ្វើត្រាប់សំឡេងគ្នាបាន ហើយគេអាចបត់បែនសំឡេងបាន ពោលគឺ មនុស្សមា្នក់អាចបត់បែនសំឡេងរបស់ខ្លួនឱ្យឮខុសៗគ្នា ជា២, ជា៣ ឬច្រើនជាងនេះបាន។ មនុស្សប្រុសស្រីអាចធ្វើត្រាប់សំឡេងគ្នាបាន។ និយាយរួម សំឡេងគឺជាឯកតាតូចបំផុតនៃភាសានិយាយ ដែលមានន័យត្រូវនឹងភាសាបារាំងថាហ្វូណែម phoméme ។
កេង វ៉ាន់សាក់
សូរ = Sons សភាពលឺ(ឮ) ៖ សូរខ្យល់- សូរម៉ាស៊ីន- សូរសំលេង- សូរសំរែក- សូរថ្លង់- សូរពីរោះ _ល_។
ស្នូរ Qualité du son សភាព-លក្ខណៈ នៃសូរ ដែលមានបីប្រភេទ គឺ៉
- កំពស់ Hauteur លក្ខណៈស្នូរគ្រលរ/ grave ឬគ្រលួច/ aigu
- កំរិត Intensité លក្ខណៈស្នូរខ្លាំង ឬតិច
- ភាពភព Timbre សភាពស្នូរកើតមកអំពី ប្រភព-ប្រដាប់ ឬ វត្ថុណាមួយ។
សំនូរ = Sonorité គឺ លក្ខណៈខ្ទរខ្ទារនៃសូរ។ សំលេងមានសំនូរ ជាសំលេងញ័រខ្ទរខ្ទារ។ -មានសំនូរ Sonore -គ្មានសំនូរ Sourde។
សំលេង La Viox គឺសូរបន្លឺចេញមកតាមមាត់ ៖ សំលេងច្រៀង- សំលេងភាសានីយាយស្ដី។ ដូចនេះ សំលេង ពុំមែនដូចគ្នានឹងសូរទួទៅនោះទេ។
ចំពោះលោក សូរជាអ្វីដែលយើងឮទូទៅ ចំណែកសំលេងជាអ្វីដែលយើងឮក្នុងលក្ខណៈជាភាសា។
ព្រុំ ម៉ល់
សូរ កើតឡើងដោយធម្មជាតិ ឬស្នាដៃមនុស្ស សត្វ សុទ្ធតែចេញពីការប៉ះទង្គិចគ្នារវាងកម្លាំងអ្វីមួយ (ការបក់បោក ការជ្រុះ ទំនាញ គំនោះ បន្លុំ ...)។ ការប៉ះទង្គិចបណ្ដាលឱ្យវត្ថុនោះមានលំញ័រ(ធ្វើឱ្យវាញ័រ)។
លំញ័រ (‹ ញ័រ)/Vibrations គឺជារប៊ត់ទៅមកៗយ៉ាងឆាប់ ពីចំណុចA1 ទៅA2 និងពីA2 មកA1 វិញ ដោយឆ្លងកាត់តាមA0 (A0ជាចំណុចនៅនឹងមួយកន្លែង កាលណាគ្មានការកម្រើក)។
វេលា (période) ឬវដ្ដ(Cycle) លំញ័រជាការកម្រើក ជាចលនា ដូច្នេះហើយ វាត្រូវស៊ីពេលដែលគេហៅថាវេលាឬវដ្ដ។ វេលា/វដ្ដជាពេលដែលលំញ័រចំណាយ ដើម្បីទៅមកពីចំណុចA1 ទៅA2 និងពីA2 មកA1 វិញ។
រលក (ondes) លំញ័របង្កើតជារលកដែលចាកចេញពីចំណុចកំណើតទៅតាមអាកាសគ្រប់ទិសទី(ដូចរលកលើទឹកដែលមានរង្វង់ធំទៅៗជុំវិញកន្លែងដែលយើងបោះដុំថ្មក្នុងទឹកដូច្នេះដែរ)ដោយមានល្បឿន៣៤០ម៉. ក្នុង១វិនាទី។ កាលណា រលកនោះទៅប៉ះនឹងក្រដាសត្រចៀកយើង វាក៏ក្លាយទៅជាសូរដែលត្រចៀកស្ដាប់ឮ។ (ដើម្បីជាការប្រៀបធៀប គួរកត់សម្គាល់ថាពន្លឺមានល្បឿន៣០០,០០០ គ.ម. ក្នុង១វិនាទី)។
លំញាប់(‹ ញាប់)(fréquence) និងហឺត្ស(hertz) ជាចំនួនវេលា/វដ្ដក្នុង១វិនាទី។ កាលណាលំញ័រមានល្បឿនរហ័ស វាមានលំញាប់ខ្ពស់។ កាលណាល្បឿនវាយឺត លំញាប់ក៏ត្រូវទាបទៅដែរ។ គេរាប់លំញាប់ដោយប្រើខ្នាតមួយឈ្មោះថា ហឹត្សដែលគេច្រើនស្គាល់តាមអក្សរថា Hertz/Hz នៃអក្ខរក្រមឡាតាំង។ ហឺត្សជាខ្នាតសម្គាល់លំញ័រដែលមានលំញាប់១០០ហឺត្ស។ កាលណាលំញ័រមានលំញាប់ខ្ពស់ សូរវាស្រួយ/ឆ្មារ/គ្រលួច ហើយ កាលណាវាមានលំញាប់ទាបសូរវាធំ/គ្រលរ។ លំញាប់(ខ្ពស់ ឬ ទាប) គឺអាស្រ័យនឹងវត្ថុលំញ័រ(ធាតុនៃវត្ថុ/រាងវត្ថុ/មាឌវា/តំណឹងវា ...) ឧទាហរណ៍ ; ខ្សែមួយមានលំញ័ររហ័សឬយឺត (មានលំញាប់ទាបឬខ្ពស់) ទៅតាមស្ថានភាពនៃទំនាញ(ថាតើគេទាញអោយតឹងខ្លាំង ឬ ទាញមិនខ្លាំង)។ បើខ្សែពីរធ្វើពីវត្ថុខុសគ្នា ឬ មានទំហំខុសគ្នា ខ្សែទាំងពីរនោះមានលំញ័រខុសគ្នា ទោះជាគេទាញវាអោយតឹងដូចគ្នាក៏ដោយ។
រូបតាងទី២តាងបន្ដោងព្យួរ។ ចំណុចA0, A1 & A2 និង ចម្ងាយ A1A0/A0A2 ក្នុងរូបតាងទី២មាន លក្ខណៈដូចគ្នានឹងចំណុច A0, A1 & A2 និង ចម្ងាយ A1A0/A0A2 របស់រូបតាងទី១ដែរ។ |
ល្បើង (‹ ឡើង) amplitude គឺជាចំណុចខ្ពស់បង្អស់ដែលលំញ័រឡើងទៅដល់ គឺកម្ពស់A0A1 ឬA0A2 (រូបតាមទី១) ឬ ed/e`d`(រូបតាងទី២)។ ល្បើងខ្ពស់ឬទាប វាអាស្រ័យនឹងកម្លាំងដែលបានប្រព្រឹត្តទៅលើវត្ថុលំញ័រ។
ប្រពលភាព (intensité) គឺជាមាឌ(volume) នៃសូរដែលស្របទៅតាមល្បើង។ ប្រពលភាពមានកម្រិតខ្លាំងកាលណាល្បើងមានកម្រិតខ្ពស់។ វាមានកម្រិតខ្សោយ កាលណាល្បើងមានកម្រិតទាប។ ប្រពលភាពនិងល្បើងមានដំណើរការស្របគ្នា (ធំឬតូច ខ្ពស់ឬទាបទៅតាមគ្នា)។
ល្ប៊ឺ(‹ លឺ/ឮ) (timbre) ជាគុណភាព ដែលបណ្ដាលអោយសូរពីផ្សេងគ្នាមានភាពខុសគ្នា ទោះសូរទាំងពីរនោះមានកម្ពស់ និងប្រពលភាពស្មើគ្នាក៏ដោយ ពីព្រោះវត្ថុលំញ័រទាំងពីរដែលបានបង្កើតសូរនោះ មានធាតុ(ធ្វើពីដែក, ពីស្ពាន់, ពីឈើ ...) ខុសគ្នា និង មានកម្ទរខុសគ្នា (កម្ទរ ‹ ខ្ទរ)។
សូរទោល និង សូរល្បាយ ; សូរទោលកើតចេញពីលំញ័រស្មើមិនផ្លាស់ប្ដូរ ដែលមានលំញាប់តែមួយ។ សូរល្បាយកើតចេញពីលំញ័ររួមគ្នា ដែលមានលំញាប់ជាច្រើនលាយគ្នា។ សូរដែលត្រចៀកយើងឮច្រើនតែជាសូរល្បាយ ពីព្រោះកាលណាវត្ថុណាមួយមានលំញ័រ ចំណែកនៃវត្ថុនោះក៏មានលំញ័រផងដែរ ដូច្នេះហើយ វាតែងតែមានលំញាប់ជាច្រើនលាយគ្នា ហើយ យើងបានដឹងថាលំញាប់មួយបែបជាលក្ខណៈនៃរលកមួយបែប ឬ នៃសូរមួយបែប។ បើមានលំញាប់ច្រើនបែបលាយគ្នា គឺវាមានសូរច្រើនបែប(លាយគ្នា)ដែរ។ ចំណែក ដែលជាភាពពាក់កណ្ដាលនៃវត្ថុលំញ័រ មានលំញ័រ២ដងលើសវត្ថុលំញ័រទាំងមូល។ ចំណែក ដែលជាចំណែកមួយភាពបី
មានលំញ័រ៣ដងលើសវត្ថុលំញ័រមូល-ល-។
គម្ទរនៃសូរ វត្ថុដែលមានល្ប៊ឺត (‹ យឺត ; ដែលយឺតដូចកៅស៊ូ) ហើយ ដែលនៅតាមផ្លូវរលករបស់សូរណាមួយតែងតែញ័រក្រោមឥទ្ធិពលនៃរលកសូរនោះ។ លំញ័ររបស់វត្ថុដែលយឺតនោះមានលំញាប់ដូចលំញាប់របស់សូរមេដែលមានឥទ្ធិពលលើវត្ថុល្ប៊ឺតដែរ ; គឺនេះហើយ ដែលជាបាតុភូតគម្ទរ (phénomène de résonance)។ វត្ថុដែលមានលំញ័របែបនេះហៅថា វត្ថុគម្ទរ/គម្ទរករ(Résonateur)។
| អក្សរកាត់ -ញ = លំញាប់នៃសូររបស់វត្ថុលំញ័រ ញ១. ញ២. ... = លំញាប់នៃសូររបស់ចំណែកនៃវត្ថុលំញ័រ។ |

Comments
Post a Comment