ជាមួយ-នឹង-ជាមួយនឹង

ជាមួយ-នឹង-ជាមួយនឹង

ឧទាហរណ៍៖
១. យើងទៅនឹងគ្នា។
២. យើងទៅជាមួយគ្នា។
៣. យើងទៅជាមួយនឹងគ្នា។

៤. វាកាប់នៅនឹងមុខខ្ញុំ។
៥. វាកាប់នៅជាមួយមុខខ្ញុំ។
៦. វាកាប់នៅជាមួយនឹងមុខខ្ញុំ។

៧. មើលឃើញនឹងភ្នែកហើយមិនជឿទៀត។
៨. មើលឃើញជាមួយភ្នែកហើយមិនជឿទៀត។
៩. មើលឃើញជាមួយនឹងភ្នែកហើយមិនជឿទៀត។

១០. មកញ៉ាំបាយនឹងខ្ញុំ។
១១. មកញ៉ាំបាយជាមួយខ្ញុំ។
១២. មកញ៉ាំបាយជាមួយនឹងខ្ញុំ។

បើសិនជាយើងមើលទៅលើឧទាហរណ៍លេខ ១ ៥ ៦ ៨ ៩ លទ្ធភាពនៃប្រយោគមិនអាចទៅរួមទេ មូលហេតុដែលមិនអាចទៅរួចដោយសារតែ ពាក្យយើងមានលក្ខណៈធ្វើទៅវិញទៅមក ដែលម្នាក់ៗធ្វើដូចគ្នា គ្មាននរណាម្នាក់មិនធ្វើទេ។ ចំណែក ៥ ៦ ៨ ៩ វិញ លទ្ធភាបនៃប្រយោគមិនអាចទៅរួចដែរ ដោយសារតែ វា(៥ ៦) ភ្នែក(៨ ៩) ធ្វើអំពើតែឯង មិនមានអ្វីដែលធ្វើដូចគ្នានោះទេ។

ផ្ទុយមកវិញ នៅឧទាហរណ៍លេខ ២ ៣ ៤ ៧ ១០ ១១ ១២ លទ្ធភាពនៃប្រយោគទៅរួម ហេតុដែលទៅរួចដោយសារតែ ២ ៣ ១១ ១២ មានអន្តរអំពើដូចគ្នា គឺទៅវិញទៅមក។

បើសិនជាយើងមើលពីភាពខុសគ្នាដូចការបកស្រាយខាងលើ នោះយើងអាចបកស្រាយពីភាពខុសគ្នារវាង ១០ ១១ ១២ បានថា ១០ ហៅហូបបាយគ្រាន់តែជាការគួរសម ចំណែក ១១ ហៅហូបបាយដោយស្មោះ រីឯ ១២វិញ ជាការស្ទាក់ស្ទើរមិនដឹងថា គួរសម ឬស្មោះ។

សន្និដ្ឋាន បើសិនជាប្រធាននិងប្រធានមានអន្តរអំពើដូចគ្នា ប្រធាននិងកម្មបទមានអន្តរអំពើលើគ្នា នោះ គេប្រើជាមួយ។ ផ្ទុយពីនោះវិញ បើសិនជាវាមិនមានអន្តរអំពើលើគ្នាទេ នោះ គេប្រើនឹង។ ដោយឡែក បើសិនជាវាមិនដឹងជានៅក្នុងស្ថានភាពណាមួយទេ នោះ គេប្រើទាំងពីរតែម្ដង។

ញ៉.ផល្លី សុផេន
០៩ ធ្នូ ២-១៩

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ