ហ្សង់ មីស៊ែល ហ្វ៊ីលីពី, ហៀប ច័ន្ទវិចិត្រ-ឯកសារណែនាំអំពីសូរវិទ្យា-២០០៩
ឯកសារណែនាំ អំពីសូរវិទ្យា
![]() |
| ក្របមុខនៃសៀវភៅ |
នៅក្នុងសៀវភៅនេះ ត្បិតតែតូចមែន តែជួយច្រើនចំពោះ អ្នកដែលទើប
នឹងរៀនសូរវិទ្យាថ្មីៗឬក៏អ្នកដែលបង្រៀនភាសាខ្មែរទៅបរទេស ក្នុងការ
បង្ហាញឬពន្យល់សូរភាសាខ្មែរបានយ៉ាងល្អ។ លើសពីនេះ ទៅទៀតលោក
ក៏បានបង្ហាញពីរបៀបកត់សូរអន្តរជាតិតាមរបៀប(ចង្អៀត ទូលាយ)។ រឹតតែ
ពិសេសទៅទៀត ចំពោះអ្នកដែលមានចេតនាចង់ចេះ ចង់ដឹង ឬស្រាវជ្រាវ
អំពីលទ្ធភាពនៃការផ្គុំសូរខ្មែរបងដែរ។

តទៅនេះ យើងនឹងច្បិចយកតែចំណុចណាដែលពិសេសដែលមានប្រយោជន៍ចំពោះអ្នកអានទូទៅ និងអ្វីដែលអាចឲ្យអ្នកសិក្សាយកទៅបំពេញបន្ថែម។
១. ការបន្លឺ
ចំពោះព្យញ្ជនៈមាន(កន្លែងបន្លឺ របៀបបន្លឺ) ហើយកន្លែងបន្លឺមាន(ទីបន្លឺ ប្រដាប់បន្លឺ)។ ទីបន្លឺមាន(បបូរមាត់លើ ធ្មេញលើ ក្រអូម កន្លើត ជញ្ជាំងគ្រសនី) ប្រដាប់បន្លឺមាន(បបូរមាត់ក្រោម ធ្មេញក្រោម អណ្ដាត ចន្លោះខ្សែសំឡេង)។ បើសិនយើងចង់បាន
ព្យញ្ជនៈណាមួយ យើងត្រូវយក
ប្រដាប់បន្លឺទៅប៉ះត្រូវនឹងទីបន្លឺ
ហើយបញ្ចេញខ្យល់ពីសួតមកខាង
ក្រៅ នោះយើងនឹងបានព្យញ្ជនៈ
ដូចដែលយើងចង់បាន។
ឧទាហរណ៍៖ កខគឃង គល់
អណ្ដាតទៅប៉ះនឹងក្រអូនទន់
បន្ទាប់មក បើកមាត់ឲ្យខ្យល់ចេញពីសួតមកខាងក្រៅ។ ប៉ុន្តែ ចំពោះ
ង ជាប្រភេទខ្យល់ចេញតាមមាត់ផង ច្រមុះផង ដូច្នេះគេហៅវាជា
ព្យញ្ជនៈខ្យល់ច្រមុះ។
ព្យញ្ជនៈខ្យល់ច្រមុះមាន(ង ញ ណ/ន ម) ហើយខ្យល់ច្រមុះទាំងអស់
ជាប្រភេទឃោសៈ។ រួមនឹងព្យញ្ជនៈ(ប/ប៊ ដ/ឌ យ/យ៉ រ/រ៉ វ/វ៉)ក៏ជា
ព្យញ្ជនៈឃោសៈដែរ ក្រៅពីនោះ ជាអឃោសៈ។ បញ្ជាក់៖ សូមកុំច្រឡំរវាង
អក្សរនឹងសំឡេង។ បញ្ចែកព្យញ្ជនៈដែលយើងរៀនសព្វថ្ងៃ គឺទៅតាមក្រម/អ អ៊/ មិនមែន ទៅតាមការញ័រ នៃខ្សែសំឡេងឡើយ។
ចំពោះស្រៈទាំងអស់ជាប្រភេទឃោសៈទាំងអស់ ហើយអ្វីដែលជាភាពខុសគ្នារវាងព្យញ្ជនៈនឹងស្រៈនោះ គឺស្រៈមិនប៉ះនឹងទីបន្លឺទេ ចំណែកព្យញ្ជនៈវិញទីបន្លឺនិងប្រដាប់បន្លឺប៉ះគ្នា។ នៅក្នុងភាសាមួយមានស្រៈទោលជាមូលដ្ឋានបួន(i u a ɒ) យ៉ាងហោចណាស់ក៏មានបីក្នុងចំណោមបួនហ្នឹងដែរ។ ស្រៈទោល គឺជាស្រៈដែលមានមួយបន្សាយសំឡេង បើអក្ខរអន្តរជាតិមានតែមួយសញ្ញា។ ស្រៈផ្សំជាការប្រសព្វគ្នានៃស្រៈទោលពីរឡើងទៅ ជាធម្មតាមានត្រឹមតែបីប៉ុណ្ណោះ។
របៀបធ្វើសំឡេងស្រៈ(បើសិនជា
ខ្ញុំមានឱកាស ខ្ញុំនឹងធ្វើ
ជាវិដេអូ)
២. មុខងារនៃដើមបំពង់ក
ក្នុងការបង្កើតសំឡេង
នៅក្នុងសៀវភៅ លោកបាន
វិភាគអំពីកាយសាស្ត្រ។ ប៉ុន្តែ
នៅទីនេះ ខ្ញុំមិនលើកយកមកទេ ព្រោះមិនជាការចាំបាច់
គឺលើកតែចំណុចសំខាន់ៗប៉ុណ្ណោះ។ ហើយអ្វីដែលសំខាន់នៅ
ទីនេះ គឺសំឡេងខ្យល់ផ្លុំ ព្រោះវាមានលក្ខណៈដែលធ្វើឲ្យយើង
ងាយនឹងយល់អំពីសំណេរនិងសូរនៃការប្រើប្រាស់។ ដូចជា៖
ជើង/រ/ជាទូទៅគេទំលាក់សំឡេងចោល ប្រាំ/pram ; pe̤a̤m/ជាដើម។ ៣. ចំពោះ សូរខ្មែរយើងស្រៈបើកខ្លីមិនមានទេ គឺត្រូវតែមានតួប្រកបឬក៏ទៅជាសូរវែង។ ដូចជា៖ ពិបាក/piɓa:k/ បើតាមសូរ/piʔɓa:ʔ ; pi:ɓa:ʔ/។ យើងឃើញថា៖ស្រៈ/អ៊ិ/ស្រៈខ្លី បើតាមសូរនៅខាងក្រោយជាវែងឬមានព្យញ្ជនៈខ្សែសំឡេង/ʔ/។
៤. ជាចុងក្រោយ នៅក្នុងស្នាដៃលោកមានចំណុចដែលអាចឲ្យយើងជាអ្នក
រៀនអាចយល់ដឹងពីភាពខុសគ្នារវាងអក្សរនិងសូរ ហើយអ្វីដែលពីសេស គឹ
យើងឃើញថា ក្នុងភាសាខ្មែរយើង មានលក្ខណៈពិសេសមួយ គឺស្រៈវែងខ្លី។
បើសិនជាពាក្យមួយយើងបញ្ចេញសូរដូចគ្នា នោះ
យើងនឹងមិនអាចចែកសូរបានឡើយ។
ពេក/ពេជ្រ [pe:c ; pec]។ មួយទៀត វាល្អចំពោះ
អ្នកបង្រៀនឬនិពន្ធសៀវភៅសម្រាប់បង្រៀនជន
បរទេស។
៥. ខាងក្រោយនេះ ជាការបង្ហាញខ្លះៗអំពីប្រព័ន្ធ
សំណេរបើសំណងអក្សរ បែបសទ្ទតា បែបសូរ។
ប្ដី (bdey ; pdɛj ; pʰtɛj) ត្អើក(tˈaeuk ; tʔaɜk ; tᵊʔaɜk̚)។
៦. ជាយោបល់ បើសិនជាលោកអ្នកចង់ចេះសរសេរអក្ខរសូរវិទ្យាអន្តរជាតិ មានតែហាត់អាន និងសរសេរនៅក្នុងសៀវភៅនេះ ព្រោះសៀវភៅនេះបានសរសេរអត្ថបទជាសូរវិទ្យាផង ខ្មែរផង។
ដោយ ញ៉.ផល្លី សុផេន
០៣ កក្កដា ២០១៩
១. ការបន្លឺ
![]() |
| ទំព័រទី១៣នៃសៀវភៅ |
![]() |
| រូបភាពបង្ហាញផ្នែក១នៅក្នុងមាត់ |
ប្រដាប់បន្លឺទៅប៉ះត្រូវនឹងទីបន្លឺ
ហើយបញ្ចេញខ្យល់ពីសួតមកខាង
ក្រៅ នោះយើងនឹងបានព្យញ្ជនៈ
ដូចដែលយើងចង់បាន។
ឧទាហរណ៍៖ កខគឃង គល់
អណ្ដាតទៅប៉ះនឹងក្រអូនទន់
បន្ទាប់មក បើកមាត់ឲ្យខ្យល់ចេញពីសួតមកខាងក្រៅ។ ប៉ុន្តែ ចំពោះ
ង ជាប្រភេទខ្យល់ចេញតាមមាត់ផង ច្រមុះផង ដូច្នេះគេហៅវាជា
ព្យញ្ជនៈខ្យល់ច្រមុះ។
ព្យញ្ជនៈខ្យល់ច្រមុះមាន(ង ញ ណ/ន ម) ហើយខ្យល់ច្រមុះទាំងអស់
ជាប្រភេទឃោសៈ។ រួមនឹងព្យញ្ជនៈ(ប/ប៊ ដ/ឌ យ/យ៉ រ/រ៉ វ/វ៉)ក៏ជា
ព្យញ្ជនៈឃោសៈដែរ ក្រៅពីនោះ ជាអឃោសៈ។ បញ្ជាក់៖ សូមកុំច្រឡំរវាង
អក្សរនឹងសំឡេង។ បញ្ចែកព្យញ្ជនៈដែលយើងរៀនសព្វថ្ងៃ គឺទៅតាមក្រម/អ អ៊/ មិនមែន ទៅតាមការញ័រ នៃខ្សែសំឡេងឡើយ។
![]() |
| ខ្ពស់ទាប មុខក្រោយ នៃស្រៈ អាស្រ័យទាំងស្រង់ទៅនឹងអណ្ដាត |
![]() |
| តារាងបង្ហាញពីរបៀផ្សំស្រៈ |
ខ្ញុំមានឱកាស ខ្ញុំនឹងធ្វើ
ជាវិដេអូ)
២. មុខងារនៃដើមបំពង់ក
ក្នុងការបង្កើតសំឡេង
នៅក្នុងសៀវភៅ លោកបាន
វិភាគអំពីកាយសាស្ត្រ។ ប៉ុន្តែ
នៅទីនេះ ខ្ញុំមិនលើកយកមកទេ ព្រោះមិនជាការចាំបាច់
គឺលើកតែចំណុចសំខាន់ៗប៉ុណ្ណោះ។ ហើយអ្វីដែលសំខាន់នៅ
ទីនេះ គឺសំឡេងខ្យល់ផ្លុំ ព្រោះវាមានលក្ខណៈដែលធ្វើឲ្យយើង
ងាយនឹងយល់អំពីសំណេរនិងសូរនៃការប្រើប្រាស់។ ដូចជា៖
ជើង/រ/ជាទូទៅគេទំលាក់សំឡេងចោល ប្រាំ/pram ; pe̤a̤m/ជាដើម។ ៣. ចំពោះ សូរខ្មែរយើងស្រៈបើកខ្លីមិនមានទេ គឺត្រូវតែមានតួប្រកបឬក៏ទៅជាសូរវែង។ ដូចជា៖ ពិបាក/piɓa:k/ បើតាមសូរ/piʔɓa:ʔ ; pi:ɓa:ʔ/។ យើងឃើញថា៖ស្រៈ/អ៊ិ/ស្រៈខ្លី បើតាមសូរនៅខាងក្រោយជាវែងឬមានព្យញ្ជនៈខ្សែសំឡេង/ʔ/។
![]() |
| តារាងបង្ហាញពីទីបន្លឺនិងខ្យល់ |
រៀនអាចយល់ដឹងពីភាពខុសគ្នារវាងអក្សរនិងសូរ ហើយអ្វីដែលពីសេស គឹ
យើងឃើញថា ក្នុងភាសាខ្មែរយើង មានលក្ខណៈពិសេសមួយ គឺស្រៈវែងខ្លី។
![]() |
| ក្របក្រោយនៃសៀវភៅ |
យើងនឹងមិនអាចចែកសូរបានឡើយ។
ពេក/ពេជ្រ [pe:c ; pec]។ មួយទៀត វាល្អចំពោះ
អ្នកបង្រៀនឬនិពន្ធសៀវភៅសម្រាប់បង្រៀនជន
បរទេស។
៥. ខាងក្រោយនេះ ជាការបង្ហាញខ្លះៗអំពីប្រព័ន្ធ
សំណេរបើសំណងអក្សរ បែបសទ្ទតា បែបសូរ។
ប្ដី (bdey ; pdɛj ; pʰtɛj) ត្អើក(tˈaeuk ; tʔaɜk ; tᵊʔaɜk̚)។
៦. ជាយោបល់ បើសិនជាលោកអ្នកចង់ចេះសរសេរអក្ខរសូរវិទ្យាអន្តរជាតិ មានតែហាត់អាន និងសរសេរនៅក្នុងសៀវភៅនេះ ព្រោះសៀវភៅនេះបានសរសេរអត្ថបទជាសូរវិទ្យាផង ខ្មែរផង។
ដោយ ញ៉.ផល្លី សុផេន
០៣ កក្កដា ២០១៩

Comments
Post a Comment