ចូលឆ្នាំថ្មី_ឆ្នាំសាកល-ដាច់ឆ្នាំ

 

ចូលឆ្នាំថ្មី_ឆ្នាំសាកល-ដាច់ឆ្នាំ

ដាច់ឆ្នាំនៃគ្រិស្ទសករាជ ២០១៩-២០២០

ឆ្នាំថ្មីសូមឱ្យអ្វីៗថ្មីកើតមានដល់រូបខ្ញុំ!
ឆ្នាំថ្មីសូមឱ្យហេងហេងចូល កើនលុយច្រើន រកស៊ីមានបាន!
ឆ្នាំថ្មីសូមឱ្យខ្លួនឯងជួបតែសេចរឿងល្អៗ!
ឆ្នាំថ្មីសូមឱ្យមានសង្សារមួយដ៏ស្អាត!
ឆ្នាំថ្មី...!

ឆ្នាំថ្មីនាំសង្សារទៅណាអត់?
ឆ្នាំថ្មីមានអ្នកនាំដើរលេងនៅ?
ឆ្នាំថ្មីមានគម្រោងទៅណាដែរអល្ណប់?
ឆ្នាំថ្មីមានអ្នកស្ម័គ្រចិត្តដើរលេងនឹងខ្ញុំអត់?
ឆ្នាំថ្មី...!

ទាំងអម្បាលខាងលើសុទ្ធតែជាឃ្លាសម្ដីដែលគេប្រើនៅកំឡុងចូលឆ្នាំថ្មីដែលជាឆ្នាំសាកល។ ដូចដែលយើងបានដឹងហើយថា ស្រុកខ្មែរយើងចូលឆ្នាំច្រើនណាស់ គឺចូលឆ្នាំសាកល ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ប៉ុន្តែចូលឆ្នាំខ្មែរ ចិន គ្រាន់តែជាលក្ខណៈប្រពៃណី ការដើរកម្សាន្តរបស់យុវជនមិនជាសូវជ្រួលជ្រើមប៉ុន្មានទេ ផ្ទុយមកវិញការចូលឆ្នាំសាកលបណ្ដាយុវជនមានការជ្រួលជ្រើមច្រើន គឺច្រើនយកតែមែនទែន។ ដោយមានការណាត់គ្នាដើរលេងតាមរមណីយដ្ឋាននានាតាមបណ្ដាខេត្ត បរទេស ជាដើម។ ការដេកផ្ទះស្អាត ជាពាក្យពេញនិយមចំពោះអ្នកដែលមិនបានចេញដើរលេង គឺដេកផ្ទះមើលគេបង្អួតតាមហ្វេសប៊ុក។ ដេកសេដ គឺដេកអផ្សុកដោយមិនបានចេញទៅណានឹងគេ។

ការទន្ទឹងរងចាំការមកដល់នូវចក្ររាសីដែលនឹងឈានចូលឫក្សមករាបានកើតមានក្នុងចិត្តមនុស្សម្នា ពិសេសយុវជន។ កំឡុងពេលដែលពួកគេរៀបគម្រោងទៅដើរលេងជាមួយគ្នាជាសង្សារ ជាលក្ខណៈគ្រួសារ ក៏មានផងដែរសារចេញអប់រំស្ដីអំពីភាពមិនប្រក្រតីនៃយុវជនមួយចំនួនដែលយកវេលាដ៏ល្អនេះទៅប្រព្រឹត្តរឿងដែលសង្គមមិនសុខចិត្ត គឺគេកើតទុក្ខនឹងទង្វើក្មេងៗទាំងនោះធ្វើ ដូចជាឱប ថើប រួមដំណេក នឹងគ្នាដោយមិនបានឆ្លងកាត់ការរៀបការជាមុន បើនិយាយាឱ្យខ្លី គឺមិនទាន់ទិញបណ្ណប៉ះពាល់គ្នាស្របច្បាប់ ដែលជាច្បាប់សង្គម។

ទោះបីជាសារអប់រំយ៉ាងណាក៏ដោយក៏ក្មេងដែលមិនមានការគិតវែងឆ្ងាយ ឬក៏ក្មេងដែរមានទស្សនៈជ្រុលនិយម ឬក៏ក្មេងដែលចាញ់បោកពួកអ្នកពូកែខាងវោហារដូចជាឌីចេស្ទើរសង្គមវិជ្ជាជាដើម មានការថ្លោះធ្លោយផុងខ្លួន មានផ្ទៃពោះ ហើយទៅរំលូតដោយខុសច្បាប់ មានទាំងសម្លាប់ខ្លួនដោយខ្លួនឯង ឈ្លោះនឹងប្រុសដែលមិនព្រមទទួលស្គាល់កូនក្នុងផ្ទៃ គួរឱ្យអនិច្ចាណាស់ ក្រោយពេលចូលឆ្នាំថ្មី ឆ្នាំសាកលដែលសប្បាយ តែក្រោយបីបួនខែមកប្រែជាមិនសប្បាយរីករាយទៅវិញ ដោយសារតែបានឃើញ បានឮ បានយល់ យ៉ាងប្រាកដនឹងភ្នែក ត្រចៀក ពីបញ្ហានានាដែលបានកើតឡើងដូចដែលបានរៀបរាប់ខាងលើ។

សារលោតតាមមេស្សាញ្ជើរដែលគេភ្ជាប់នឹងហ្វេសប៊ុក សារឆ្លើយឆ្លងគ្នា ចាប់ពីថ្ងៃ២៩ដល់ទល់គ្នានឹងយប់ខោនដោន។

នៅទីនេះ ខ្ញុំមិនរៀបរាប់ពីព្រឹត្តិការណ៍ដែលមិនប្រក្រតីនៃយុវជនដែលបានកើតមានឡើងនៅឆ្នាំ២០១៩នោះទេ ហើយក៏មិនរៀបរាប់ពីព្រឹត្តិការណ៍ផ្សេងៗដែលកើតមាននៅក្នុងវេលាយប់ដាច់ឆ្នាំដែរ គឺទុករៀបរាប់នៅពេលដែលរឿងកើតឡើងនៅក្រោយពេលដែល... គឺបីខែកន្លង។

ញ៉.ផល្លី សុផេន
៣០ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ