សទ្ទតាវិទ្យា
សទ្ទតាវិទ្យា
![]() |
| សទ្ទតាវិទ្យាខ្មែរ/ phonology |
ហើយគេសិក្សាអំពីអ្វី?
សទ្ទតាវិទ្យា ជាមុខវិជ្ជាមួយប្រភេទ ដែលស្ថិតនៅក្នុងចង្កោមភាសាវិទ្យា ដែលគេសិក្សាទៅលើប្រព័ន្ធនៃសំឡេងដែលមានមុខងារផ្សេងគ្នាឬប្រឈមគ្នាផ្នែកន័យនៃភាសា។
សទ្ទតា/ʊ/ដែលនៅក្នុងពាក្យឈូក ភាពវែង/ខ្លីរបស់វាមិនមានមុខងារផ្សេងគ្នាទេ ទោះបីជាគេបញ្ចេញសំឡេងជា[chʊk], [chʊ:k] ក៏ដោយក៏សទ្ទតានោះមិនបញ្ចែកន័យក្នុងភាសាខ្មែរទេ ដូច្នេះសទ្ទតា/ʊ/ក្នុងបរិបទឈូក ជាសទ្ទតាតែមួយ។ ប៉ុន្តែ បើសិនជានៅក្នុងបរិបទផ្សេងពីឈូក វាជាសទ្ទតាពីរផ្សេងគ្នាទៅវិញ។ ដូចក្នុងករណីពាក្យ ពុក[pʊk]/ ពូក[pʊ:k] ជាសទ្ទតាពីរផ្សេងគ្នា ដែលប្រឈមគ្នារវាងភាពវែង/ខ្លី ដែលបង្ហាញមុខងារពីរផ្សេងគ្នា ដូច្នេះសទ្ទតា/ʊ/ ជាសទ្ទតាពីរផ្សេងគ្នា ក្នុងបរិបទនៃពាក្យទាំងពីរនេះ។
ជាក្បួន
ដោយឡែក ពាក្យដែលមានពីរព្យាង្គ ដែលបញ្ចេញសំឡេងកន្លះនៅព្យាង្គទីមួយ បន្ទប់/ɓɒntʊp/, [pᵊtʊp] ប្រលេង/prɒlaɛŋ/, [pᵊlaɛɲ]
[ᵊ] នៅក្នុងក្បួនសទ្ទតាវិទ្យា ត្រឹមតែជាអំណោយនៃព្យញ្ជនៈពីរជួបគ្នាប៉ុណ្ណោះ ចំណែកពាក្យដែលគេបញ្ចេញសំឡេងព្យាង្គទីមួយជាព្យាង្គកន្លះ(sesquisyllable)
C = ព្យញ្ជនៈ
p = ខ្យល់ស្ទះ
ñ = ខ្យល់ច្រមុះ
vl = អឃោសៈ
v = ឃោសៈ
៙ សូរវិទ្យា/សទ្ទតាវិទ្យា
៙ សូរវិទ្យា
ជាក្បួន
- Cpvl. + Cpv > CᵊC
- ប្ដី/pdɛj/, [pᵊdɛj]
- Cpvl. + Cpvl/ñ > CʰC
- ផ្ទះ/ptɛah/, [pʰtɛah]; គ្នា/kniɜ/, [kʰniɜ]
- C + C > CC
- ស្រី/srej/, [srej]; ស្ករ/skɒ/, [skɒ:]
ដោយឡែក ពាក្យដែលមានពីរព្យាង្គ ដែលបញ្ចេញសំឡេងកន្លះនៅព្យាង្គទីមួយ បន្ទប់/ɓɒntʊp/, [pᵊtʊp] ប្រលេង/prɒlaɛŋ/, [pᵊlaɛɲ]
[ᵊ] នៅក្នុងក្បួនសទ្ទតាវិទ្យា ត្រឹមតែជាអំណោយនៃព្យញ្ជនៈពីរជួបគ្នាប៉ុណ្ណោះ ចំណែកពាក្យដែលគេបញ្ចេញសំឡេងព្យាង្គទីមួយជាព្យាង្គកន្លះ(sesquisyllable)
C = ព្យញ្ជនៈ
p = ខ្យល់ស្ទះ
ñ = ខ្យល់ច្រមុះ
vl = អឃោសៈ
v = ឃោសៈ
ឯកសារពាក់ព័ន្ធ
៙ សូរវិទ្យា/សទ្ទតាវិទ្យា
៙ សូរវិទ្យា
៙ កេង វ៉ាន់សាក់ ១៩៦៦ វេយ្យាករណ៍ខ្មែរសង្ខេប សូរស័ទ្ទខ្មែរ
៙ ឃួន សុខម្ភូ ១៩៧០ ទម្រង់សូរវិទ្យាខ្មែរ
៙ នៅ ស៊ុន ២០១? លក្ខណៈភសាខ្មែរ(ឯកសារបង្រៀន)
៙ ព្រុំ ម៉ល់ ២០១៣ មូលដ្ឋាននៃសូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន
៙ ព្រុំ ម៉ល់ ២០១៣ មូលដ្ឋាននៃសូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន
៙ ហ្សង់ មីស៊ែល ហ្វ៊ីលីពី, ហៀប ច័ន្ទវិចិត្រ ២០០៩ ឯកសារណែនាំ អំពីសូរវិទ្យា

Comments
Post a Comment