ឈឺ ចុក ចាប់ ផ្សា ក្រហាយ ដំបូង យើងត្រូវសួរសំណួរថា តើវាដូចគ្នាឬខុសគ្នា? បើដូច/ខុសយ៉ាងដូចម្ដេច? ចំពោះសំណួរនេះ មិនមានបញ្ហាចោទទេ សម្រាប់ជនជាតិខ្មែរដែលជាម្ចាស់ភាសា ប៉ុន្តែសម្រាប់អ្នករៀនភាសាខ្មែរជាភាសាទីពីរ នោះនឹងពិបាកបែងចែកឱ្យដាច់ចេញពីគ្នាណាស់ ខ្លះមិនទាំងយល់ដល់ផង ដោយគេសួរថា "ខ្ញុំឈឺពោះ។ ខ្ញុំចុកពោះ។" តើខុសគ្នាយ៉ាងម៉េច? ច្បាស់ណាស់បើសិនជាយើងមិនធ្លាប់សញ្ជឹងគិត នោះអាចនឹងឆ្លើយថាដូចគ្នា ឬឆ្លើយយករួចខ្លួន។ នៅក្នុងសំណួរខាង ខ្ញុំចង់ឱ្យអ្នកមើលសាកល្បងឆ្លើយដោយខ្លួនឯងជាមុនសិន ហើយចាំមើលទិន្នន័យដែលខ្ញុំផ្ដល់ជូន រួចហើយមើលបំណកស្រាយរបស់ខ្ញុំ ហើយចាំសំយោគជាមួយនឹងគំនិតអ្នកមើល។ ខ្ញុំសង្ឃឹមថាអ្នកមើលនឹងចូលរួមបញ្ចេញយោបល់។ បន្ទាប់យើងនឹងយក វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៧៩ ក្រហាយ គុ. ក្ដៅផ្សា : ក្រហាយខ្លួន។ ទំព័រ១៩៣ ចាប់ ១ កិ. កាន់មាំ : ចាប់ចោរ។ តាំងផ្ដើម : ចាប់ធ្វើការ។ ផ្ដួចឡើង, មាន : ចាប់មន្ទិល, ចាប់ឈឺ, ចាប់ជំងឺ។ ទំព័រ១៩៨ ចុក កិ. បិទដោយឆ្នុក។ សៀតណែនដូចគេចុក : ចុកពោះ។ ន. ឬ គុ. ឈ្មោះជំងឺឈឺខ្មួលខ្មាញ់ក្នុងពោះបណ្ដាលអំពីខ្យល់សៀតណែន តឹងដូចគេចុងដោយឆ្នុក : ជំងឺចុក, រោគចុកពោះ។ ឈ្មោះថ្នាំកែជំងឺចុក : ...
Comments
Post a Comment