កន្លាស់-កន្លះ-ក្រឡាស់

កន្លាស់-កន្លះ-ក្រឡាស់

សទិសសព្ទ(សទិសសូរ)
៙ ជាពាក្យដែលមានសំណេរខុសគ្នា ប៉ុន្តែមានការបញ្ចេញសំឡេង(និយាយ)ដូចគ្នា។
*កន្លាស់-កន្លះ សំណេរខុសគ្នា សូរអានដូចគ្នា។
*កន្លាស់/កន្លះ ក្រឡាស់ សំណេរខុសគ្នា សូរអានខុសគ្នា។

* កន្លាស់ < ក្លាស់ [-អន៑-]
* កន្លះ < ខ្លះ [-អន់-]
* ក្រឡាស់ < ? លាស់ [ក្រ-] (លាស់ > រលាស់, គន្លាស់), នៅតាមស្រុកខ្លះគេនិយាយសូរ គ្រលាស់ (គ្រឡាស់សម្ដី)។

៙ ន័យ/និយមន័យ
៙ កន្លាស់ ន.
* ប្រដាប់មានមុខតូចស្រួចសម្រាប់ក្លាស់, ខ្ទាស់ : ក្លាស់កន្លាស់ក ។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ទំព័រ២១)
* ស្លឹកសម្រាប់ប្រក់, សម្រាប់បាំងដែលដេរ ក្លាស់ដោយកន្លាស់ : ស្លឹកកន្លាស់ ។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ទំព័រ២១)
* ឈ្មោះឈ្លើងមួយប្រភេទ មានរាងតូចល្អិត : ឈ្លើងកន្លាស់ ។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ទំព័រ២១)
៙  កន្លះ គុ. ដែលមានខ្លះ, ដែលមិនពេញ, នៅរវាងពាក់កណ្ដាល : អង្ករកន្លះតៅ, ប្រហែលកន្លះម៉ោង, ... ។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ទំព័រ២១)
៙ ក្រឡាស់ កិ. ប្រែពីផ្កាប់មកជាផ្ងារ ពីផ្ងារទៅជាផ្កាប់។ បើជាពាក្យប្រៀបវិញ គឺគេចកែសម្ដី : និយាយក្រឡាស់ភ្លាមៗ ។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ទំព័រ៨១)

ញ៉. ផល្លី សុផេន
១០ តុលា ២០១៩

ឯកសារពាក់ព័ន្ធ
៙ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ បោះពុម្ពឡើងវិញ ១៩៨៩។
៙ A lexicon of Khmer morphology pages 303-304

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ