នៅ-នូវ
នៅ-នូវ
នៅ/នូវ ជាពាក្យដែលមានសូរដូចគ្នាឬក៏រលឿគ្នា ដែលយើងពិបាកញែកថាជាពាក្យមួយណាណាស់ បើសិនជាគេនិយាយតែមួយពាក្យ ដោយមិនដាក់ចូលក្នុងឃ្លា។ នេះមិនមែនមានន័យថា មានមនុស្សបញ្ចេញសំឡេងដូចគ្នាទាំងអស់នោះទេ មានអ្នកខ្លះនិយាយញែកចេញនូវសូរខុសគ្នាតែម្ដង ដែលយើងស្ដាប់ទៅដឹងច្បាស់ថាមួយណាជាមួយណា។
ឧទាហរណ៍៖
១. ខ្ញុំនៅផ្ទះ។
២. ខ្ញុំទៅនៅផ្ទះជាមួយពុកម៉ែវិញហើយ។
៣. មានបាយនៅផ្ទះទេ?
៤. ផ្ទះយើងនៅបាយខ្លះទេ?
៥. ហូបបាយហើយឬនៅ?
៦. យើងជួបគ្នានៅហាងកាហ្វេ។
៧. ខ្ញុំធ្វើការ នៅពេលព្រឹក។/ នៅពេលព្រឹក ខ្ញុំធ្វើការ។
៨. ហាត់ប្រាណនាំមកនូវសុខភាព។
៩. ការស្គាល់នូវសុខទុក្ខអ្នកដទៃ ជាទង្វើដ៏ល្អមួយ។
១០. បើមិនពេញចិត្តនឹងខ្ញុំ ក៏គួរតែឃើញនូវប្រយោជន៍ដែលខ្ញុំធ្វើដែរ។
១១. ការរកឃើញតេលេស្កុបបានបើកផ្លូវឱ្យអ្នកវិទ្យាសាស្ត្រទំនើបដឹងនូវអ្វីៗជាច្រើនដែលអ្នកវិទ្យាសាស្ត្រមុនៗមិនបានដឹង។
វិភាគ៖
ករណីនៃឧទាហរណ៍ទាំងដប់ខាងលើយើងឃើញថា មានលក្ខណៈពិសេសៗជាច្រើនដែលគួរតែធ្វើការបកស្រាយជាថ្មីនូវពាក្យក្នុងសម្ព័ន្ធរបស់វា ដូចករណីលេខ២. ខ្ញុំទៅនៅផ្ទះជាមួយពុកមែ៉វិញហើយ។ ពាក្យនៅក្នុងឃ្លានេះ បានស្ដែងន័យ ថារស់នៅ បើសិនជាយើងមើលក្នុងសេចរឿង ពុកម៉ែនៅខេត្ត កូនរស់នៅភ្នំពេញជាយូរហើយ ប៉ុន្តែឥឡូវពេលនេះ ពុកម៉ែចាស់ហើយ ត្រូវការកូនទៅមើលថែ។ ហើយពេលនោះ គេសួរ៖ ឥឡូវ នៅភ្នំពេញដដែលតើអី? -អត់ទេ។ ២. ខ្ញុំទៅនៅផ្ទះជាមួយពុកមែ៉វិញហើយ។ ប៉ុន្តែបើសិនជានៅក្នុងសេចរឿងផ្សេង៖ កូននៅនឹងពុកម៉ែ ប៉ុន្តែកូននោះទៅលេងផ្ទះអ៊ំបួនប្រាំថ្ងៃ ហើយថ្ងៃនេះ ពុកម៉ែគេមកយក។ កូននោះក៏លាអ៊ំថា៖ អ៊ំ! ?២. ខ្ញុំទៅនៅផ្ទះជាមួយពុកមែ៉វិញហើយ។ នៅក្នុងករណីនេះមិនបានទេ ប៉ុន្តែបើសិនជាគេដូរថា៖ ២.១. *ខ្ញុំទៅនូវផ្ទះជាមួយពុកមែ៉វិញហើយ។ អាចបានគ្រាន់តែមិនមានលក្ខណៈធម្មជាតិនៃភាសាប៉ុណ្ណោះ។ ប៉ុន្តែបើយើងដកចេញនូវពាក្យ នូវ ចេញនោះយើងបានឃ្លាធម្មជាតិនៃភាសា។ ២.២. ខ្ញុំទៅនៅផ្ទះជាមួយពុកមែ៉វិញហើយ។ នៅក្នុងករណីដូចគ្នានេះដែរ ក្នុងឃ្លាលេខ៧, ៩-១១ សុទ្ធតែមិនមានបញ្ហាផ្នែកសម្ព័ន្ធទេ គ្រាន់តែមិនមានការប្រើប្រាសជាក់ស្ដែងប៉ុណ្ណោះ ប៉ុន្តែបើសិនជាយើងដកចេញពាក្យ នូវ នោះជាការប្រើប្រាសបែបធម្មជាតិនៃភាសាតែម្ដង។ បើតាមការសង្កេតអាចឱ្យយើងឃើញថានៅខាងក្រោយពាក្យនូវសុទ្ធតែជានាមសព្ទដែលជាកម្មបទទោះបីជាផ្ទាល់ឬមិនផ្ទាល់។ ដល់ពេលយើងមើលទៅលើករណីលេខ៨. ហាត់ប្រាណនាំមកនូវសុខភាព។ គេមិនអាចដកឬក៏ជំនួយពាក្យនៅបានឡើយ ដោយសារតែសម្ព័ន្ធនៃកិរិយាមិនត្រូវការកិរិយានៅ គឺត្រូវការកម្មបទដែលកម្មបទនឹងប្រធានមានតម្លៃស្មើគ្នា។ ផ្ទុយពីករណីផ្សេងនៅត្រង់លេខ១, ៣-៦ សុទ្ធតែជាករិយាសព្ទ មិនមែនជាធ្នាក់ឬនិបាតនោះទេ។ ដូចលេខ១.ខ្ញុំនៅផ្ទះ។ ២.មានបាយនៅផ្ទះទេ? ៤.ផ្ទះយើងនៅបាយខ្លះទេ? ៦.យើងជួបគ្នានៅហាងកាហ្វេ។ ទោះបីនៅក្នុងកម្រិតណាក៏ដោយក៏មិនអាចជំនួសឬដកពាក្យនៅចេញពីឃ្លាបានដែរ ព្រោះពាក្យនៅជាកិរិយាបង្គោលក្នុងឃ្លា។ យើងនឹងបញ្ជាក់ដោយការវិភាគនៅក្នុងឃ្លាលេខ៦.យើងជួបគ្នានៅហាងកាហ្វេ។ បើយើងញែកឃ្លាជាពីរ គឺ ៦.១ យើងជួបគ្នា។ ៦.២. កន្លែងនៃការជួបគ្នានៅហាងកាហ្វេ។ នោះយើងឃើញថាធាតុបង្គោលរបស់៦.២. គឺពាក្យនៅដែលជាកិរិយា។ ដោយសារតែវាមានភាពដូចគ្នានៃពាក្យជួបគ្នា ដូច្នេះហើយបានជាគេកាត់ចោល។(យើងនឹងនិយាយអំពីសម្ព័ន្ធដើម្បីបញ្ជាក់នៅពេលក្រោយ)។ ចំណែកលេខ៥.ហូបបាយហើយឬនៅ? ឃ្លានេះមានកម្រិតហួសពីការពន្យល់ដោយសម្ព័ន្ធត្រូវសិក្សាដល់ផ្នែកន័យនៃពាក្យនៅតែឯងតែម្ដង។ ដោយយើងមិនចង់ធ្វើឱ្យអត្ថបទវែងអន្លាយ ដូច្នេះហើយសូមកំណត់ន័យនៃពាក្យនៅថា ជាអ្វីដែលមិនប្រែប្រួល បើសិនជាគេនៅផ្ទះ គឺមិនចេញពីផ្ទះ។ បើតាំងពីព្រឹកគេមិនទាន់ហូបបាយ ហើយដល់ពេលថ្ងៃត្រង់ហើយក៏មិនទាន់ហូបបាយទៀត គឺនៅ។ នៅ គឺមិនបានហូបបាយ បើហើយ គឹបានហូបបាយ។
សន្និដ្ឋាន៖ ពាក្យនូវជានិបាត។ ចំណែកនៅជាកិរិយា។
ញ៉.ផល្លី សុផេន
១០ កុម្ភៈ ២០២០

Comments
Post a Comment