ផ្លែកញ្ជើបាយដាច
ផ្លែកញ្ជើបាយដាច
- ឈ្មោះមាននៅក្នុងវចនានុក្រមខ្មែរ កញ្ជើបាយដាច។ តែមានស្រុកខ្លះថា កញ្ជើបីដាច កញ្ជើដាច ជូរដាច ភ្លាំងជូរ/ភ្លាំង/ទុំភ្លាំង អាអូត ប្របែកព្រៅ/ព្រូវ។
- ទោះបីជាមានឈ្មោះច្រើនយ៉ាងណាក៏ដោយក៏មិនមែនជាបញ្ហារបស់យើងដែរ ដោយសារតែយើងមិនចង់និយាយអំពីឈ្មោះទេ គឺយើងចាប់អារម្មណ៍តែទៅលើការបេះផ្លែនេះតែប៉ប៉ុណ្ណោះ។- មុននឹងប្រាប់និយាយដល់ការប៉ះ យើងសូមចាប់អារម្មណ៍លើលក្ខណៈផ្លែវាជាមុនសិន ផ្លែជាមានរសជូរ ហើយជាធម្មតាមានអង្ក្រងនៅរុំនឹងផ្លែ បើនិយាយទៅអង្ក្រងចូលចិត្តនៅនឹងដើមនេះណាស់។ ហើយយើងក៏ដឹងហើយថា ទាំងផ្លែ ទាំងអង្ក្រង គឺមានរសជូរដូចគ្នា។
- ដោយសារតែផ្លែវាមានអង្ក្រងនៅនឹងដើម ផ្លែ ដូច្នេះពេលបេះយើងត្រូវសូធ្យ(បាឡី)ថា ដើមវាជូរ ផ្លែវាអែម។ ដើមវាជូរ ផ្លែវាអែម។ យើងអាចថារហូតដល់ហើយហែកវាហូប។ កំឡុងពេលដែលយើងសូធ្យបាឡី យើងត្រូវលញ់វាផង ហើយត្រូវហូបឱ្យលឿនពេលដែលហែកវាហូប អ្នកស្រុកខ្លះហូបនៅក្នុងកំបូតព្រៃដើម្បីកុំឱ្យខ្យល់ចូល។
- បើសិនជាយើងមើលទៅលើលក្ខណៈនៃទង្វើដែលចាស់ៗប្រាប់ឱ្យក្មេងៗធ្វើបែបនេះ ដោយសារតែមានប្រយោជន៍ ១)បោសអង្ក្រងចេញពីផ្លែ ២)លញ់ឱ្យជ្រាយដើម្បីកាត់រសហាងនៅនឹងសម្បក ៣)កុំឱ្យខ្យល់ចូលសាច់ទាន់ ដែលនាំឱ្យហាងសាច់ខ្លាំងជាងធម្មតា។
ញ៉.ផល្លី-សុផេន
២៧ ឧសភា ២០២២
Comments
Post a Comment