វត្តមានកង់បីខ្មែរ និងកង់បីឥណ្ឌា (ទុកទុក)

វត្តមានកង់បីខ្មែរ និងកង់បីឥណ្ឌា (ទុកទុក)

កង់បីឥណ្ឌាឬទុកទុកឥណ្ឌា
វត្តមានកង់បីថ្មីដែលទើបនឹងចូលមកថ្មី គឺកង់បីឥណ្ឌា ថ្មីនេះមិនមែនថ្មីតែរូបរាងនោះទេ គឺថ្មីទាំងបច្ចេកវិទ្យាដែលជាបច្ចេកវិទ្យាដែលមាននៅក្នុងទូរសព្ទដៃដែលគេអាចហៅបានដោយមិនបាច់តថ្លៃនោះទេ មួយគីឡូម៉ែត្រ១២០០រៀល ជិះទៅណាក៏ជិះទៅ។ ការពិតទៅវាចំណេញទៅខាងក្រុមហ៊ុនដែលបង្កើតអព្ព(app មាន Pass app, Grab, Takda, We go)ច្រើនជាងនេះបើតាមអ្នករត់កង់បីឥណ្ឌានិយាយ។
តាំងពីកង់បីឥណ្ឌាចូលមកស្រុកយើង អ្នករត់កត់បីខ្មែរក៏លក់ ហើយទិញតាមគេ ខ្លះក៏បោះបង់ចោលតែម្ដងទៅរកស៊ីអ្វីផ្សេងវិញ។

កង់បីខ្មែរឬទុកទុកខ្មែរ
បច្ចុប្បន្ន អ្នកជិះមានភាពងាយស្រួលខ្លាំង ដោយមិនបាច់តថ្លៃ ហើយក៏សប្បាយចិត្តដែលមិនបានទៅថោកទាបនឹងអ្នករត់កង់បីខ្មែរ យកថ្លៃ បើសិនជាតថ្លៃច្រើនពេកមិនទាំងចង់និយាយនឹងយើងផង។ នេះជាចំណុចអវិជ្ជមាននៃអ្នករត់កង់បីខ្លះ ហើយពេលគ្មានម៉ូយបែរជាទៅទម្លាក់កំហឱ្យមនុស្សផ្សេងទៅវិញ។

មានអ្នកជិះជាច្រើនដែលបាននិយាយពីរឿងអ្នករត់កង់បីដែលធ្វើស៊ីអ្នកជិះដូចជាជិះវាងវង់ដើម្បីយកលុយបានច្រើន វាយគ្នាពីរឿងមិនគោរពកង់បីគាត់ដោយឱ្យឆ្កែចូលមុនឬមិនមែនដឹកឆ្កែទេ នៅមានជាច្រើនទៀតដែលហួសនឹងជឿ ដូចករណីវាយម៉ូយដោយសារឆ្ដែនេះ បើអ្នកខ្លះប្រហែលជាមិនទាំងជឿផង។
បច្ចុប្បន្ន មនុស្សនិយាយថា៖ ជិះផាស្អាប់។

ញ៉.ផល្លី សុផេន
០៩ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ