ធនិត-សិថិល

 

ធនិត-សិថិល

aspirated/ unaspirated; aspirée/ non-aspire
សូរខ្យល់ធនិត-សិថិល

ចំពោះធនិត-សិថិល ជាប្រភេទព្យញ្ជនៈ។ សិថិល ជាព្យញ្ជនៈដែលគ្មានខ្យល់ផ្សំជាមួយដូចក្នុងភាសាបាឡី សំស្ក្រឹត កគ ចជ ដឌ តទ បព។ ធនិត ជាព្យញ្ជនៈដែលមានខ្យល់ផ្សំជាមួយដូចក្នុងភាសាបាឡី សំស្ក្រឹត ខឃ ឆឈ ឋឍ ថធ ផភ បើនិយាយឱ្យចំ គឺបន្សំ សិថិល + ហ › ធនិត

ចំពោះភាសាខ្មែរយើងក៏មានលក្ខណៈដូចនោះដែរ តែខុសគ្នាត្រង់មានឃោសៈអឃោសៈ ពោលខ្មែរគ្មានឃោសៈដូចបា.សំ.ឡើយ។ ចំណែកឯព្យញ្ជនៈផ្សំដែលយើងឃើញថាមានធនិតដូចក្នុងពាក្យ ខ្ជិល ឃ្លាន ឆ្មា ឈ្នាប់ ឋ្នូរ( ‹ ដូរ ) ថ្នាំ ជាដើម មានទស្សនៈពីរ មួយថាជាធនិត មួយថាសិថិល ហើយខ្យល់ដែលយើងឮនោះជាអំណោយសូរដែលកើតឡើងពីគម្លាត់នៃសទ្ទតាពីរដែលនៅឆ្ងាយពីគ្នាប៉ុណ្ណោះ (ខ្ជិល ‹ ក + ជិល បានន័យថា គម្លាត់រវាងសទ្ទតាក៑និងសទ្ទតាជ៑ ដើម្បីឱ្យដល់គ្នាត្រូវតែមានសូរមួយដែលសូរនោះ គឺដែលយើងបានឮនោះឯង។)។ ដោយគេពិនិត្យមើលទៅលើពាក្យ ក្ង ដូចមានទីបន្លឺដូចគ្នា ដូច្នេះហើយបានជា គ្មានវត្តនៃសូរ ដោយពេលខ្លះសូរមិនមានវត្តមានទេគឺសូរទៅវិញទេដែលមានវត្តមាន(ដោត + ន៑ › ដ្នោត › ត្នោត › ត្រណោត )។

ចំពោះយើង
សិថិល គ្មានអ្វីដែលត្រូវនិយាយទេ ព្រោះមានឯកភាពគ្នាហើយ។
ធនិត យើងយល់ថា មានភាពខុសគ្នានឹងបា.សំ. គឺធនិតដែលជាពាក្យដែលមានព្យញ្ជនៈ+ស្រៈ ជាធនិត ប៉ុន្តែបើសិនជាព្យញ្ជនៈ+ព្យញ្ជនៈ+ស្រៈ មិនមែនជាធនិតទេ គ្រាន់តែជាអំណោយសូរប៉ុណ្ណោះ។
១. ដូចបាននិយាយនៅខាងលើ(សូមមើលអក្សរទ្រេត)។
២. វិធីបង្កើតពាក្យឃើញថាមានភាពខុសគ្នារវាង ធំ + អ៊ម់ › ទំហំ ដែលសទ្ទតាធ៑ ជាបន្សំគ្នានៃសទ្ទតាទ៑និងហ៑ ដូច្នេះហើយបានជាគេបំបែកគ្នាបានគឺ ទ ហ។ ចំណែក ធ្ងន់ + អ៊ម់ › ទំងន់ ដែលសទ្ទតាធ៑បែរជាដូរទៅជាសទ្ទតាទ៑វិញ នេះបញ្ជាក់ថា ធ៑នៅក្នុងពាក្យធ្ងន់ មិនមែនជាធនិតទេ បើជាធនិតគួរតែចេញមកជា ធំងន់ ។

ញ៉.ផល្លី សុផេន
១៩ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ