សទ្ទតា-ច៑,ញ៑ /c,ɲ/

សទ្ទតា-ច៑,ញ៑ /c,ɲ/

យើងបានសិក្សាអំពីសទ្ទតា/ក៑, ង៑/ក្នុងភាសាខ្មែរ ពិសេសទៅលើសូររបស់វាក្នុងបរិបទនីមួយៗរួចមកហើយ ចំពោះសទ្ទតាទាំងពីរ គឺ/ក៑, ង៑/ យើងបែងចែកជាពីរផ្សេងគ្នា ដោយសារតែវាមានលក្ខណៈពិសេសដែលគួរតែពិចារណាដោយឡែកៗពីគ្នា។ ផ្ទុយពីសទ្ទតាទាំងពីរខាងលើ យើងមិនធ្វើការបែងចែកចេញពីគ្នាទេ គឺយើងសិក្សាជារួមតែម្ដង ព្រោះវាមិនមានអ្វីខុសគ្នាច្រើនដូចជាសទ្ទតា/ក៑, ង៑/ដែរ ហើយចំពោះចំណុចដែលពិសេស យើងក៏បានប្រៀបធៀបហើយដែរនឹងសទ្ទតា/ច៑, ញ៑/ដែលយើងនឹងនិយាយនៅខាងក្រោមនេះ។

សទ្ទតា/ច៑, ញ៑/ មានទីកន្លែងបន្លឺត្រង់អណ្ដាតកណ្ដាលប៉ះនឹងក្រអូមកណ្ដាលឬក្រអូមរឹង។ មានភាពខុសគ្នាបន្តិចរវាងសទ្ទតាទាំងពីរ គឺសទ្ទតា/ញ៑/ មានខ្យល់ចេញតាមច្រមុះដែរ ចំណែកសទ្ទតា/ច៑/មិនមានខ្យល់ចេញតាមច្រមុះទេ។

តទៅនេះ យើងនិងសិក្សាពីបរិបទនីមួយៗនៃសទ្ទតាទាំងពីរ៖

  • បរិបទជាសទ្ទតាមុខ កណ្ដាល ក្រោយ មិនមានសូរប្រែប្រួលច្រើននោះទេ គឺមានការប្រែប្រួលទៅតាមសូរស្រៈព្យញ្ជនៈដែលនៅក្បែរវានោះប៉ុណ្ណោះ ដែលគេហៅថា លំឱនសូរ/សម្រួលសូរ។ ប៉ុន្តែនៅក្នុងការសិក្សានេះ យើងមិនបានលើកយកមកនិយាយត្រង់កន្លែងនេះទេ យើងនឹងបង្ហាញនៅពេលក្រោយ។
  • ចាប់[cap] ម្ចាស់[mᵊcah] សាច់[sac] គ្រប់បរិបទដែលសទ្ទតា/ច៑/ស្ថិតនៅ គឺមិនមានការប្រែប្រួលអ្វីច្រើននោះទេ។
  • ញាតិ[ɲiɜt] ផ្ញើ[pʰɲaɜ] បាញ់[ɓaɲ] ដូចគ្នានឹងសទ្ទតា/ច៑/ដែរ។


ញ៉.ផល្លី សុផេន
០៨ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ