សទ្ទតាហ៑/h/

 សទ្ទតាហ៑/h/

សទ្ទតា ហ៑ /h/
សទ្ទតាហ៑នេះ ជាសទ្ទតាមួយដែលត្រូវនិយាយច្រើនក្នុងបរិបទភាសាខ្មែរ ប៉ុន្តែយើងមិនលំអិតឱ្យវែងឆ្ងាយពេកដែរនោះទេ ព្រោះមានអត្ថបទដែលធ្លាប់បាននិយាយរួមខ្លះមកហើយដែរ។ អ្វីដែលត្រូវនិយាយនៅក្នុងអត្ថបទនេះ គឺសទ្ទតាជាតួព្យញ្ជនៈក្នុងបរិបទដែលវាអាចស្ថិននៅបាន។ យើងសូមរំឮកជាថ្មីម្ដងទៀតដូចអ្វីដែលយើងធ្លាប់និយាយថា កុំច្រឡំនឹងសំណេរក្នុងប្រព័ន្ធសំណេរជាអក្សរខ្មែរដូចជា៖ ហ្នឹង កាហ្វេ ហ្គាស ជាដើម មិនមែនជាសទ្ទតាហ៑ទេ ទោះបីជាយើងឃើញមានតួព្យញ្ជនៈក៏ដោយ។

បរិបទជាព្យញ្ជនៈមុខ ហាង/ha:ŋ/, ហែល/haɛl/, ហូប/hoʊp/។
បរិបទជាព្យញ្ជនៈកណ្ដាល ល្ហុង/lᵊhoŋ/, ម្ហូប/mᵊhoʊp/។
បរិបទជាព្យញ្ជនៈក្រោយ ចំពោះបរិបទនេះក្នុងប្រព័ន្ធសំណេរខ្មែរមិនមានសរសេរតួទេ តែគេតាងដោយវណ្ណយុត្តិរះមុខ និងព្យញ្ជនៈ ប៉ះ/pah/, ទះ/teah/, ក្រដាស/krɒɗah/, រើស/rɤ:h/។

ចំណែកសទ្ទតាហ៑ក្នុងសិថិល-ធនិត និងអំណោយសូរបានពីការផ្សំនៃព្យញ្ជនៈពីរ សូមមើលឯកសារពាក់ព័ន្ធ។

ញ៉.ផល្លី សុផេន
១១ មករា ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ