សទ្ទតា-យ៑ /j/i/

សទ្ទតា-យ៑ /j/i/

សទ្ទតាយ៑ សទ្ទតាឦ(អ៊ី)


នៅក្នុងសំណេរខ្មែរយើង មានជាព្យញ្ជនៈ ហើយក៏ជាព្យញ្ជនៈកន្លះដែរ ប៉ុន្តែទោះបីជានៅក្នុងបរិបទណាក៏ដោយក៏នៅតែជាព្យញ្ជនៈ មិនមានការដូររូបផ្សេងឡើយ។

ចំពោះសទ្ទតាយ៑ យើងឃើញមានពីរទិដ្ឋភាព ជាព្យញ្ជនៈផង ជាស្រៈផង។ យើងដឹងច្បាស់បានថាជាព្យញ្ជនៈកាលណាសទ្ទតាយ៑នៅក្នុងបរិបទព្យញ្ជនៈមុខ (យើង[jɤ:ŋ] យាយ[jiɜj] យឺត [jɨ:t])។ បរិបទព្យញ្ជនៈក្រោយដែលមានស្រៈវែង (បាយ[ɓa:j] ហើយ[haɜj] ម៉ូយ[moʊj])។ បរិបទផ្សេងយើងពិបាកនឹងថាជាស្រៈឬព្យញ្ជនៈណាស់(ថ្ងៃ[tʰŋaj/tʰŋai] ព្យុះ[pʰjʊh/pʰiʊh]  ដ្យាក្រាម[ɗiakra:m/ɗᵊjakra:m])។

បើយោងទៅលើពាក្យដែលមាន យើងអាចសន្និដ្ឋានបានថា៖
១. ព្យញ្ជនៈមុខ ព្យញ្ជនៈក្រោយស្រៈវែង សទ្ទតា យ៑ សទ្ទតាឦ ជាសទ្ទតាពីផ្សេងគ្នា (ចៃ ចាយ)។
២. ព្យញ្ជនៈកណ្ដាល ព្យញ្ជនៈក្រោយស្រៈខ្លី ជាសទ្ទតាតែមួយ (បណ្ណាល័យ លៃ)។

ញ៉.ផល្លី សុផេន
១៥ ធ្នូ ២០១៩

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ