សទ្ទតា-ល៑ /l/
សទ្ទតា-ល៑ /l/
ជាដំបូងយើងសូមបញ្ជាក់ដូចមុនៗថា សំណេរខ្មែរយើងមានរូបពីរ គឺ ល៑ ឡ៑ ប៉ុន្តែមានរបៀបកត់ត្រាសទ្ទតា ល៑ ដល់ទៅបីរបៀប គឺ ល៑ ឡ៑ ្ល៑(ដោយសារ ឡ គ្មានជើងដូច្នេះយកល៑ជំនួស)។ ដូចដែលយើងនិយាយក្នុងអត្ថបទមុនៗដែរ អក្សរ មិនស្ដែងឱ្យសទ្ទតាទាំងស្រុងនោះទេ ដូច្នេះហើយមិនលើកយកមកសិក្សាសទ្ទតានាំសូរនោះទេ ទោះបីខ្មែរមានរបៀងតាំងរូបច្រើនក៏ដោយក៏សទ្ទតាតែមួយ គឺ ល៑។
បន្ទាប់ពីបញ្ចែកពីភាពខុសគ្នារវាងអក្សរនិងសទ្ទតាហើយ យើងសូមបន្តបែងចែកសទ្ទតាល៑និងរ៑បន្តទៀត ដោយយើងយល់ឃើញថាគួរតែលើកយកមកបញ្ជាក់ប្រាប់ សូរល៑ដែលជាអំណោយនៃការបញ្ចេញពីរ៑នៅក្នុងបរិបទព្យញ្ជនៈក្រោយ (កុរ_កោ, កុល ល៑ ជាអំណោយសូរដែលបានពីសទ្ទតារ៑) ករណីដូច្នេះយើងមិនលើកយកមកពិពណ៌នាទីនេះទេ ព្រោះយើងបាននិយាយរួមហើយនៅក្នុងសទ្ទតារ៑(https://learning-khmer-study-khmer.blogspot.com/2019/12/r-r-prpn-ppn-rin-rhot-kr-prhal-srej-kao.html)។
តទៅនេះ យើងនឹងសិក្សាសទ្ទតាល៑ក្នុងបរិបទទំាងបី៖
- បរិបទព្យញ្ជនៈមុខ លាយ[liɜj] លោក[lo:k] ឡាន/la:n/
- បរិបទព្យញ្ជនៈកណ្ដាល ធ្លាក់[tʰleaʔ] ក្លាយ[kʰla:j]
- បរិបទព្យញ្ចនៈក្រោយ ប្រហែល[prɒhaɛl] ជុល[cʊl] ចំពោះព្យញ្ជនៈក្រោយមានការប្រែប្រួលខ្លះនៅតាមតំបន់មាត់ទន្លេនិងទីប្រជុំជន ដោយមានទំនោរទៅរកទម្លាក់សូរនេះចោលតែម្ដង ដូចជា ប្រហែល[prɒhaɛl/prɒhaɛ] ពេល[pe:l/ pe:] កាលណាវាប្រកបនឹងសូរស្រៈវែង។
ញ៉.ផល្លី សុផេន
១៧ ធ្នូ ២០១៩

Comments
Post a Comment