សទ្ទតា-ម៑ /m/
សទ្ទតា-ម៑ /m/
ចំពោះ ព្យញ្ជនៈដែលកត់ត្រាសទ្ទតានេះ គឺ ម។ ប៉ុន្តែបើសិនជាយើងគិតពីសូរនៃសទ្ទតាវិញនោះ សទ្ទតាម៑ មាននៅក្នុងព្យាង្គ/ពាក្យ ជាច្រើនដែលគេទុកថាជាស្រៈផ្សំ ដែលមានរូបតំណាង/ំ/ ប៉ុន្តែចំពោះរូប/ាំង/ មិនមែនជារូបដែលមានសទ្ទតាម៑នោះទេ។ យើងនឹងវិភាគសទ្ទតាម៑នៅក្នុងបរិបទនៃភាសាខ្មែរ ដើម្បីមើលថា តែវាមានលក្ខណៈយ៉ាងដូចម្ដេចខ្លះ?
- បរិបទជាសទ្ទតាមុខ មាន[miɜn] ម្នាស់[mnoah]
- បរិបទជាសទ្ទតាកណ្ដាល គ្មាន[kʰmiɜn] ឈ្មោះ[cʰmʊɜh]
- បរិបទជាសទ្ទតាក្រោយ ចាម[ca:m] ចៀម[ciɜm]
ចំពោះបរិបទនេះ យើងមើលឃើញដោយស្រួលនូវសទ្ទតាម៑ ប៉ុន្តែបើសិនជាយើងមើលទៅលើបរិបទនៃស្រៈខ្លីពិសេសជាមួយស្រៈ(ំ ាំ ុ) រូបរបស់សទ្ទតាម៑ដែលយកអក្សរខ្មែរកត់ត្រាយើងមើលមិនឃើញរូប(ម)ទេ។ យើងអាចមើលឃើញបាននៅក្នុងស្រៈដែលយើងបានបង្ហាញស្រាប់ (អំ/អ៊ំ អាំ/អ៊ាំ អុំ/អ៊ុំ)។ ខ្ញុំ[kʰɲom] ចាំ[cam] គាំទ្រ[koamtrɔ]។
ប្រៀបធៀប៖ ចាម[ca:m] ចាំ[cam] យើងឃើញថាសទ្ទតាម៑ខាងក្រោយព្យាង្គ/ពាក្យ មិនមានអ្វីខុសគ្នាទេ អ្វីដែលខុស គឺស្រៈវែងខ្លីប៉ុណ្ណោះ។
ញ៉.ផល្លី សុផេន
១០ ធ្នូ ២០១៩

Comments
Post a Comment