សទ្ទតា-ន៑,ណ៑ /n/

សទ្ទតា-ន៑,ណ៑ /n/

ចំពោះសទ្ទតានេះ នៅក្នុងអក្សរខ្មែរយើងមានរូបតំណាងដល់ទៅពីរ គឺព្យញ្ជនៈ ន ណ ប៉ុន្តែតាមពិតនៃសទ្ទតានៃភាសាតែមួយប៉ុណ្ណោះ គឺ/n/ ដែលខុស​ពីវេយ្យាករណ៍មុនៗដែលសរសេរវេយ្យាករណ៍ខ្មែរឈរលើមូលដ្ឋានភាសាបាឡីសំស្ក្រឹត។ ដូច្នេះហើយបានជា គឹនិយាយថា មានភាពខុសគ្នា។

សទ្ទតា/ន៑, ណ៑/ មានទីកន្លែងបន្លឺត្រង់ចុងអណ្ដាតប៉ះនឹងគន្លាក់ក្រអូមឬផ្នែកខាងលើនៃគល់ធ្មេញលើ។ ហើយសទ្ទតានេះ មានខ្យល់ចេញតាមច្រមុះ។

យើងសូមបញ្ជាក់ សូមកុំប្រឡំនឹងសំណេរខ្មែរដែលមានភាពខុសគ្នារវាងព្យញ្ជនៈដែលមាន/ន៑,ណ៑/ ដូច៖ កាន់/កណ្ឌ [kan] សំណេរផ្សេងគ្នា ប៉ុន្តែសូរដូចគ្នា ចំពោះលក្ខណៈបែបនេះគ្មានភាពប្រឈមគ្នាផ្នែកសទ្ទតាទេ។
  • បរិបទជាសទ្ទតាមុខ កណ្ដាល ក្រោយ មិនមានសូរប្រែប្រួលច្រើននោះទេ គឺមានការប្រែប្រួលទៅតាមសូរស្រៈព្យញ្ជនៈដែលនៅក្បែរវានោះប៉ុណ្ណោះ ដែលគេហៅថា លំឱនសូរ/សម្រួលសូរ។ ប៉ុន្តែនៅក្នុងការសិក្សានេះ យើងមិនបានលើកយកមកនិយាយត្រង់កន្លែងនេះទេ យើងនឹងបង្ហាញនៅពេលក្រោយ។
  • ណា[na:] នានា[nana:]
  • ម្នាក់[mneaʔ] ក្នុង[kʰnoŋ]
  • ប្រាណ[pra:n] បាន[ɓa:n] ចាន[ca:n]
ញ៉.ផល្លី សុផេន
០៨ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ