សទ្ទតា-ព៑ /p/
សទ្ទតា-ព៑ /p/
ចំពោះសទ្ទតាព៑ក៏មិនខុសពីសទ្ទតាប៑ដែរ គឺមានការកត់ត្រាបីរបៀប គឺ ប ប៉ ព។ សទ្ទតានេះមានទីបន្លឺត្រង់បបូរមាត់ទាំងពីរ អឃោសៈ ប៉ុន្តែក្នុងប្រព័ន្ធសំណេរខ្មែរក្រុមអផង ក្រុមអ៊ផង។
សទ្ទតាព៑មានគ្រប់បរិបទនៃភាសាខ្មែរយើង គឺ
សូមកំណត់សម្គាល់ថា ក្នុងសំណេរខ្មែរយើងមានសំណេរដូចគ្នា ប៉ុន្តែមានអំណានខុសគ្នា បរិវេណ អ្នកខ្លះថា ប៉ រ៉ិ វេន ខ្លះថា ប រិ វេន ខ្លះថា ប រ៉ិ វេន។
ចំពោះសទ្ទតាខ្លះនៅក្នុងពាក្យ ប្រាំបី ជាដើម យើងពិបាកនឹងថាជាសទ្ទតា ប៑ឬព៑ ឬជាប៑ដែលមានខ្យល់ចេញដូចសូរអង់គ្លេសណាស់ គឺមិនដឹងថាជា /ɓ, b, p/ ប៉ុន្តែបើយោងទៅលើការសិក្សារបស់លោក ហ្សង់ មីស្ហេល យល់ថាជា សូរ/b/ (ប្រាំពីរ[m̩bəl])។
ញ៉.ផល្លី សុផេន
១៣ ធ្នូ ២០១៩
សទ្ទតាព៑មានគ្រប់បរិបទនៃភាសាខ្មែរយើង គឺ
- បរិបទព្យញ្ជនៈមុខ ពូ[pʊ:] ប៉ា[pa:] ប្ដឹង[pɗɘŋ]
- បរិបទព្យញ្ជនៈកណ្ដាល ស្ពឹក[spək] ស្ប៉ត[spɒ:t]
- បរិបទព្យញ្ជនៈក្រោយ ថើប[thaɜp] សុភាព[sophiɜp] សព្ទ[sap]
សូមកំណត់សម្គាល់ថា ក្នុងសំណេរខ្មែរយើងមានសំណេរដូចគ្នា ប៉ុន្តែមានអំណានខុសគ្នា បរិវេណ អ្នកខ្លះថា ប៉ រ៉ិ វេន ខ្លះថា ប រិ វេន ខ្លះថា ប រ៉ិ វេន។
ចំពោះសទ្ទតាខ្លះនៅក្នុងពាក្យ ប្រាំបី ជាដើម យើងពិបាកនឹងថាជាសទ្ទតា ប៑ឬព៑ ឬជាប៑ដែលមានខ្យល់ចេញដូចសូរអង់គ្លេសណាស់ គឺមិនដឹងថាជា /ɓ, b, p/ ប៉ុន្តែបើយោងទៅលើការសិក្សារបស់លោក ហ្សង់ មីស្ហេល យល់ថាជា សូរ/b/ (ប្រាំពីរ[m̩bəl])។
ញ៉.ផល្លី សុផេន
១៣ ធ្នូ ២០១៩

Comments
Post a Comment