សូរវិទ្យា
![]() |
| សូរវិទ្យាខ្មែរ/phonetics |
ហើយសូរវិទ្យាគេសិក្សអំពីអ្វី?
សូរវិទ្យាជាមុខវិទ្យាមួយប្រភេទដែលស្ថិតនៅក្នងចង្កោមភាសាវិទ្យា ដែលគេយកចិត្តទុកដាក់អំពីសូរគ្រប់បរិបទ គ្រប់លក្ខណៈ នៃភាសា បើនិយាយឲ្យខ្លី គឺសិក្សាគ្រប់ទិដ្ឋភាពនៃសំឡេងរបស់ភាសា។
សំឡេងទូទៅរបស់ [k] (ក៑/គ៑) ជាអឃោសៈ មានទីបន្លឺគល់អណ្ដាត-ក្រអូមទន់/សូររនាំងក្រអូម ជាសូរផ្ទុះ។ នេះជាការពណ៌នាទូទៅនៃសូរ[k] ប៉ុន្តែ បើសិនជាយើងពិនិត្យមើលលើពាក្យ នឹក/មុខ (ព្យញ្ជនៈខមានសំឡេងកក្នុងករណីជាតួប្រកបខាងចុង។) នឹក[nək̚] មុខ[mʊkʷ] យើងឃើញថា សូរ[k] មានលក្ខណៈបន្លឺដល់ទៅពីររបៀបផ្សេងគ្នា មូលហេតុដែលនាំឲ្យមានបាតុភូតដូចនេះ ដោយសារស្រៈនៅខាងមុខរបស់វា។
សូរវិទ្យា មើលគ្រប់ជ្រុងជ្រោយនៃចលនាមាត់ លក្ខណៈខ្យល់ ឃោសៈអឃោសៈ របៀបបន្លឺ មិនត្រឹមតែប៉ុណ្ណោះទេ សូរវិទ្យាបានគិតដល់ទៅភេទ វ័យ សរីរសាស្ត្រផងដែរ។
ដើម្បីសិក្សាពីសូរវិទ្យា គេត្រូវដឹងបីចំណុចសំខាន់ គឺ ១. ប្រភពខ្យល់(សួត) ២. ការបង្កើតសំឡេង(ដើមបំពង់ក ខាងក្នុងបំពង់កត្រង់គ្រាប់ពោន) ៣. កន្លែងបន្លឺ (ផ្នែកខាងក្នុងនៃបំពង់មាត់ ដែលមានទីបន្លឺ(ផ្នែកខាងលើនៃមាត់) ប្រដាប់បន្លឺ(ផ្នែកខាងក្រោមនៃមាត់ មានបបូរមាត់ក្រោម អណ្ដាត)។

- ការបន្លឺ = កន្លែងបន្លឺ + របៀបបន្លឺ
- កន្លែងបន្លឺ = ទីបន្លឺ + ប្រដាប់បន្លឺ
- ទីបន្លឺមាន បបូរមាត់លើ ធ្មេញលើ គន្លាក់ក្រអូម(ខាងលើគល់ធ្មេញបន្តិច) ក្រអូម(ផ្នែងរឹងខាងលើ) រនាំងក្រអូម(ផ្នែកទន់ខាងលើ) កន្លើត ជញ្ជាំងគ្រសនី(ផ្នែកខាងក្នុងនៃបំពង់ក ខាងក្រោយ) ចន្លោះខ្សែសំឡេង។
- ប្រដាប់បន្លឺមាន បបូរមាត់ក្រោម អណ្ដាត(ចុងអណ្ដាត មុខអណ្ដាតលើ/ក្រោម ខ្នងអណ្ដាត គល់អណ្ដាត)
- របៀបបន្លឺ = ទំហំបញ្ឈរ + ការឆ្លងកាត់នៃខ្យល់នៅក្នុងបំពង់មាត់ ដោយមានការបើកឬបិទ + ពេលវេលា + ច្រមុះមិនច្រមុះ
- ទំហំបញ្ឈរ ជាការបើក ការបិទ
ឯកសារពាក់ព័ន្ធ
៙ តារាងសូរវិទ្យាអន្តរជាតិ :
| លីងភ្ជាប់ : https://en.wikipedia.org/wiki/International_Phonetic_Alphabet_chart |
៙ សូរវិទ្យាអាគូស្ទិក
៙ សូរវិទ្យា/សទ្ទតាវិទ្យា
៙ សទ្ទតាវិទ្យា
៙ កេង វ៉ាន់សាក់ ១៩៦៦ វេយ្យាករណ៍ខ្មែរសង្ខេប សូរស័ទ្ទខ្មែរ
៙ ឃួន សុខម្ភូ ១៩៧០ ទម្រង់សូរវិទ្យាខ្មែរ
៙ នៅ ស៊ុន ២០១? លក្ខណៈភសាខ្មែរ(ឯកសារបង្រៀន)
៙ ព្រុំ ម៉ល់ ២០១៣ មូលដ្ឋាននៃសូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន
៙ ព្រុំ ម៉ល់ ២០១៣ មូលដ្ឋាននៃសូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន
៙ ហ្សង់ មីស៊ែល ហ្វ៊ីលីពី, ហៀប ច័ន្ទវិចិត្រ ២០០៩ ឯកសារណែនាំ អំពីសូរវិទ្យា

Comments
Post a Comment