សទ្ទតា ស៑/s/

 សទ្ទតា ស៑/s/

សទ្ទតា ស៑ /s/
សទ្ទតានេះជាសទ្ទតាមួយដែលស្ទើរតែដូចគ្នាទាំងស្រុងនឹងសទ្ទតាវ៑ដែលក្នុងបរិបទជាសទ្ទតាក្រោយ។

តទៅនេះយើងនិយាយតាមលំដាប់លំដោយរបស់សទ្ទតាស៑ដែលវាអាចស្ថិតនៅបាន។

បរិបទជាសទ្ទតាមុខ ​​សើច/saɜc/, សួរ/sʊɜ/។
បរិបទជាសទ្ទតាកណ្ដាល ខ្សោយ/kʰsaoj/, ផ្សារ/pʰsa:/។
បរិបទជាសទ្ទតាក្រោយ មិនមានទេ ព្រោះការបញ្ចេញសូរជាសទ្ទតាហ៑។ សូមកុំច្រឡំនឹងការសរសេរក្នុងអក្សរខ្មែរដែលមានសទ្ទតាស៑មែន តែមិនមែនទេព្រោះមិនបានបញ្ចេញស៑ទេ។ ដោយយើងអាចនឹងធ្វើការពិសោធមួយដោយសាកសរសេរក្នុងសំណេរខ្មែរយើង។ ក្រដាស ក្រដាស់ ក្រដះ អំណានតែមួយ តែបើសិនជាយើងសាកយក ជាស លាស់ លះ មកប្រៀបធៀបវិញនោះយើងឃើញថា មានភាបខុសគ្នាផ្នែកអំណានទៅវិញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មិនមានការបញ្ចេញសូរជាស៑ដែរ គឺហ៑។

ជាសរុប ចំពោះសទ្ទតាស៑ក្នុងភាសាខ្មែរសព្វថ្ងៃមិនមានក្នុងបរិបទជាសទ្ទតាក្រោយទេ។
 
ញ៉.ផល្លី សុផេន
១០ មករា ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ