ប្រព័ន្ធនៃព្រះអាទិត្យ(Système Solaire)
ប្រព័ន្ធនៃព្រះអាទិត្យ(Système Solaire)
ព្រះអាទិត្យជាផ្កាយមួយ ក្នុងចំណោមផ្កាយឯទៀតដ៏ច្រើនអនេកឥតគណនា ។ ជោតិកនេះបញ្ចេញរស្មី នឹងកំដៅដោយខ្លួនឯង តែព្រះទិនករមានពន្លឺពណ្ណរាយចិញ្ចាចច្បាស់ជាងគេ ព្រោះស្ថិតនៅជិតផែនដីជាងពពួកតារាឯទៀត ។ ចម្ងាយមធ្យមពីព្រះអាទិត្យមកផែនពសុធាមានប្រហែល១៤៩,៥០០,០០០គីឡូម៉ែត្រប៉ុណ្ណោះ។
ទំនង, គេមើលទៅឃើញ ហាក់ដូចជាព្រះអាទិត្យ នឹងពពួកតារាទាំងអស់ក្នុងផ្ទៃមេឃអណ្ដែតវិលជុំវិញព្រះធរណី ។ ហេតុនេះបានជាគេយល់ស្របតាមសភាវៈនេះ តាំងពីដើមរៀងមក ហើយគេជឿថា ផែនដីពិតជាស្ថិតនៅចំកណ្ដាលសកលលោក (universe) ។
ចំណេរតមក មានអ្នកប្រាជ្ញជាច្រើនស្ទើរគ្រប់សញ្ជាតិ បានខំយកចិត្តទុកដាក់ប្រឹងប្រែងគិតគូរពីបញ្ហាតាយរាសាស្ត្រនេះ ម្នាក់បន្តិចៗ តៗ គ្នា ហើយបង្កើតបានជាក្បួនខ្នាតជាក់ច្បាស់ ទុកជាមធ្យោបាយសម្រាប់ស្វែងរកការពិតប្រាកដ ដែលផ្ទុយស្រឡះពីជំនឿចាស់ ។ គេបានពោលអះអាងថា ព្រះអាទិត្យ នឹងផ្កាយទាំងឡាយនៅស្ងៀមមួយកន្លែង ឯព្រះធរណីយើងទើបវិលប្រទក្សិណព្រះសូរ្យ ។ ផែនដីវិលមានលំនាំគេបង្វិលផ្លែក្រូចលើក្ដាររាបស្មើ គឺវិលបានមួយជុំខ្លួនឯង ក្នុងមួយថ្ងៃមួយយប់ ហើយត្រាច់ចរតាមផ្លូវវង់មួយដែលជាបរិវេណនៃព្រះអាទិត្យ ។ កំណត់មួយឆ្នាំគត់ទើនផែនដីវិលក្រឡឹងបានមួយជុំព្រះទិនករ ហើយត្រឡប់មកដល់កន្លែងចាស់វិញ រួចបន្តដំណើរវិលវង់ជានិរន្តរ៍តទៅ ។ អាស្រ័យហេតុនេះ បានជាគេសម្រេចថា ផែនដីជាផ្កាយបរិវារមួយនៃព្រះសូរ្យ ។
ក្នុងទីនេះ យើបគប្បីរាប់បញ្ចូលបង្គ្រប់នូវផ្កាយបរិវារ (planètes) ទាំងប្រាំបីទៀត ក្នុងវង់ផ្កាយនព្វគ្រោះ ។ ផ្កាយគ្រោះទាំងប្រាំបួននេះ (រាប់ទាំងផែនដីបញ្ចូលផង) សុទ្ធតែអណ្ដែតវិលវង់ឆ្ពោះទៅទិសដូចគ្នា ជុំវិញព្រះអាទិត្យ គឺគោចរតាមគ្រហបថ (irbitre) ទីទៃ ៗ ហើយមានចម្ងាយនឹងល្បឿនដ៏មិនដូចដូចគ្នា ។ ឯរយៈពេលដើម្បីឱ្យវិលបានមួយជុំនោះ ក៏ខុសគ្នាដែរ ។ ផ្កាយទាំងនោះគ្មានរស្មីចេញពីខ្លួនឯងទេ តែមើលទៅឃើញហាក់ដូចជាមានពន្លឺដែរ ទោះជាមិនសូវភ្លឺចិញ្ចាចក៏ដោយ ។ ពន្លឺនេះបណ្ដាលមកពីព្រះអាទិត្យដែលប៉ះចាំងទៅលើផ្កាយទាំងនោះ ហើយឆ្លុះត្រឡប់មករកយើងនេះវិញដូចគ្នានឹងកញ្ចក់ដែលបញ្ចាំងពន្លឺចង្កៀងមករកយើងក្នុងទីងងឹតដូច្នោះដែរ ។
បើពិនិត្យតាមលំដាប់ជិតឆ្ងាយផ្កាយនព្វគ្រោះទាំងនោះគឺ ៖
ផ្កាយពុធ ឬ មែរគួរឺ (Mercure), ផ្កាយសុក្រ ឬ វ៉ែនូស (Vènus), ផែនដី, ផ្កាយអង្គារ ឬ ម៉ារ្ស (Mars), ផ្កាយព្រហស្បតិ៍ ឬ ស្ហ៊ុយពីទែរ (Jupiter), ផ្កាយសៅរ៍ ឬ សាទួរនឹ (Saturne), ផ្កាយរាហុ ឬ អ៊ូរ៉ានូស (Uranus), ផ្កាយកេតុ ឬ ណិបទួរនឹ (Nepturne) នឹងផ្កាយភូមិ (Pluton) ។ ឯផ្កាយទាំងប្រាំខាងដើម គេបានស្គាល់មកប្រមាណ ២,៥០០ ឆ្នាំហើយ គឺតាំងពីជំនាន់ជាតិក្រិកមានអារ្យធម៌រុងរឿងម្ល៉េះ ហេតុនេះបានជាគេបញ្ចូលឈ្មោះទៅក្នុងប្រក្រតិទិនប្រចាំសប្ដាហ៍ (អង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍ សមនឹងពាក្យបារាំង Mardi, Mercredi, Jeudi, Vendredi, Samedi ) ។
ឯផ្កាយគ្រោះទាំងបីខាងក្រោយ គេទើបនឹងស្គាល់ក្នុងសម័យថ្មី ៗ នេះទេ ។ កាលក្នុងឆ្នាំ ១៧៤១ លោកហែរសែល (Herschel) ជាតិអង់គ្លេសបានរកឃើញផ្កាយមួយសន្មតថាជាធូមបេតុ (ផ្កាយដុសកន្ទុយ) តែតាមពិតគ្មានកន្ទុយទេ លុះក្រោយមកទើបដឹងថាជាផ្កាយគ្រោះ គឺផ្កាយរាហុ (Uranus) នេះឯង ។ ក្នុងឆ្នាំ ១៨៤៨ លោកឡឺវែររីយេរ (Le Verrier) ជាតិបារាំងសែសបានរកឃើញផ្កាយកេតុ (Nepturne) ដោយគ្រាន់តែកំណត់តាមការគិតលេខលើក្រដាសម្យ៉ាងប៉ុណ្ណោះ ឥតបានយកប្រដាប់យឹតមើលមកជួយផងទេ ។ ឯលោកឡូវ៉ែល (Lowell) ជាតិអាមេរិកាំងដែលរកឃើញផ្កាយភូមិ (Pluton) ក្នុងឆ្នាំ ១៩៣០ ក៏តាមបែបនេះដែរ ។
ផ្កាយនព្វគ្រោះទាំងអស់, លើកលែងតែផ្កាយពុធចេញ, សុទ្ធតែមានផ្កាយបរិវារជារណបច្រើនទៀត ។ ព្រះធរណីមានផ្កាយរណបតែមួយទេ គឺព្រះចន្ទ ។ ព្រះចន្ទវិលក្រឡឹងផែនដីបានមួយជុំក្នុងកំឡុង២៩ថ្ងៃកន្លះ ហើយងាកមកជិតព្រះធរណីបំផុតត្រឹម ៣៨៤,០០០ គ.ម. ឃ្លាតឆ្ងាយបំផុតទៅវិញត្រឹម ៤០៩,០០០ គ.ម. ។ ក្នុងភពព្រះចន្ទគ្មានជីវភាពអ្វីអាចតាំងនៅបានឡើយ ព្រោះខ្វះជាតិអុកស៊ីហ្សែន ជាតិទឹក នឹងអាកាស ។ ព្រះចន្ទគ្មានពន្លឺពីខ្លួនឯងទេ ។ ឯពន្លឺដែលយើងមើលឃើញ ជារស្មីព្រះអាទិត្យចាំងមកប៉ះទេ ។
បណ្ដាផ្កាយនព្វគ្រោះ (Planète) ទាំងអស់, ក្រៅពីភពផែនដី, មានតែផ្កាយអង្គារ (Mars) នឹងផ្កាយសុក្រទេ ដេលគួរដល់ជីវភាពតាំងនៅបានដោយហេតុថា ភពផ្កាយពុធក្ដៅពេក ឯភពផ្កាយទាំងឡាយទៀតត្រជាក់ពេកណាស់ ។
ក្រៅពីផ្កាយនព្វគ្រោះនៅមានពូកធូមកេតុ (Comètes) នឹងភពតូច ៗ រាប់ពាន់ទៀត ដែលយើងគួររាប់ចូលក្នុងរង្វង់អានុភាពនៃព្រោះអាទិត្យ ។ ភពតូចៗ ទាំងអស់នេះរួមជាក្រុមមួយបង្កើតបានជាលោកមួយ ។ ចំណែកឯតារានីមួយ ៗ ទៀត ក៏ជាព្រះអាទិត្យមួយដែរ ក៏ជាលោកមួយដែរ ។
តារាងខាងក្រោមនេះសំរាប់ជាជំនួយដល់លោកអ្នកអាន ដើម្បីពិនិត្យប្រៀបធៀបចម្ងាយពីព្រះអាទិត្យទៅផ្កាយនីមួយ ៗ ។
ផ្កាយពុធ ចម្ងាយពីព្រះអាទិត្យ ៥៧,៨៥០,០០០ គ.ម. រយៈពេលវិលមួយជុំព្រះអាទិត្យ ៨៨ ថ្ងៃ, ផ្កាយសុក្រ ១០៨,០០០,០០០ គ.ម. ២២៤ ថ្ងៃ, ព្រះធរណី ១៤៩,៥០០,០០០ គ.ម. ១ ឆ្នាំ, ផ្កាយព្រះហស្បតិ៍ ៧៧៧,៦០០,០០០ គ.ម. ១១ ឆ្នាំ ៣១៥ ថ្ងៃ, ផ្កាយសៅរ៍ ១,៤២៥,៥០០,០០០ គ.ម. ២៩ ឆ្នាំ ១៦៧ ថ្ងៃ, ផ្កាយរាហុ ២,៨៦៨,០០០,០០០ គ.ម. ៨៤ ឆ្នាំ ៧ ថ្ងៃកន្លះ, ផ្កាយកេតុ ៤,៤៩៤,១០០,០០០ គ.ម. ១៦៤ ឆ្នាំ ២៨០ ថ្ងៃ, ផ្កាយភូមិ ៥,៨៥០,០០០,០០០ គ.ម. ២៤៧ ឆ្នាំ ២៤៨ ថ្ងៃ ។
សូមបញ្ជាក់ថា វិធីគិតចម្ងាយ នឹងរយៈពេលនេះគឺ ធ្វើឡើងតាមក្បួនខ្នាតត្រឹមត្រូវដែលសាមញ្ញជនមិនអាននឹងយល់បានឡើយ ។
លោក ឡឹក-វ៉ន សាស្ត្រាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
ដោយ ញ៉.ផល្លី សុផេន
០១ មករា ២០២០

ន័យលក្ខណៈ
ពាក្យស្ងៀមមួយកន្លែង គ្រាន់តែជួយសម្រួលសេចក្តីពន្យល់ប៉ុណ្ណោះ ។ តាមការពិត ព្រះអាទិត្យក៏អណ្ដែតដែរ តែឆ្ពោះត្រង់រេនៅអនន្តភព(à lʼinfini) ។ ក្នុងដំណើរនេះ ព្រះអាទិត្យក៏សណ្ដូនទៅជាមួយផងនូវបរិវារទាំងអស់ ដេលចេះតែវិលជុំវិញខ្លួនជានិច្ច ។
នៅវិទ្យុបារាំងអន្តរជាតិមាននិយាយលំអិតនៅក្នុងនាទីប្រវត្តិសាស្ត្រពិភពលោករបស់សេងឌីណា

Comments
Post a Comment