អាយ៉ៃអាចែ អាគក
អាយ៉ៃអាចែ អាគក
យើងខ្ញុំទាំងអស់គ្នា សូមវន្ទា អនុមោទនា ម្រាមទាំងដប់ គោរពសព្វគ្រប់ទាំងអស់ គ្មានចន្លោះញោមញាតិទាំងឡាយ។ អាយ៉ៃ យើងខ្ញុំ គឺថាដើម្បី ដើម្បីគឺថា គឺថា ដើម្បីយល់ទាំងគ្នា។ អាយ៉ៃយើងខ្ញុំគ្មានស្រីសន្ទនា គឺថាគ្មានទេស្រី។ មានតែខ្ញុំអាចែតែឯង បើអីចឹងកុំឱ្យកណ្ដែង ហៅអាដែង អាគកមកសួរ។ ហា...អេ... ខ្ញុំ គឺថា ថាគឺខ្ញុំឈ្មោះអាគក អាគកខ្ញុំមក គឺថាមកធ្វើជា គឺថា ធ្វើជាដៃគូសន្ទនានឹងអាចែ។ អើៗៗៗៗ ត្រូវហើយ... ត្រូវហើយ។ កុំបង្អង់ឡើយ យើងចាប់និយាយ ពោលពាក្យសម្ដី ប្រកបដោយអាច់ថានៃ និងក្លិនសា កុំបីនិយាយរាយមាយខានវេលាលោកតាលោកយាយ គាត់ប្រឹងត្រងត្រាប់ចាំស្ដាប់សម្ដីយើង។ អាចែ! អាឯងនិយាយខុសពាក្យបាឡី ពាក្យអត្ថន័យ និងខ្លឹមសារ មិនមែនគេថាអាច់ថាន័យ និងក្លិនសាទេ។ អាគក! អាឯងមក មកតាមអញជួល ធ្វើឱ្យស្រួលបួល អញជួលឱ្យមកសម្ភាសអញ អញចេះជាងឯង បាឡីអញខ្ពស់ បាឡីអញកើនសក្តិ សាក់ខ្ពស់ជាងឯង។ ឯងត្រឹមអ្នកសម្ភាស អញជាអ្នកថ្លែងសន្និសីទ បើឯងខ្លាំងពិត មិនធ្វើរាត់ម៉ាត្រីដូចអញទៅ។ ហា...អេ...អើយ... ខ្ញុំអាគក ខ្ញុំមកសុំសួរ សំណួររដ្ឋមន្ត្រី ហេតុអ្វីប្រជាពលរដ្ឋលោកកើតឆ្ងល់រឿងភ្លើង? សូមលោកបំភ្លឺ ជាពន្លឺ ឱ្យភ្លឺ ជាក់ច្បាស់។ អើយ..., រឿងភ្លឺហ្នឹង ខ្ញុំប្រាប់ឱ្យទៅប្រាប់ខាងអាគីះសានី ធ្វើអ្វីត្រូវសុំរាត់ ព្រោះរាត់ជាអ្នកគ្រប់គ្រង។ ព្រះអាទិត្យ រាត់ជាអ្នកគ្រប់គ្រង។ បើអីចឹងម៉េចត្រូវរំលង មិនសុំច្បាប់រាត់? ឱ...រណា... ណា...ៗអើយ..., ខ្ញុំធ្លាប់តែលឺព្រះអាទិត្យជាព្រះគ្រប់មនុស្សលោក ហើយសុំពរពីព្រះអាទិត្យ នេះមែនពិតសម្ដីប្រកបដោយអាចន៍ថានៃ និងក្លិនសារ...អើយ។ បើអីចឹងគ្មានអ្វីសួរ ជាសំណួរតទៅទៀត មានតែរំលឹកដល់អ្នកស្ដាប់អាយ៉ៃយើងខ្ញុំសម្ដីប្រកបដោយអាចន៍ថានៃ និងក្លិនសា របស់រាត់ម៉ាត្រី គឺមានដូចតទៅ ១)សាំងអ្នកមាន សាំងអ្នកក្រ។ ពន្លឺព្រះអាទិត្យគ្រប់គ្រងដោយរដ្ឋ។ ខ្ញុំឈប់មាត់ ត្បិតសើចរយះមាត់ហើយ។

Comments
Post a Comment