កម្ចីពាក្យក្នុងភាសាថៃពីភាសាខ្មែរ
ពាក្យកម្ចីក្នុងភាសាថៃពីភាសាខ្មែរ
KHMER LOANWORDS IN THAI
Franklin E. Huffman
ទំព័រ; ១៩៩-២០៩
តំណភ្ជាប់ ; http://www.khamkoo.com/uploads/9/0/0/4/9004485/khmer_laonwords_in_thai.pdf
ដោយ
ញ៉.ផល្លី សុផេន
ភ្នំពេញ ០៥ មីនា ២០២០
ពេលដែលថៃបានចូលមកតាមដងទន្លេចៅភយា(Chao Phaya River) រវាងស.វ.ទី ប្រាំបី-ប្រាំបួន
ពួកគេក៏បានផ្សាភ្ជាប់នឹងមូលដ្ឋានគ្រឹះអាយ៌ធម៌ខ្មែរ ហើយពួកគេក៏បានទទួល យកនូវសាសនា វប្បធម៌
ភាសា និងអក្សរសាស្ត្រ ខ្មែរយ៉ាងសម្បើម។ បន្ទាប់មកក៏បានវាយចូ- លអង្គរនៅស.វ.ទី១៥ ដែលជា
មូលដ្ឋានគ្រឹះចុងក្រោយរបស់ខ្មែរ។ ខ្មែរស្ថិតនៅក្នុងយុគងងឹង អំឡុងពេលនោះ ថៃបានបន្តនៅអាយុធ្យា
ហើយសម័យបាំងកកខ្មែរបានខ្ចីត្រឡប់មកវិញនូវ គ្រប់ទិដ្ឋភាពដែលថ្ងៃបានកែប្រែរួចហើយ ដូចជា វប្បធម៌
ភាសា។ រវាងស.វ.ទីប្រាំបី-ប្រាំបួន ឥទ្ធិពលថៃកាន់តែខ្លាំងឡើងៗមកលើខ្មែរ ដូចលោកលេវិត្សថា
ចំពោះស.វ.ទី១៣ដល់១៩ ខ្មែរ និងថៃអាចមានសម្ពន្ធភាពយ៉ាងខ្លាំង ហើយទំនាក់ទំនងជាប្រវត្តិសាស្ត្រ
ដ៏វែងនោះ ទាំងខ្មែរ ទាំងថៃ បានរៀនបច្ចេកសព្ទពីភាសាបាឡី សំស្ក្រឹត ហើយភាសាទាំងពីរ(បា.សំ.)
បានក្លាយ ជាប្រភពនៃវចនសព្ទរបស់ភាសាខ្មែរ ថៃ។
មានការប្រើប្រាស់ពាក្យជាច្រើនមកហើយ មុនមានអត្ថបទឬការកំណត់ពីទំនាក់ទំនង នៃអអ្បូរភាសា
ដូច្នេះហើយបានជាពិបាកនឹងបញ្ជាក់ថា វាជាការខ្ចីដោយផ្ទាល់ឬយ៉ាងណា។ ទោះបីជាយ៉ាងណាក៏ដោយ
ក៏មានលក្ខណៈ(អត្តសញ្ញាណ)នៃពាក្យកម្ចីអាចជាពាក្យខ្មែរជា មូលដ្ឋានផងដែរ។
១. ការប្រៀបធៀបរូបសព្ទបានជួយបំភ្លឺជាច្រើនករណី តែលើកលែងពាក្យកម្ចីពីបាឡី សំស្ក្រឹត។
ព្រោះមូលដ្ឋានគ្រឹះនៃភាសាថៃជាភាសាឯកព្យាង្គ ខណៈពេលដែលខ្មែរបានប្រើផ្នត់ ជាទូទៅ។ ហើយខាងក្រោយនេះ
ជាគម្រូនៃការប្រើប្រាស់ផ្នត់(អព្ភាសបទ)ក្នុងភាសាខ្មែរ។
ផ្នត់ដើមប្រាប់ហេតុ/ប-/ ; Causative prefix /p-/
ដាច់ › ផ្ដាច់
កើត › ផ្កើត
សាំង › ផ្សាំ
ផ្នត់ដើមប្រាប់ទៅវិញទៅមក/ពរស-/ ; Reciprocal prefix /CrV-/
ខាំ › ប្រខាំ
ឈ្លោះ › ព្រឈ្លោះ
ដូច › ប្រដូច
ផ្នត់ដើមប្រាប់ហេតុ/ពសព-/ ; Causative prefix /CVN-/
បែក › បំបែក
ចេញ › បញ្ចេញ
រីក › ពង្រីក
ផ្នត់ជែកប្រាប់របស់(ប្រើប្រាស់)/-ន-/ ; Instrumental infix/-n-/
ជួល › ឈ្នួល
សៀត › ស្នៀត
បែក › ផ្នែក
ផ្នត់ជែកប្រាប់ហេតុ/-សព(ំ)-/ ; Causative infix/-Vm-/
ស្អាត › សម្អាត
ស្លាប់ › សម្លាប់
ធ្លាក់ › ទម្លាក់
ផ្នត់ជែកជានាម/-សព-/ ចំពោះតែព្យញ្ជនៈផ្សំ ; Nominalizing infix/-VN-/ (occurs with initial clusters)
ក្ដៅ › កម្ដៅ
ខ្លាំង › កម្លាំង
ច្រៀង › ចម្រៀង
ផ្នត់ជែកជានាម/-សព/ព-/ ចំពោះតែព្យញ្ជនៈទោល ; Nominalizing infix/-Vmn-/ (occurs with single initial)
ដឹង › ដំណឹង
សួរ › សំណួរ
ទិញ › ទំនិញ
បើយោងទៅផ្នែកខាងលើអាចឱ្យយើងមានទំនុកចិត្តក្នុងការសន្មត ហើយនឹងស្វែងរកដោយ ឈរលើមូលដ្ឋានពាក្យដើម
និងពាក្យកម្លាយ ក្នុងភាសាថៃ ដែលមានភាសាខ្មែរជាប្រភព។ ឧទាហរណ៍៖
ខ្មែរ ថៃ
កើត កើត
› កំណើត កំណើត
ច្រើន ចរើន
› ចម្រើន ចម្រើន
ដើរ ដើរ
› ដំណើរ ដំណើរ(ស្ដេច)
ត្រង់ ត្រង់
› តម្រង់ តម្រង់
នេះជាការសន្និដ្ឋានដ៏ស្មុគ្រស្មាញដែលការពិតដែលថា ភាសាថៃមានពាក្យកម្ចីដែលជាពាក្យ កម្លាយផ្សេងៗជាច្រើន
ដែលមានជាប្រព័ន្ធ ហើយផ្នត់ជែកដើមខ្លះជាពាក្យឫសរបស់ថៃ បើសិន ជាយើងប្រៀបធៀប(នឹងខ្មែរ)។ តើពាក្យ
ដើរ › ដំណើរ ដែលដើរមិនមែនជាពាក្យក្នុងភាសាថៃ តែខ្ចីពីភាសាខ្មែរ? ប៉ុន្តែតាមពិតភាសាខ្មែរក៏មានការកម្លាយ
ពាក្យចេញពីពាក្យឫសដែលខ្ចីពី ភាសាថៃដែរ។
ខ្មែរ ថៃ
សៀង សៀង
› សំនៀង សំនៀង(ការបញ្ចេញសំឡេង ឬការសង្កត់សំឡេង)
ពាក្យសៀង ពិតណាស់ថា ខ្មែរខ្ចីពីថៃ ជាក់ស្ដែងជាងនេះទៀត ខ្មែរអាចកម្លាយពាក្យចេញពីពាក្យដើមដែលខ្ចីពី
បាឡី សំស្ក្រឹត ថែមទៀត។ ឧទាហរណ៍៖ សំស្ក្រឹត សុទ្ធ, ថៃ (បរិ)សុទ្ធ, ខ្មែរ សុទ្ធ › បន្សុទ្ធ ; មួយទៀត សំស្ក្រឹត គិត
(ច្រៀង), ថៃ គិត, ខ្មែរ គិត › គំនិត។
២. មានពស្តុតាំងជាក់ស្ដែងជាច្រើនទៀតដែលឃើញមានការប្រើប្រាស់ពាក្យកម្លាយ ត្រូវគ្នានឹងភាសាខ្មែរមួយ
ចប់ ប៉ុន្តែគ្មានពាក្យឫសក្នុងភាសាថៃ ហើយជាធម្មតាពាក្យកម្លាយខ្មែរ ដែលជានាមពីរព្យាង្គបានពីពាក្យជាកិរិយាសព្ទ
មួយព្យាង្គ ដែលក្នុងភាសាថៃពាក្យកម្លាយបែរ ជាមានភាពផ្សេងពីកិរិយាដើមវិញ ឬក៏ជានាមដែលមានន័យពិសេសទៅវិញ។
ខ្មែរ ថៃ
ឱ្យ ឱ្យ(វេរ)
› អំណោយ អំណោយ(វេរ)
ដើរ ដើរ
› ដំណើរ ដំណើរ(ដើរ សម្រាប់ស្ដេច)
ខ្លាំង ខ្លាំង(អំណាច, មន្តវិជ្ជា)
› កម្លាំង កម្លាំង
ឆ្លើយ ឆ្លើយ
› ចម្លើយ ចម្លើយ(បន្ទាល់ អ្នកឆ្លើយ)
៣. ប៉ុន្តែមានពស្តុតាងដ៏ប្រសើរសម្រាប់អត្តសញ្ញាណពាក្យកម្លីខ្មែរ ដែលខ្មែរមានទាំង ពាក្យឫសនិងពាក្យ
កម្លាយដែលពាក្យថៃមិនមានពាក្យឫសមានតែពាក្យកម្លាយ។
ខ្មែរ ថៃ
បែក (គ្មាន)
› ផ្នែក ផ្នែក
ទុក (គ្មាន)
› បន្ទុក បន្ទុក
ស្រួល (គ្មាន)
› សម្រួល សម្រួន(សប្បាយ រីករាយ)
ចង់ (គ្មាន)
› ចំណង់ ចំណង់
ឆ្លង ឆឡង(ប្រារព្ធ ធ្វើឡើង)
› ចម្លង ចម្លង
ក្ដៅ (គ្មាន)
› កម្ដៅ កម្ដៅ(ឈាមហូរតាមច្រមុះ)
ទាយ (គ្មាន)
› ទំនាយ ទំនាយ(ទាយ)
ស្នាក់ (គ្មាន)
› សំណាក់ សំណាក់
កត់ (គ្មាន)
› កំណត់ កំណត់
៤. ជាការពិតហើយដែលថា ភាសាទាំងពីរមានមូលដ្ឋានក្នុងការប្រើប្រាស់ដូចគ្នា ប៉ុន្តែចំពោះភាសាខ្មែរមាន
ប្រើពាក្យកម្លាយ ចំណែកឯភាសាថៃមិនមានពាក្យកម្លាយទៅវិញ។ ហើយនេះជាការសន្និដ្ឋានចុងក្រោយដោយ
ភ្ជាប់នឹងចំណុច(៣)ខាងលើ ដែលភាសាខ្មែរបាន កម្លាយពាក្យឫសដែលខ្ចីពីភាសាថៃ។
ខ្មែរ ថៃ
ជឿ ជឿ
› ជំនឿ (គ្មាន)
ជួយ ជួយ
› ជំនួយ (គ្មាន)
ស្អាត សអាត
› សម្អាត (គ្មាន)
ស្ងាត់ សងាត់(ស្ងប់, ដោយសន្តិភាព)
› សម្ងាត់ (គ្មាន)
គិត គិត
› គំនិត (គ្មាន)
៥. ប្រព័ន្ធសំណេរក៏ជាពស្តុតាងមួយដ៏ច្រើនក្នុងការបង្ហាញអត្តសញ្ញាណនៃពាក្យខ្មែរ ដែលថៃបានខ្ចី
ហើយស្ទើរតែទាំងអស់មានអក្ខរាវិរុទ្ធ(សំណេរដែលគេសន្មត)ដូចគ្នាទៅនឹង ប្រព័ន្ធសំណេរនៃភាសាខ្មែរ
ប៉ុន្តែការបញ្ចេញសំឡេងអនុលោមទៅតាមច្បាប់នៃសទ្ទតារបស់ ភាសាថៃ។
ខ្មែរ ថៃ
អាច អាច(អាត)
ស្រេច ស្រេច(ស្រេត)
ស្ដេច ស្ដេច(សដេត)
ពេញ ពេញ(ភេន)
ភ្លាញ ភ្លាញ(ផ្លាន)
ជំនាញ ជំនាញ(ចំណាន)
សម្រួល សម្រួល(សំរួន)
ត្រាស់ ត្រាស់(ត្រាត)
ក្រួស ក្រួស(ក្រួត)
ជួនកាល ក៏មានការប្ដូរព្យញ្ជនៈទៅតាមការបញ្ចេញសំឡេងរបស់ភាសាថៃផ្ទាល់តែ ម្ដង។
ខ្មែរ ថៃ
ដើរ ដើន
ខ្លាច ខ្លាត
ថ្នល់ ថនន់
ភ្នាល់ ភនន់
ដំណាល ដំណាន
ក្នុងករណីខ្លះ សំណេរខ្មែរដែលមានព្យញ្ជនៈប្រកបជានថៃដូរទៅជាញ ដោយកែទៅ តាមលក្ខណៈប្រហាក់ប្រហែល
(ក្នុងការនិយាយ)។ ហើយព្យញ្ជនៈប្រកបខាងចុងជាលក៏ដូរ ជាញដែរ ដែលច្រឡំនឹងសូរប្រហាក់ប្រហែលដោយសារតែ
វាជិតនឹងគ្នាពេក។
ខ្មែរ ថៃ
ច្រើន ចរើញ(ចរើន)
បង្អើល បង្អើល(បង្អើន)
មានរឿងដែលគួរតែចាប់អារម្មណ៍លើការខ្ចីត្រឡប់មកវិញដោយមិនគិតពីសំណេរ គឺខ្ចីតែសូរសំឡេង។ ដូចខ្មែរ
ស្គាល់ › សម្គាល់, ថៃ សម្គាល់ (សំខាន់), ហើយខ្មែរខ្ចីមកវិញ គឺសំខាន់។
មានករណីពាក្យដែលមានព្យញ្ជនៈតម្រួតក្នុងសំណេរ តែក្នុងការបញ្ចេញសំឡេងក្នុង ភាសាថៃគេមិនបញ្ចេញទេគឺ
លេបសូរព្យញ្ជនៈនោះឬទម្លាក់សូរព្យញ្ជនៈនោះចោល ដោយដាក់ សូរស-តែម្ដង។
ខ្មែរ ថៃ
ទ្រព្យ ទ្រព្យ(ស័ប)
ទ្រង់ ទ្រង់(ស៊ង់)
ទ្រាយ ទ្រាយ(សាយ)
ទ្រូង ទ្រូង(សួង)
ជ្រាប ជ្រាប(សាប)
ជ្រែក ជ្រែក(សែក)
ជ្រះ ជ្រះ(សះ)
៦. មានពស្តុតាងល្អផ្សេងដែលពាក្យខ្មែរស្រៈផ្សំពីរជា. ឿ. ដូចចំនួនពាក្យដែលមាន ស្រៈផ្សំ .ៀ. .ួ. គឺមានប្រភព
ពីថៃ។
ខ្មែរ ថៃ
រឿង រឿង
លឿង លឿង
គ្រឿង គ្រឿង
ជឿ ជឿ
ប៉ុន្តែភាសាខ្មែរមានពាក្យកម្លាយ ជាជំនឿ។
សូមបញ្ជាក់ឡើងវិញថាគ្រប់ទម្រង់នៃការប្រើប្រាស់ពាក្យមួយព្យាង្គ រួមទាំងមុខងារ ពាក្យ នាមរនាប់ទូទៅ កិរិយា
ដែលត្រូវនឹងប្រព័ន្ធសទ្ទតារបស់ភាសាទាំងពីរ ទោះបីជាដូចគ្នា យ៉ាងណាក៏ដោយក៏មានការប្រើប្រាស់ខុសគ្
នានូវលំដាប់ពាក្យឬក៏ទីតាំងនៃនាមរនាប់ដែរ។
ខ្មែរ ថៃ
នាមរនាប់ទូទៅ
យ៉ាង យ៉ាង
ទី ទី(ធី)
គូ គូ(ឃូ)
ខាង ខាង
រោង រោង
បែប បែប
ម៉ោង មោង
ជាង ជាង(ចាង)
មុខងារពាក្យ
ឬ ឬ
តែ តែ
គឺ គឺ(ឃឺ)
ដោយ ដោយ
ឡើយ ឡើយ(លើយ)
ចាក ចាក
តាម តាម
ចប់ ចប់(ចុប)
យូរ យូ(រស់នៅ នៅ ស្នាក់នៅ)
កិរិយា
ហាម ហាម
នាំ នាំ(ណាំ)
ទាំង ទ័ង
បែង បែង
បែក បែក
ថយ ថយ
ថោក ថោក(ថូក)
បិទ បិទ
ភាពជិតស្និទនៃន័យក្នុងឧទាហរណ៍របស់ភាសាទាំងពីរពិបាកនឹងថា ថៃខ្ចីពីខ្មែរ។
ឯកសារយោង
Gedney, William J `Indic loanwords in spoken thai` Ph.D.diss, Yale University, 1947.
Huffman, Franklin E. `Thai and Cambodian: A case of syntactic borrowing?`` Journal of the American Oriental Society 93, no. 4 (1973): 488-509.
Huffman, Franklin E, and Im Proum, `Transliteration System for Khmer` COMPOSE A Newsletter 8, no. 1 (1974-75): 8-11.
Jones, Robert B. `Classifier Constructions in Southeast Asia.` Journal of the American Oriental Society 90, no1(1970): 1-12.
Karnchana Nakaskul. `A Study of Cognate Words in Thai and Cambodian` Master`s thesis, School of Orienta and African Studies, London, 1962.
Lewitz, Saveros. ` La derivations en cambodgien moderne` Revue de l'Ecole Nationale des langues orientales 4 (1967): 65-84.
Sakamoto, Yasuyuki. `The Sources of Khmer /ɯə/` In Mon-Khmer Studies VI, edited by Philip N. Jenner, 273-78. Honolulu: The University Press of Hawaii, 1977.
Comments
Post a Comment