ឈឺ ចុក ចាប់ ផ្សា ក្រហាយ

 ឈឺ ចុក ចាប់ ផ្សា ក្រហាយ

ដំបូង យើងត្រូវសួរសំណួរថា តើវាដូចគ្នាឬខុសគ្នា? បើដូច/ខុសយ៉ាងដូចម្ដេច? ចំពោះសំណួរនេះ មិនមានបញ្ហាចោទទេ សម្រាប់ជនជាតិខ្មែរដែលជាម្ចាស់ភាសា ប៉ុន្តែសម្រាប់អ្នករៀនភាសាខ្មែរជាភាសាទីពីរ នោះនឹងពិបាកបែងចែកឱ្យដាច់ចេញពីគ្នាណាស់ ខ្លះមិនទាំងយល់ដល់ផង ដោយគេសួរថា "ខ្ញុំឈឺពោះ។ ខ្ញុំចុកពោះ។" តើខុសគ្នាយ៉ាងម៉េច? ច្បាស់ណាស់បើសិនជាយើងមិនធ្លាប់សញ្ជឹងគិត នោះអាចនឹងឆ្លើយថាដូចគ្នា ឬឆ្លើយយករួចខ្លួន។

នៅក្នុងសំណួរខាង ខ្ញុំចង់ឱ្យអ្នកមើលសាកល្បងឆ្លើយដោយខ្លួនឯងជាមុនសិន ហើយចាំមើលទិន្នន័យដែលខ្ញុំផ្ដល់ជូន រួចហើយមើលបំណកស្រាយរបស់ខ្ញុំ ហើយចាំសំយោគជាមួយនឹងគំនិតអ្នកមើល។ ខ្ញុំសង្ឃឹមថាអ្នកមើលនឹងចូលរួមបញ្ចេញយោបល់។

បន្ទាប់យើងនឹងយក

  • វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៧៩ ក្រហាយ គុ. ក្ដៅផ្សា : ក្រហាយខ្លួន។ ទំព័រ១៩៣ ចាប់ ១ កិ. កាន់មាំ : ចាប់ចោរ។ តាំងផ្ដើម : ចាប់ធ្វើការ។ ផ្ដួចឡើង, មាន : ចាប់មន្ទិល, ចាប់ឈឺ, ចាប់ជំងឺ។ ទំព័រ១៩៨ ចុក កិ. បិទដោយឆ្នុក។ សៀតណែនដូចគេចុក : ចុកពោះ។ ន. ឬ គុ. ឈ្មោះជំងឺឈឺខ្មួលខ្មាញ់ក្នុងពោះបណ្ដាលអំពីខ្យល់សៀតណែន តឹងដូចគេចុងដោយឆ្នុក : ជំងឺចុក, រោគចុកពោះ។ ឈ្មោះថ្នាំកែជំងឺចុក : ថ្នាំចុកពោះ។ ទំព័រ២៨៤ ឈឺ គុ. ដែលមានជំងឺ។ កិ. ចាប់ជំងឺ, ទទួលរងជំងឺ។ ឈឺចិត្ត ក្ដៅចិត្តហាក់ដូចជាពើតចាប់ឈឺផ្សា។ ទំព័រ៧១៦ ផ្សា ១ កិ. ឬ គុ. ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ...។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្ដីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត។
  • វចនានុក្រមខ្មែរ ២០២២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ រាជបណ្ឌិត្យសភាកម្ពុជា


បន្ទាប់ទៀត យើងនឹងពិនិត្យមើលអំពីលក្ខណៈរបស់វចនានុក្រមទាំងពីរ គឺមិនសូវជាខុសគ្នាទេ ដោយគ្រាន់តែវចនានុក្រមក្រោយលើកពាក្យខ្លះជាមេពាក្យ ហើយពន្យល់បន្ថែមពីលើវចនានុក្រមពុទ្ធសាសនបណ្ឌិត្យ។ ប៉ុន្តែនៅទីនេះ យើងមិនវិភាគលើវចនានុក្រមទេ គឺយើងនិយាយអំពីភាពខុសគ្នារវាងពាក្យ ក្រហាយ ចាប់ ចុក ឈឺ ផ្សា។ 

អំណោយន័យរបស់ពាក្យ៖
  • ក្រហាយ គឺដូចគ្នា
  • ចាប់ ក៏ដូចគ្នាដែរ
  • ចុក មានដូចគ្នា ហើយខុសត្រង់ ចុកចាប់ គឺមានអាការៈឈឺខ្លាំង, ចុករួយ មានអាការៈឈឺតិចៗ
  • ឈឺ ក៏ដូចគ្នា
  • ផ្សារ ក៏ដូចគ្នាដែរ។
បើយើងមើលទៅលើអំណោយន័យនៃពាក្យខាងលើ យើងអាចទាញបានដូចខាងក្រោម
១) ឈឺ ជាពាក្យធំ(/មហាសព្ទ) ដែលអាចប្រើជាទូទៅ មិនចំពោះលើអាការៈណាមួយឡើយ។
២) ក្រហាយ, ចាប់, ចុក, ផ្សា ជាពាក្យរង(/អនុសព្ទ) ដែលប្រើចំពោះលើអាការៈណាមួយច្បាស់។

Comments

  1. អរគុណច្រើនសម្រាប់ការពន្យល់ ហើយក៏គួរឲ្យចាប់អារម្មណ៍និងចង់ឈ្វេងយល់បន្ថែមទៀត។

    ReplyDelete
  2. បាទ សូមអរគុណចំពោះការស្វែងរកអាន។

    ReplyDelete

Post a Comment

Popular posts from this blog

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ