តាត្រសក់ផ្អែម - ស្ដេចកន
ប្រៀបធៀបរឿង តាត្រសក់ផ្អែម និងស្ដេចកន
ខ្ញុំមិនសរសេរអំពីប្រវត្តិសាស្ត្រដែលមានគេសរសេរទុកមករួចហើយនោះទេ ដែលមិនចង់សរសេរព្រោះខ្ញុំគ្មានជំនាញ ហើយក៏មិនចង់សរសេរដដែលជាដដែលដែរ។ នៅក្នុងអត្ថបទនេះ គឺជាការប្រៀបធៀបប្រវត្តិសាស្ត្រដែលមានលំនាំព្រឹត្តិការណ៍ប្រហាក់ប្រហែលគ្នា តែវាសនាខុសគ្នា។រឿងស្ដេចកននេះ មានអ្នកនយោបាយយើងម្នាក់ដែលកាន់អំណាចជាប់ចាប់តាំងពីបោះឆ្នោទឆ្នាំ១៩៩៣មក។ ព្រោះមានឆ្នាំដូចគ្នានឹងស្ដេចកន ហើយអ្នកភ្ជាប់ខ្លួនបកស្រាយថាជាស្ដេចដំបូងដែលរៀបចំសេដ្ឋកិច្ចសង្គម និងបដិវត្តរបបសង្គមឱ្យរីកចម្រើនឡើង។ ប៉ុន្តែអ្នកខាងក្រៅដែលមិនមែនជាអ្នកគាំទ្របានបកស្រាយថាជាជនក្បត់ជាតិ ជនជ្រែករាជ្យបល្ល័ង។
ចំពោះសាច់រឿងទាំងពីខ្ញុំមិននិយាយតាមអ្វីដែលខ្មែរធ្លាប់ស្គាល់ធ្លាប់ដឹងនោះទេ គឺយកតាមលំនាំចាំមាត់ជាជាងឯកសារ ព្រោះនេះជាប្រវត្តិសាស្ត្រដែលខ្មែរចាំ។
- តាត្រសក់ផ្អែម ជាអ្នកចាំចំការត្រសក់ផ្អែម ហើយស្ដេចទុកឱ្យចាំចំការសម្រាប់តែស្ដេចប៉ុណ្ណោះ ស្ដេចមិនទុកចិត្តក្រែងលោមានលួចឱ្យអ្នកផ្សេងក៏ចូលទៅលបមើល តាត្រសក់ផ្អែមក៏ពួយលំពែងដែលស្ដេចប្រទានឱ្យត្រូវស្ដេចសុគត មិនដឹងជាធ្វើយ៉ាងម៉េច ក៏យកទៅកប់នៅខាងក្រោមគ្រែរោងរបស់គាត់។ នៅវាំងមិនឃើញស្ដេច ក៏ផ្សងដំរី ដំរីក៏ថ្វាយបង្គំតាត្រសក់ផ្អែម ហើយសព្វនាម៉ឺនក៏លើកតាត្រសក់ផ្អែមជាស្ដេច។
- ស្ដេចកន ជាប្អូនថ្លៃស្ដេច តែមាននាម៉ឺនមិនពេញចិត្តក៏រកល្បិចដើម្បីកំចាត់នាយកន នាយកនដឹងរឿងពីបងស្រី ក៏រត់រួច ហើយកែនទ័ពប្រឆាំងនឹងស្ដេចវិញ ក្រោយមកប្រជារាស្ត្រដឹងថាមិនមែនជាខ្សែស្ដេច ហើយគ្មានបុណ្យបារបី ការគាំទ្រក៏ចុះខ្សោយ ហើយត្រូវស្ដេចវាយសម្លាប់បាន។
បើយើងមើលតាមព្រឹត្តិការណ៍សាច់រឿង តាត្រសក់ផ្អែមជាអ្នកដែលមានចិត្តជ្រែងរាជ្យពិត តែនាយកនត្រូវព្រឹត្តិការណ៍បង្ខំ។ អ្វីដែលយើងចង់យកមកប្រៀបធៀបនៅទីនេះ គឺការរក្សាអំណាច។
- តាត្រសក់ផ្អែមយល់ច្បាស់អំពីខ្មែរ ដូច្នេះគាត់បានបង្កើតសាច់រឿងមួយ ដែលបង្ហាញអំពីគាត់ឡើងកាន់អំណាចមិនមែនដោយសារអ្វីក្រៅតែពីបុណ្យបារមីនោះទេ នេះជាកម្លាំងគាំទ្រមួយដ៏ធំ។
- ចំណែកនាយកមិនបានប្រឌិដ្ឋសាច់រឿនជាអ្នកមានបុណ្យទេ ហើយក៏មិនយល់អំពីខ្មែរច្បាស់ដែរ ដូច្នេះហើយបានជាមិនមានការគាំទ្រពេញទីពីប្រជារាស្ត្រ។
តាត្រសក់ផ្អែមជានរណា? ដំរីស្គាល់នរណាជាងគេ? ដំរីស្ដាប់បង្គាប់ឬដឹងសញ្ញាបញ្ជារបស់នរណា?
មានតែហ្មនិងមេទ័ពទេដែលនៅជិតដំរី ដំរីលុតជង្គង់គោរពស្ដេចដោយសារកង្វេរហ្ម។ ដូច្នេះ តាត្រសក់ផ្អែម គឺជាមេទ័ព ហើយក៏ជាអ្នកចេះដឹងម្នាក់ដែរ ព្រោះគាត់យល់អំពីខ្មែរ និងចេះរកវិធីរក្សាអំណាច។
ស្ដេចកនជានរណា? ជារាស្ត្រសាមញ្ញ ចំណេះដឹងក៏មិនដល់មេទ័ពដែរ ដូច្នេះមិនមានគំនិតឯណានឹងបង្កើតសាច់រឿងដើម្បីអូសទាញការគាំទ្រដែរ ហើយព្រឹត្តិការណ៍រុញច្រានឱ្យគាត់ក្បត់ ដែលតម្រូវឱ្យគាត់គិតភ្លាមៗ។

Comments
Post a Comment