ក្បាលរ៉ូប៊ីណេ/ក្បាលមាន់
ក្បាលរ៉ូប៊ីណេ/ក្បាលមាន់
តើអ្នកធ្លាប់ឮពាក្យនេះទេ?
Robinet n.m. ចំពួយ (ឧ. robinet à eau)។ តិប-យក់ និង ថាវ-គន្ធ វចនានុក្រម បារាំង-ខ្មែរ ១៩៦២។
រ៉ូប៊ីណេ (បារាំង Robinet) ក្បាលម៉ាស៊ីនទឹក, ប្រដាប់សម្រាប់បិទបើកចរន្តទឹកឬឧស្ម័ន ដែលស្ថិតនៅក្នុងធុង អាង ឬបណ្ដាញចែកចាយទឹកឫឧស្ម័ន : រ៉ូប៊ីណេផ្កាឈូក, រ៉ូប៊ីណេអាងទឹក, ក្បាលរ៉ូប៊ីណេលាងចាន។ (វចនានុក្រមខ្មែរ ២០២២ រាជបណ្ឌិត្យសភា)។
ជាពាក្យដែលគេចូលចិត្តប្រើជាប្រចាំថ្ងៃ ហើយអ្នកអានច្បាស់ជាធ្លាប់ស្ដាប់ ធ្លាប់និយាយ ធ្លាប់ប្រើ ...។ ប៉ុន្តែមានពាក្យមួយ គឺ ក្បាលមាន់ / ទឹកក្បាលមាន់ ពាក្យនេះលោកអ្នកប្រហែលជាភាគច្រើនមិនធ្លាប់បានឮ បានដឹង ព្រោះសព្វថ្ងៃខ្ញុំអ្នកសរសេរក៏មិនដែលបានឮចាស់ៗនិយាយទៀតដែរ ព្រោះពួកគាត់បានដូរមកប្រើពាក្យរ៉ូប៊ីណេអស់ហើយ។ អ្វីដែលខ្ញុំធ្លាប់ឮ ហើយនិងបានចាំកាលពីក្មេងប៉ប៉ុណ្ណោះ។
![]() |
| ក្បាលរ៉ូប៊ីណេ/រ៉ូប៊ីណេ/ក្បាលមាន់ |
បើសិនជាយើងមើលរូបរាង គឺស្រដៀងគ្នា ដែលមើលទៅហាក់ដូចជាក្បាលមាន់ ដូច្នេះហើយបានជាចាស់ៗនៅស្រុកខ្មែរកាលពីមុន ពួកគាត់ហៅថាក្បាលមាន់។
បើយើងមើលទៅលើការបកប្រែពីភាសាបារាំងថា ចំពួយ គឺមិនត្រូវនឹងន័យក្នុងពាក្យរ៉ូប៊ីណេដែលខ្មែរប្រើរាល់ថ្ងៃទេ ព្រោះចំពួយ គេយល់ត្រឹមតែផ្នែកមួយនៃការបង្ហូរទឹក។ ឧ. ចំពួយកំសៀវ គឺផ្នែកមួយសម្រាប់បង្ហូរទឹកចេញពីកំសៀវ។

Comments
Post a Comment