ស្គាល់
ស្គាល់ /skɔal/
ស្គាល់ កិ. ចាំបាន, ចាំជាក់, ចំណាំបាន, ដឹងបាន, ដឹងច្បាស់, ចាំស្និទ្ធ : ស្គាល់គ្នា, ស្គាល់ចិត្ត, ស្គាល់ឈ្មោះ ស្គាល់ផ្លូវ។ ស្គាល់គ្នា គុ. ដែលស្គាល់គ្នាជាក់ : មនុស្សស្គាល់គ្នា។ ស្គាល់ប្រមាណ ដឹងប្រមាណ។ ស្គាល់ភ្ងា ស្គាល់ជិតដឹតស្និទ្ធស្នាល ដូចជាសំឡាញ់ភ្ងា។ល។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំ.១៤៣២)។
បើសិនជាយើងពិនិត្យលើអំណោយនៃរបស់វចនានុក្រម យើងអាចឈ្វេងយល់លើអត្ថន័យរួមរបស់វាបានយ៉ាងដូច្នេះថា ស្គាល់ គឺមានទំនាក់ទំនងនឹងឥន្ទ្រីយ៍ទាំងប្រាំ(ភ្នែក ច្រមុះ អណ្ដាត ស្បែក ត្រចៀក)។
យើងគ្រាន់តែស្វែងរកនិងឈ្វេងយល់ជាដំបូងសិន ដោយយើងនឹងប្រៀបធៀបនូវពាក្យដែលមានលក្ខណៈស្រដៀងគ្នាដូចជា៖ ដឹង យល់។
Comments
Post a Comment