ចេះ Get link Facebook X Pinterest Email Other Apps - May 25, 2026 ចេះ /cɛeh/ចេះ ១ កិ. ដឹងជាក់, យល់ជាក់ : ចេះអក្សរ។ ចេះ ២ គុ. ដែលមានចំណេះ : មនុស្សចេះ, អ្នកចេះ។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំ.២០៣)។ Get link Facebook X Pinterest Email Other Apps Comments
ឈឺ ចុក ចាប់ ផ្សា ក្រហាយ - May 09, 2026 ឈឺ ចុក ចាប់ ផ្សា ក្រហាយ ដំបូង យើងត្រូវសួរសំណួរថា តើវាដូចគ្នាឬខុសគ្នា? បើដូច/ខុសយ៉ាងដូចម្ដេច? ចំពោះសំណួរនេះ មិនមានបញ្ហាចោទទេ សម្រាប់ជនជាតិខ្មែរដែលជាម្ចាស់ភាសា ប៉ុន្តែសម្រាប់អ្នករៀនភាសាខ្មែរជាភាសាទីពីរ នោះនឹងពិបាកបែងចែកឱ្យដាច់ចេញពីគ្នាណាស់ ខ្លះមិនទាំងយល់ដល់ផង ដោយគេសួរថា "ខ្ញុំឈឺពោះ។ ខ្ញុំចុកពោះ។" តើខុសគ្នាយ៉ាងម៉េច? ច្បាស់ណាស់បើសិនជាយើងមិនធ្លាប់សញ្ជឹងគិត នោះអាចនឹងឆ្លើយថាដូចគ្នា ឬឆ្លើយយករួចខ្លួន។ នៅក្នុងសំណួរខាង ខ្ញុំចង់ឱ្យអ្នកមើលសាកល្បងឆ្លើយដោយខ្លួនឯងជាមុនសិន ហើយចាំមើលទិន្នន័យដែលខ្ញុំផ្ដល់ជូន រួចហើយមើលបំណកស្រាយរបស់ខ្ញុំ ហើយចាំសំយោគជាមួយនឹងគំនិតអ្នកមើល។ ខ្ញុំសង្ឃឹមថាអ្នកមើលនឹងចូលរួមបញ្ចេញយោបល់។ បន្ទាប់យើងនឹងយក វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៧៩ ក្រហាយ គុ. ក្ដៅផ្សា : ក្រហាយខ្លួន។ ទំព័រ១៩៣ ចាប់ ១ កិ. កាន់មាំ : ចាប់ចោរ។ តាំងផ្ដើម : ចាប់ធ្វើការ។ ផ្ដួចឡើង, មាន : ចាប់មន្ទិល, ចាប់ឈឺ, ចាប់ជំងឺ។ ទំព័រ១៩៨ ចុក កិ. បិទដោយឆ្នុក។ សៀតណែនដូចគេចុក : ចុកពោះ។ ន. ឬ គុ. ឈ្មោះជំងឺឈឺខ្មួលខ្មាញ់ក្នុងពោះបណ្ដាលអំពីខ្យល់សៀតណែន តឹងដូចគេចុងដោយឆ្នុក : ជំងឺចុក, រោគចុកពោះ។ ឈ្មោះថ្នាំកែជំងឺចុក : ... Read more
តាត្រសក់ផ្អែម - ស្ដេចកន - May 10, 2026 ប្រៀបធៀបរឿង តាត្រសក់ផ្អែម និងស្ដេចកន ខ្ញុំមិនសរសេរអំពីប្រវត្តិសាស្ត្រដែលមានគេសរសេរទុកមករួចហើយនោះទេ ដែលមិនចង់សរសេរព្រោះខ្ញុំគ្មានជំនាញ ហើយក៏មិនចង់សរសេរដដែលជាដដែលដែរ។ នៅក្នុងអត្ថបទនេះ គឺជាការប្រៀបធៀបប្រវត្តិសាស្ត្រដែលមានលំនាំព្រឹត្តិការណ៍ប្រហាក់ប្រហែលគ្នា តែវាសនាខុសគ្នា។ រឿងស្ដេចកននេះ មានអ្នកនយោបាយយើងម្នាក់ដែលកាន់អំណាចជាប់ចាប់តាំងពីបោះឆ្នោទឆ្នាំ១៩៩៣មក។ ព្រោះមានឆ្នាំដូចគ្នានឹងស្ដេចកន ហើយអ្នកភ្ជាប់ខ្លួនបកស្រាយថាជាស្ដេចដំបូងដែលរៀបចំសេដ្ឋកិច្ចសង្គម និងបដិវត្តរបបសង្គមឱ្យរីកចម្រើនឡើង។ ប៉ុន្តែអ្នកខាងក្រៅដែលមិនមែនជាអ្នកគាំទ្របានបកស្រាយថាជាជនក្បត់ជាតិ ជនជ្រែករាជ្យបល្ល័ង។ ចំពោះសាច់រឿងទាំងពីខ្ញុំមិននិយាយតាមអ្វីដែលខ្មែរធ្លាប់ស្គាល់ធ្លាប់ដឹងនោះទេ គឺយកតាមលំនាំចាំមាត់ជាជាងឯកសារ ព្រោះនេះជាប្រវត្តិសាស្ត្រដែលខ្មែរចាំ។ - តាត្រសក់ផ្អែម ជាអ្នកចាំចំការត្រសក់ផ្អែម ហើយស្ដេចទុកឱ្យចាំចំការសម្រាប់តែស្ដេចប៉ុណ្ណោះ ស្ដេចមិនទុកចិត្តក្រែងលោមានលួចឱ្យអ្នកផ្សេងក៏ចូលទៅលបមើល តាត្រសក់ផ្អែមក៏ពួយលំពែងដែលស្ដេចប្រទានឱ្យត្រូវស្ដេចសុគត មិនដឹងជាធ្វើយ៉ាងម៉េច ក៏យកទៅកប់នៅខាងក្រោមគ្រែរោងរបស់គាត់។ នៅវាំងមិនឃើញស្ដេច ក៏ផ្សងដំរី ដំរីក... Read more
សង្គមភាសា-ការប្រើប្រាស់ពាក្យ - May 22, 2026 ការប្រើប្រាស់ពាក្យ (របស់អ្នកកាសែតសព្វថ្ងៃ) នេះជាអត្ថបទមួយដែលចេញពីកាសែតកោះសន្តិភាព ហើយខាងលើជាអត្ថបទកែឡើងវិញរបស់អ្នកភាសាម្នាក់។ ដំបូងខ្ញុំនឹងវិភាគលើការប្រើប្រាស់៖ មានផ្ទៃពោះ - ផើម ស្លាប់ - ងាប់ យើងឃើញថាអ្នកកាសែតប្រើប្រាស់ពាក្យមិនត្រូវតាមសណ្ឋានរបស់ពាក្យមួយណាសម្រាប់សត្វ មួយណាសម្រាប់មនុស្ស។ ម្ដាយកូន - ម៉ែកូន - មេកូន ចំពោះពាក្យនេះ ការប្រើម្ដាយកូន ក៏នៅតែមិនត្រូវនឹងសណ្ឋានពាក្យដែរ។ ចំពោះបញ្ហានេះ ជារឿងដែលកើតមានឡើងច្រើនមកហើយ ដែលមានប្រើទាំងក្នុងក្មេងទំនាន់(Gen Z) និងក្នុងចំណោមថ្នាក់ដឹកនាំ ព្រមទាំងអ្នកចេះដឹងក្រៅភាសាផងដែរ ដោយឃើញគេប្រើ៖ គាត់ញ៉ាំស្មៅមួយថ្ងៃប៉ុន្មានដង។ វា ជំនួសដោយ គាត់, ស៊ី ជំនួសដោយ ញ៉ាំ។ តាមទំនោរនេះ មានគំនិតពីរធំៗ៖ អ្នកចេះភាសាបរទេសជាងភាសាខ្មែរ ដែលភាសានោះគេមិនបែងចែកពាក្យសម្រាប់សត្វឬមនុស្សទេ អ្នកស្រឡាញ់សត្វ ដោយទុកសត្វដូចជាសមាជិកគ្រូសារស្មើនឹងមនុស្ស ឥឡូវ យើងនឹងពិនិត្យលើការយល់ដឹងរបស់អ្នកសរសេរអត្ថបទវិញម្ដង។ ហេតុអ្វីបានជាគាត់ប្រើពាក្យ ក្រុមបុគ្គលអគតិ? ដើម្បីនឹងឆ្លើយសំណួរនេះ យើងត្រូវតែឈ្វេងយល់កត្តាជុំវិញជាមុនសិន ហេតុអ្វីបានជាគេលេងរបាំត្រុដិ ហើយបាញ់ប្រើសសម្ល... Read more
Comments
Post a Comment