សុំទោស/សូមទោស

សូមទោស/សូមអភ័យទោស

តើអ្នកធ្លាប់ប្រើពាក្យ សុំទោស ដែរឬទេ?
ខ្ញុំជឿថាអ្នកនឹងធ្លាប់ប្រើ គ្រាន់តែច្រើនឬតិចប៉ប៉ុណ្ណោះ។

ពាក្យនេះ គេប្រើ និងយល់ន័យគ្រប់ៗគ្នា ប៉ុន្តែបើសិនជាយើងរកមេពាក្យនេះ ច្បាស់ណាស់រកមិនឃើញទេ។ ទោះបីជាមិនមែនជាមេពាក្យក៏ស្វែងរកមិនឃើញដែរ។ ប្រសិនបើអ្នកណាធ្លាប់ជួបនៅក្នុងវចនានុក្រម សូមមេត្តាជួយថតផ្ញើមកខ្ញុំផង។ សូមអរគុណទុកជាមុន។

ពេលដែលខ្ញុំបើករកមើលពាក្យ សុំទោស មិនឃើញដូច្នេះ ខ្ញុំក៏នឹងឃើញភ្លាមអំពីទម្លាប់នៃការប្រើប្រាស់ពាក្យ សុំទោស នេះ។ ព្រោះ កម្រមាននឹងជនជាតិខ្មែរយើងប្រើពាក្យនេះណាស់ លើកលែងតែបង្រៀន ឬក៏ជួបនឹងមនុស្សមិនស្គាល់គ្នា។ 

អភ័យទោសក៏ដូចគ្នា ខ្ញុំរឹតតែមិនដែលឮ លើកលែងតែក្នុងខ្សែភាពយន្ត។

សរុបមកវិញ ទាំងសុំទោស ទាំងអភ័យទោស ក្នុងជីវភាពប្រជាជនខ្មែរជាទូទៅមិនសូវប្រើទេ ខ្លះ១ថ្ងៃមិនទាំងបាននិយាយពាក្យនេះម្ដងផង។ 

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ